ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រីក្រ​និង​មាន​​ជំងឺមិន​ត្រូវ​បាន​ផាកពិន័យ​ទេ​ ថែម​ទាំង​ផ្តល់​មួក​សុវត្ថិភាព​ទៀត

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង​ ៖ ខណៈ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ហាក់​មិន​ពេញចិត្ត​នឹង​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​សម្រាប់​បទល្មើស​ចរាចរណ៍​ផ្លូវគោក​ក្នុង​យុគ្គសម័យ​កូ​វី​ដ​-១៩ រហូត​មាន​ខេត្ត​ខ្លះ​ពលរដ្ឋ​ដែល​មាន​ម៉ូតូ​កញ្ចាស់​ត្រូវ​បង្ខំចិត្ត​ដុត​ម៉ូតូ​ចោល​ព្រោះ​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​ពេក​នោះ ស្រាប់តែ​នៅ​ក្រុង​ព្រៃវែង​នៃ​ខេត្តព្រៃវែង​ឯណោះ​វិញ មហាជន​បាន​ស្ងើចសរសើរ​ចំពោះ​សមត្ថកិច្ច​ប៉ូ​លី​ស​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រៃវែង​ដែល​មិន​បាន​ផាកពិន័យ​លើ​បងប្អូន​ដែល​ក្រីក្រ​និង​មាន​ជំងឺ​សម្រាប់​ការ​បើកបរ​គ្មាន​មួក​សុវត្ថិភាព ។ ជាង​នេះ​ទៅ​ទៀត​បងប្អូន​ក្រីក្រ​ទាំងនោះ​ក៏​ទទួល​បាន​មួក​សុវត្ថិភាព​ម្នាក់​មួយ​ពាក់​ការពារ​អាយុ​វី​ជិត​ផង​ដែរ ។ ជាក់ស្តែង​សមត្ថកិច្ច​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រៃវែង​បាន​ឲ្យ​ដឹង​ថា…

ខេត្ត​ព្រៃវែង​ ៖ ខណៈ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ហាក់​មិន​ពេញចិត្ត​នឹង​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​សម្រាប់​បទល្មើស​ចរាចរណ៍​ផ្លូវគោក​ក្នុង​យុគ្គសម័យ​កូ​វី​ដ​-១៩ រហូត​មាន​ខេត្ត​ខ្លះ​ពលរដ្ឋ​ដែល​មាន​ម៉ូតូ​កញ្ចាស់​ត្រូវ​បង្ខំចិត្ត​ដុត​ម៉ូតូ​ចោល​ព្រោះ​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​ពេក​នោះ ស្រាប់តែ​នៅ​ក្រុង​ព្រៃវែង​នៃ​ខេត្តព្រៃវែង​ឯណោះ​វិញ មហាជន​បាន​ស្ងើចសរសើរ​ចំពោះ​សមត្ថកិច្ច​ប៉ូ​លី​ស​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រៃវែង​ដែល​មិន​បាន​ផាកពិន័យ​លើ​បងប្អូន​ដែល​ក្រីក្រ​និង​មាន​ជំងឺ​សម្រាប់​ការ​បើកបរ​គ្មាន​មួក​សុវត្ថិភាព ។

ជាង​នេះ​ទៅ​ទៀត​បងប្អូន​ក្រីក្រ​ទាំងនោះ​ក៏​ទទួល​បាន​មួក​សុវត្ថិភាព​ម្នាក់​មួយ​ពាក់​ការពារ​អាយុ​វី​ជិត​ផង​ដែរ ។ ជាក់ស្តែង​សមត្ថកិច្ច​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រៃវែង​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែឧសភា ដល់​ថ្ងៃ​ទី​១៥ ខែឧសភា​ឆ្នាំ​២០២០ អធិការ​នគរបាល​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រៃវែង ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក នុ​ត ប៊ុ​ន​ឌឿ​ន បាន​អនុវត្តន៍​ធ្វើការ​រឹត​បណ្តឹង អប់រំ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​សន្និដ្ឋាន​ឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ព្រៃវែង​យើង​មានការ​យល់​ដឹង​ខ្ពស់ បាន​គោរព​ច្បាប់​ចរាចរណ៍​បាន​ល្អ​ប្រសើរ ជាង​៩០% ដោយ​បើកបរ​ម៉ូតូ​មាន មួក​សុវត្ថិភាព មាន​កញ្ចក់ មាន​ស្លាក​លេខ​និង​គ្មាន​បំពង់​ស៊ី​មាំ​ង​សំឡេង​លឺ​ខ្លាំង មិនតែប៉ុណ្ណោះ​សោត យើង​ទទួល​បានការ​ថយ​ចុះ​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បានជា​លំដាប់​ឈប់​មានការ​ធ្វេសប្រហែស រឺ​បំពាន​ល្មើសច្បាប់​ឡើយ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា «​ក្នុង​នាម​លោក​អធិការ​និង​មន្ត្រី​ចុះ​អនុវត្តន៍​ច្បាប់​ក្រោម​ឱវាទ​ទាំងអស់​បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ការងារ​មនុស្សធម៌​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មាន​ជីវភាព​ខ្វះខាត​ក្រីក្រ​ខ្លាំង មាន​ជម្ងឺ​ប្រចាំ​កាយ ចាស់ជរា ជន​ពិការ ស្ត្រី​មាន​ផ្ទៃពោះ កុមារ លោក​អធិការ និង​មន្ត្រី​យើង​បាន​លើកលែង​ការ​ផាកពិន័យ ដោយ​គ្រាន់តែ​អប់រំ​ណែនាំ​តែ​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​ជួន​មួក​សុវត្ថិភាព​មួយ​ដល់​ពួក​គាត់​ទៀត​សម្រាប់​ពាក់​ធ្វើ​ដំណើរ​តាម​ដងផ្លូវ (​ល្មើសច្បាប់​អន្តរកាល​ច្បាប់​ចរាចរណ៍​មិន​អាច​លើកលែង​ចំពោះ​ជន​ណា​ម្នាក់ឡើយ​) តែ​នេះ​ជា​ទឹកចិត្ត​ដ៏​សប្បុរស​របស់​កងកម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រៃវែង ។

កាលពី​ថ្ងៃ​ទី ១៤ ឧសភា សមត្ថកិច្ច​ក្រុង​ព្រៃវែង​ក៏​បាន​លើកលែង​ការ​ផាកពិន័យ​ដល់​អ្នក​មីង​ម្នាក់​ដោយ​ពិនិត្យ​ឃើញ​ទិដ្ឋភាព​ជាក់ស្ដែង​ថា​អ្នក​មីង​មាន​ជីវភាព​ខ្វះខាត​មាន​ជម្ងឺ ប្រចាំ​កាយ​លោក​អធិការ​បាន​ជួន​មួក​សុវត្ថិភាព​មួយ សម្រាប់​ពាក់​ធ្វើ​ដំណើរ ។

យ៉ាងណាមិញ​ សមត្ថកិច្ច​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា បន្ថែម​ទៀត ដើម្បី​ការពារ​អាយុជីវិត​របស់​បងប្អូន​និង​ចូលរួម​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​តាម​ដងផ្លូវ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ