ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ២ខ្នង ភ្លើង​ឆេះ​ហ្មត់​គ្មានសល់

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ ផ្ទះ​ពីរ​ខ្នង​ឆេះ​ហ្មត់​ដោ​សារ​ឆ្លង​ចរន្តអគ្គិសនី កើតឡើង​កាលពីវេលា​ម៉ោង​១៥ និង៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៤ ​ឧសភា​ ស្ថិត​នៅ​ភូមិ​បល្ល័ង្ក​កើត សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។…

ខេត្តកំពង់ធំ៖ ផ្ទះ​ពីរ​ខ្នង​ឆេះ​ហ្មត់​ដោ​សារ​ឆ្លង​ចរន្តអគ្គិសនី កើតឡើង​កាលពីវេលា​ម៉ោង​១៥ និង៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៤ ​ឧសភា​ ស្ថិត​នៅ​ភូមិ​បល្ល័ង្ក​កើត សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

ប្រភពបន្តថា ផ្ទះ​ទី​១​​-មាន​ម្ចាស់​ឈ្មោះ ស៊ុ​យ យឹ​ុ​ង ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ ប្រពន្ធ​ឈ្មោះងួ​ន ផេង​លី អាយុ​៤៦​ឆ្នាំ ជា​ប្រភេទ​សំណង់ ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម​ទំហំ​៧​ម​x១២​ម ដំបូល​ប្រក់​ក្បឿងជញ្ជាំង​ក្តារ ខូចខាត​
ឆេះ​ផ្ទះ​មួយ​ខ្នង​ទាំងស្រុង ប្រាក់​រៀល​ចំនួន​៥០០,០០០​រៀលទូ​ខោអាវ​ចំនួន​៣ ទូរទស្សន៍​ចំនួន​២​គ្រឿង កង្ហារ​ចំនួន​៨​គ្រឿងគ្រែ​ចំនួន​១ ប៉ៅ​អុ​ី​ចំនួន​២ សំបុត្រ​កំណើត​ចំនួន​ចំនួន​៥​សន្លឹកសៀវភៅ​ក​២+​ក​៤​ចំនួន​២​សន្លឹក កាត​គ្រី​ម៉ូតូ​ចំនួន​១​សន្លឹក​។

រីឯផ្ទះ​ទី​២-ម្ចាស់ផ្ទះ​ឈ្មោះ លួ​ន ឃៀន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ប្រពន្ធ​ឈ្មោះ ហែម សា​មិត្ត អាយុ​៤២​ឆ្នាំ ផ្ទះ​ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម ទំហំ​៦​ម​x១២​ម ដំបូល​ប្រក់​ក្បឿង ជញ្ជាំង​ក្តារ ខូចខាត​​ផ្ទះ​០១​ខ្នង​ទាំងស្រុង ប្រាក់​រៀល​ចំនួន​១២,០០០,០០០​រៀល ខ្សែ​ក​ផ្លា​ក​ទី​ន​ចំនួន​៣​ជី គ្រែ​ដេក​ចំនួន​១ ទូ​ខោអាវ​ចំនួន​១ កង្ហារ​ចំនួន​៦​គ្រឿង តុ​ឈើ​ចំនួន​១ កៅអី​ចំនួន​១ សំបុត្រ​កំណើត​ចំនួន​០៦​សន្លឹក ​អត្តសញ្ញាណប័ណ្ណ​ចំនួន​០៦​សន្លឹក សៀវភៅ​គ្រួសារ​ចំនួន​ក​២+​ក​១​ចំនួន​២​សន្លឹក​។

ចំពោះ​មូលហេតុ ​​គឺបណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិស​នី ត្រូវ​បាន​រថយន្ត​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ចេញ​អន្តរាគមន៍​ចំនួន​៣​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​៨ ​រថយន្ត​ស្មើ​៣៧​ម៉ែត្រគូប​។

អត្ថបទសរសេរ ដោយ