ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ការ​បញ្ជា​ទិញ​រោងចក្រ​កាត់ដេរ​ស្នើ​ម្ចាស់​អគារ​បញ្ចុះ​ថ្លៃ​ឈ្នួល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC កាលពី​ពេលថ្មី​ៗ​នេះ​ស្នើ​សុំ​ដល់​ម្ចាស់​អាគារ​នានា​ដែល​កំពុង​ជួល​ឲ្យ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ផលិតផល​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ មេត្តា​ពិចារណា​ចុះថ្លៃ​ឈ្នួល​របស់​ខ្លួន​យ៉ាងតិច ៣​ឥ​% សម្រាប់​រយៈពេល​ពី…

រាជធានី​ភ្នំពេញ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC កាលពី​ពេលថ្មី​ៗ​នេះ​ស្នើ​សុំ​ដល់​ម្ចាស់​អាគារ​នានា​ដែល​កំពុង​ជួល​ឲ្យ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ផលិតផល​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ មេត្តា​ពិចារណា​ចុះថ្លៃ​ឈ្នួល​របស់​ខ្លួន​យ៉ាងតិច ៣​ឥ​% សម្រាប់​រយៈពេល​ពី ៣ ទៅ ៦ ខែ ដោយ​ខាង​សមាគម​បញ្ជាក់​ថា​ការ​ចុះថ្លៃ​ឈ្នួល​នេះ នឹង​អាច​ជួយ​សម្រាល​បន្ទុក​ចំណាយ​របស់​រោងចក្រ និង​ចូលរួម​ចំណែក​ស្តារ​សេដ្ឋកិច្ច​នៅ​កម្ពុជា​ដើម្បី​ទ្រទ្រង់​វិស័យ​នេះ ។

សមាគម​បាន​លើក​ឡើង​ថា ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ផលិតផល​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ ជា​ឧស្សាហកម្ម​មួយ​ក្នុង​ចំណោម​ឧស្សាហកម្ម​នានា​នៅ​កម្ពុជា​ដែល​ទទួល​បាន​និង​កំពុង​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ ។

«​ការ​ទទួល​រង​ផល​ប៉ះពាល់​នេះ​ត្រូវ​បាន​សង្កេត​ឃើញ​ថា មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​។ ជាក់ស្តែង រោងចក្រ​ចំនួន ១៨០ បាន​ព្យួរ​ផលិតកម្ម​របស់​ខ្លួន ខណៈ​ដែល​រោងចក្រ​ចំនួន ៦០ ផ្សេង​ទៀត​នឹង​ព្យួរ​ផលិតកម្ម​នៅ​ពេល​ខាង​មុខ ។ ការ​ព្យួរ​នេះ​បាន​បញ្ជាក់​អំពី​ភាព​មិន​អាច​ទ្រទ្រង់​បាន​នូវ​បន្ទុក​ចំណាយ​នានា​របស់​រោងចក្រ ខណៈ​ដែល​ចំណូល​របស់​ពួក​គេ​ត្រូវ​បាន​ធ្លាក់​ចុះ​» ។ នេះ​ជា​អ្វី​ដែល​ខាង GMAC បាន​ពន្យល់​ក្នុង​លិខិត​អំពាវនាវ​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី ៨ ឧសភា ឆ្នាំ​២០២០ ។

សមាគម​បាន​បន្ត​ថា «​ការ​ចំណាយ​របស់​រោងចក្រ​លើ​ថ្លៃ​ឈ្នួល​អាគារ និង​ទីតាំង គឺជា​បន្ទុក​ចំណាយ​ដ៏​ធ្ងន់ធ្ងរ​មួយ ស្រប​ពេល​ដែល​សមាជិក​របស់​យើង​កំពុង​រង​គ្រោះ​ដោយសារ​តេ​ការ​លុប​ចោល​នៃ​ការ​បញ្ជា​រទិញ​ជា​ច្រើន និង​ការ​គ្មាន​ការ​បញ្ជា​រទិញ​ថ្មី​នោះ ក៏​ដូច​ជា​ការ​ចំណាយ​ផ្សេង​ៗ​ដទៃ​ទៀត ។

យ៉ាងណាមិញ គិត​ត្រឹម​ថ្ងៃ​ទី ១៥ ឧសភា​នេះ មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ម្ចាស់​ទីតាំង​នឹង​មាន​សម្រួល​តាម​ការ​ស្នើ​សុំ​ឲ្យ​បញ្ចុះ​ថ្លៃ​ឈ្នួល​អាគារ​និង​ទីតាំង​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ