ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា លី ហួរ​ ទម្លាយ​នូវ​យុទ្ធសាស្ត្រ​សម្ងាត់ ​ដើម្បី​ធ្វើ​ឲ្យ​មុខ​ជំនួញ​ជោគជ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​នាម​ជា​សហគ្រិន​ជោគជ័យ​មួយ​រូប​នៅ​កម្ពុជា គ្រប់យ៉ាង​ដែល​មាននៅ​ក្នុង​ដៃ​របស់​លោក​ឧកញ៉ា លី ហួរ នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​មិនមែន​កើតឡើង​ដោយ​ការ​ចៃដ​ន្យ​នោះ​ទេ ហើយ​រូប​លោក​ក៏​មិនមែន​ចាប់កំណើត​ជាមួយ​គ្រួសារ​អ្នកមាន​នោះ​ឡើយ ។ ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែល​មាននៅ​ក្នុង​ដៃ​របស់​លោក​នា​ពេល​នេះ​គឺ​កើត​ចេញពី​ការ​តស៊ូ​ក្នុង​មុខ​ជំនួញ​ជា​ច្រើន រាប់​ចាប់តាំងពី​ការ​ដឹក​អំពិល​ទុំ​ទៅ​លក់​នៅ​ព្រំដែន​វៀតណាម…

រាជធានី​ភ្នំពេញ​៖ ក្នុង​នាម​ជា​សហគ្រិន​ជោគជ័យ​មួយ​រូប​នៅ​កម្ពុជា គ្រប់យ៉ាង​ដែល​មាននៅ​ក្នុង​ដៃ​របស់​លោក​ឧកញ៉ា លី ហួរ នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​មិនមែន​កើតឡើង​ដោយ​ការ​ចៃដ​ន្យ​នោះ​ទេ ហើយ​រូប​លោក​ក៏​មិនមែន​ចាប់កំណើត​ជាមួយ​គ្រួសារ​អ្នកមាន​នោះ​ឡើយ ។ ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែល​មាននៅ​ក្នុង​ដៃ​របស់​លោក​នា​ពេល​នេះ​គឺ​កើត​ចេញពី​ការ​តស៊ូ​ក្នុង​មុខ​ជំនួញ​ជា​ច្រើន រាប់​ចាប់តាំងពី​ការ​ដឹក​អំពិល​ទុំ​ទៅ​លក់​នៅ​ព្រំដែន​វៀតណាម ការ​ជួញដូរ​ទំនិញ​ពី​ព្រំដែន​ថៃ ធាក់​កង់​ដឹក​ស្ករត្នោត​ក្នុង​ចំងាយ​ដី​រាប់រយ​គីឡូម៉ែត្រ ជួញដូរ​ក្រណាត់​និង​ការ​កើត​នូវ​គំនិត​នៃ​ការ​លក់​ចល័ត​ជាដើម ។

ឆ្លើយ​តប​នឹង​សំណួរ​ថា​តើ​អ្វី​ជា​គន្លឹះ​ពិសេស ឬ​យុទ្ធសាស្ត្រ​សម្ងាត់​អ្វី​ដើម្បី​ធ្វើ​ឲ្យ​មុខ​ជំនួញ​ជោគជ័យ លោក​ឧកញ៉ា លី ហួរ ដែល​ត្រូវ​បាន​ចាត់ទុកជា​សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​មួយ​រូប​នៅ​កម្ពុជា បាន​ពោល​បញ្ជាក់​ជាមួយ​ទឹកមុខ​មាំ​ថា «​សំខាន់​ណាស់ ដើម្បី​ឲ្យ​មុខ​ជំនួញ​ជោគជ័យ យើង​ដំបូង​បង្អស់ គឺ​ត្រូវ​សួរ​ខ្លួនឯង​ថា​យើង​ចង់​បើក​ក្រុមហ៊ុន​អី​គេ?

តើ​យើង​បាន​សិក្សា​អី​ខ្លះ​សម្រាប់​មុខ​ជំនួញ​មួយ​ដែល​យើង​ចង់​បង្កើត​ក្រុម​ហ៊ុម​។ ទី​១ គឺ​ត្រូវ​សិក្សា​ទីផ្សារ ទី​២ សិក្សា​អំពី​គូប្រកួត​ប្រជែង​។ ទី​៣ គឺ​រឹតតែ​សំ​នា​ន់ គឺ​ត្រូវ​សិក្សា​ពី​លទ្ធភាព​ខ្លួនឯង ថា​ខ្លួនឯង​ធ្វើ​បាន​ឬ​អត់​បាន ទៅ​រួច​ឬ​មិន​រួច ? អ​ញ្ចឹ​ង​ទាំងអស់​គឺជា​ការ​ប្រមូល​ម្តុំ​នូវ​ព័ត៌មាន​សំខាន់​ៗ​ខាងលើ ហើយ​នៅ​ពេល​យើង​គិត​ថា​ថា​លទ្ធភាព​យើង​ទៅ​រួច ប្រឡូក​ជាមួយ​គេ​បាន តែ​យើង​គ្រប់គ្រង​យ៉ាងម៉េច ។ បើ​យើង​មិន​បាន​សិក្សា​គ្រប់គ្រាន់​ទេ វា​នឹង​ជួប​ឧបសគ្គ ហើយ​ឧបសគ្គ​ទាំងអស់​នឹង​យើង​ឆ្លង​បាន​ឬ​អត់ ។

បើ​យើង​គិត​ថា​យើង​អត់​ឆ្លង​ឧបសគ្គ​នេះ​អត់​បាន​ទេ គឺ​កុំ​បើក​ក្រុមហ៊ុន ឬ​មុខ​ជំនួញ​នោះ​អី ។ ក្រុមហ៊ុន​ធំ​ៗ​គេ​គិត​ថា​កាលណា​បើក​ក្រុមហ៊ុន​មួយ​គេ​ត្រៀមលក្ខណៈ​ខាត​ប៉ុន្មាន​ឆ្នាំ ។ ខាត ៣ ឆ្នាំ ឬ​ខាត ៥ ឆ្នាំ ឬ​ក៏​ខាត​ត្រឹមតែ​១​ឆ្នាំ ។ ឧទាហរណ៍​បើ​ខាត ៥ ឆ្នាំ​តើ​លទ្ធភាព​យើង​ទៅ​រួច​ឬ​អត់ ? នេះ​ហើយ​ដែល​គេ​ហៅ​ថា​សិក្សា​អំពី​ខ្លួនឯង ។ អ​ញ្ចឹ​ង​យើង​សិក្សា​គ្រប់​ជ្រុង​បាន​យើង​ធ្វើ ។

កាលណា​យើង​បាន​សិក្សា​គ្រប់​ជ្រុងជ្រោយ​ហើយ រឿង​សំខាន់​បន្ទាប់​គឺ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ឲ្យ​បាន​ល្អ ។​នៅ​ពេល​យើង​សិក្សា​បាន​លម្អិត​ហើយ​ចេះ​គ្រប់គ្រង​បាន​ល្អ​នោះ​វា​នឹង​មិន​ជួប​ការ​បរាជ័យ​ឡើយ ។ យ៉ាង​យូរ​រយៈពេល​មួយ​ត្រូវការ​ពេលវេលា​មួយ​ដើម្បី​ជោគជ័យ តែបើ​យើង​សិក្សា​មិន​បាន​គ្រប់​ជ្រុងជ្រោយ​ទេ គឺ​យើង​នឹង​បរាជ័យ​ហើយ​។

សូម​បញ្ជាក់​ថា លោក​ឧកញ៉ា លី គឺជា​ប្រធាន​ក្រុមហ៊ុន លី ហួរ គ្រុប ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​៨ ដែល​ក្នុង​នោះ​មាន​ដូច​ជា ក្រុមហ៊ុន​លី​ហួរ ប្តូរ​ប្រាក់ និង​លក់​គ្រឿងអលង្ការ ក្រុមហ៊ុន លី​ហួរ ហាង​បញ្ចាំ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​បុរី​វិមាន​ភ្នំពេញ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លី​ហួរ ក្រុមហ៊ុន​ទេពី (Tepi) វិនិយោគ ក​សិ​-​ឧស្សាហកម្ម​ដំណាំ​កៅស៊ូ ក្រុមហ៊ុន លី​ហួរ លី​ស៊ី​ង (​ជួល​រថយន្ត​) និង ក្រុមហ៊ុន ផេ​ប្រូ (​លី ហួរ វេរ​លុយ​) និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង លី ហួរ ដែល​មុខ​ជំនួញ​ទាំងអស់​កំពុង​ទទួល​បាន​ជោគជ័យ​ត្រចះត្រចង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ