នៅផ្ទះទេ ប៉ុន្តែអាចនាំសំណាង ៥ លានរៀលពីទឹកក្រូចអាយស៍កូឡា IZE Cola ជូនគ្រួសារបាន !


សិស្សថ្នាក់ទី ១០ នៃវិទ្យាល័យពន្លកខ្មែរ គឺយុវតី អ៊ឹង ស្រីម៉ុច ជាអ្នកមានសំណាងទីពីរ ដែលបើកគម្របទឹកក្រូចអាយស៍កូឡា IZE Cola ដបឈ្នះបានទឹកប្រាក់ធំ ៥ លានរៀល កាលពីថ្ងៃទី ១៣ ខែឧសភាកន្លងទៅ ។

យុវតីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រូបនេះបានឱ្យដឹងថា ៖ «ជានិច្ចកាល ខ្ញុំ ញុំាទឹកក្រូចអាយស៍កូឡា IZE Cola ១ ដប ទៅ ២ ដប ជារៀងរាល់ថ្ងៃ ហើយថ្ងៃត្រូវរង្វាន់ ខ្ញុំទិញតែមួយដបគត់ ។ ដល់តែបើកគម្របភ្លាមឃើញដាក់ថា ៥ លានរៀល ខ្ញុំដំបូងមិន ជឿនឹងភ្នែកខ្លួនឯងដែរ ទើបខំហៅប៉ាមកជួយមើល ដល់តែច្បាស់ថាត្រូវរង្វាន់មែនបាន អរសឹងស្រក់ទឹកភ្នែក» ។

ក្នុងវ័យ ១៦ ឆ្នាំ ស្រីម៉ុច មិនមានរបស់ដែលជាទីប្រាថ្នាជាក់ច្បាស់អ្វីឡើយ ដូច្នេះនាងនឹងប្រគល់ទឹកប្រាក់ត្រូវរង្វាន់នោះជាងពាក់កណ្តាលដល់ឳពុកម្តាយ គ្រាន់នឹងផ្គត់ផ្គង់ជីវភាព ហើយសល់ប៉ុន្មាននាងនឹងទុកទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួនជាពិសេសសម្ភារៈសិក្សា ពេលដែលក្រសួងអនុញ្ញាតឱ្យចូលរៀនជាធម្មតាវិញ ។

គួរបញ្ជាក់ថា ទឹកក្រូចអាយស៍ IZE ដប និងកំប៉ុងបានដាក់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន រួមមាន រង្វាន់ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់សុទ្ឋ ៥ លានរៀល ១ ម៉ឺនរៀល ៥ ពាន់រៀល និង អាយស៍ ជាច្រើនរយរង្វាន់ផងដែរ ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ