ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ធូ​បទុកចោល​ ហាក់​ដូចដុត​​ផ្ទះ​យ៉ាង​ដូច្នេះ​​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ ផ្ទះ​ល្វេ​ង​មួយ​ខ្នង​​មាន​ទំហំ​៨ម៉ែត្រគុណ១២​ម៉ែត្រ​ ជ​ញ្ចាំ​ង​បាំង​ស​័ង្កសី ​ប្រក់​ដំបូល​ស៊ី​ប្រូ​ស៊ីម៉ង​់ដ៍​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើ​រទាំងស្រុង​ បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង១០​ព្រឹក​ថ្ងៃ​ទី​១៤​ ឧសភា ​​នៅ​ក្នុង​ផ្សា​ថ្ម​អូរ​ស្មាច់ ភូមិ​អូរ​ស្មាច់​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរ​មាន​ជ​័យ…

ខេត្តឧត្តរមានជ័យ៖ ផ្ទះ​ល្វេ​ង​មួយ​ខ្នង​​មាន​ទំហំ​៨ម៉ែត្រគុណ១២​ម៉ែត្រ​ ជ​ញ្ចាំ​ង​បាំង​ស​័ង្កសី ​ប្រក់​ដំបូល​ស៊ី​ប្រូ​ស៊ីម៉ង​់ដ៍​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើ​រទាំងស្រុង​ បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង១០​ព្រឹក​ថ្ងៃ​ទី​១៤​ ឧសភា ​​នៅ​ក្នុង​ផ្សា​ថ្ម​អូរ​ស្មាច់ ភូមិ​អូរ​ស្មាច់​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរ​មាន​ជ​័យ ។

ម្ចាស់ផ្ទះ​រងគ្រោះ មាន​​ឈ្មោះ​ជៀវ វុ​ទ្ធី​ភេទ ភេទប្រុស អាយុ៣២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​​នឹង អ៊ី​ម​លី ​អាយុ​៣០​ឆ្នាំ​ ជា​កសិករ ​រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ដុត​ធូ​ក​ដាក់​ចោល​ ហើយ​នាំ​គ្នា​ចេញពីផ្ទះ​ទៅ​លេង​ខាងក្រៅ​​ស្រាប់តែ​មាន​អណ្តាតតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅទៅហើយ ​។

ប្រភព​ពី​ប៉ូ​លិសអធិការ​ក្រុង​សំរោង​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អគ្គិភ័យ​នេះ​ អ្នក​ភូមិ​ អាជ្ញាធរ​មូលរ​ដ្ឋា​ន​ មាន​សមត្ថកិច្ច​ផង​ដែរ រួម​ជាមួយ​រថយន្ត​ពន្លត់អគ្គិភ័យ​ខាង​ក្រុមហ៊ុន​រី​សត​មួយ​គ្រឿង​​មកអន្តរាគមន៍​បាញ់​ពន្លត់​ ទើប​ភ្លើង​​​ស្ងប់ទៅវិញ ។ ទំហំនៃការខូច​​ខាត​​គឺ​ឆេះស្ទើ​រទាំងស្រុង​ និងឆេះ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​សរុប​ជាង​១​លានរៀល​ផង​ដែរ តែ​មនុស្ស​ពុំ​មាន​ន​ណារ​ម្នាក់​ទទួល​រងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍នេះទេ ។

អត្ថបទសរសេរ ដោយ