ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ភ័យ​ខ្លាច​កាន់តែ​ខ្លាំង ​បន្ទាប់​ពីរក​ឃើញ​កូ​វី​ដ​-១៩​នៅ​ជំរុំ​ជនភៀសខ្លួន​ធំ​បំផុត​លើ​ពិ​ភ​ពលោក

3 ឆ្នាំ មុន

បង់​ក្លា​ដែ​ស​៖ យ៉ាង​ហោច​ណាស់​មាន​ជនជាតិភាគតិច​រ៉ូ​ហ៊ី​ន​យ៉ា​ចំនួន​២​នាក់​កំពុង​រស់នៅ​ជំរុំ​ជនភៀសខ្លួន​ធំ​បំផុត​លើ​ពិ​ភ​លោក​នៅ​ប្រទេស​បង់​ក្លា​ដេ​សត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​កូ​វី​ដ​-១៩ បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឆ្លង​ក្នុង​ចំណោម​ជនភៀសខ្លួន​នៅ​ក្នុង​ជំរុំ​ដែល​មាន​លក្ខណៈ​នៃ​ការ​រស់នៅ​ប្រមូលផ្តុំ​គ្នា​ច្រើន ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នា​ថ្ងៃ​ទី ១៤ ឧសភា​នេះ​បាន​ឲ្យ​ដឹង​ថា វេជ្ជបណ្ឌិត​រដ្ឋាភិបាល​បាន​និយាយ​ថា​ទាំងនេះ​ជា​ករណី​ដំបូង​គេ​ដែល​ត្រូវ​បាន​បញ្ជាក់​ថា​មាន​ជំងឺ​កូ​វី​ដ​-១៩…

បង់​ក្លា​ដែ​ស​៖ យ៉ាង​ហោច​ណាស់​មាន​ជនជាតិភាគតិច​រ៉ូ​ហ៊ី​ន​យ៉ា​ចំនួន​២​នាក់​កំពុង​រស់នៅ​ជំរុំ​ជនភៀសខ្លួន​ធំ​បំផុត​លើ​ពិ​ភ​លោក​នៅ​ប្រទេស​បង់​ក្លា​ដេ​សត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​កូ​វី​ដ​-១៩ បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឆ្លង​ក្នុង​ចំណោម​ជនភៀសខ្លួន​នៅ​ក្នុង​ជំរុំ​ដែល​មាន​លក្ខណៈ​នៃ​ការ​រស់នៅ​ប្រមូលផ្តុំ​គ្នា​ច្រើន ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នា​ថ្ងៃ​ទី ១៤ ឧសភា​នេះ​បាន​ឲ្យ​ដឹង​ថា វេជ្ជបណ្ឌិត​រដ្ឋាភិបាល​បាន​និយាយ​ថា​ទាំងនេះ​ជា​ករណី​ដំបូង​គេ​ដែល​ត្រូវ​បាន​បញ្ជាក់​ថា​មាន​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ចំណោម​ជនភៀសខ្លួន​នៅ Cox’s Bazar ដែល​នៅ​ទីនោះ​មាន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​មួយ​លាន​នាក់​កំពុង​បោះជំរំ ។ ក្រុម​មន្ត្រី​បាន​ប្រាប់ BBC ថា​អ្នក​ដែល​ឆ្លង​ឥឡូវនេះ​ត្រូវ​បាន​គេ​ព្យាបាល​និង​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ហើយ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ជនភៀសខ្លួន​ចំនួន ១៩០០ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​យក​ទៅ​ដាក់​នៅ​កន្លែង​ដាច់​ដោយឡែក​ផង​ដែរ សម្រាប់​ការ​ធ្វើតេស្ត​រក​វីរុស​ឆ្លង​មួយ​នេះ ។ សូម​បញ្ជាក់​ថា​ជនជាតិភាគតិច រ៉ូ​ហ៊ី​ន​យ៉ា នៅ​ជំរុំ​ភៀស Cox’s Bazar ដែល​មាន​សភាព​ណែន​ក្តន់​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​រស់នៅ​ក្នុង​ស្ថានភាព​ការ​ចេញ​-​ចូល​ក្នុង​ជំរុំ​ចាប់តាំងពី​ថ្ងៃ​ទី ១៤ ខែមីនា ឆ្នាំ​២០២០ មក​ម្លេះ​ក្រោយ​ពី​វីរុស​កូ​វី​ដ​-១៩ បាន​រីក​រាលដាល​និង​រាតត្បាត​ខ្លាំង ។

ចំណែក​នៅ​ក្នុង​ប្រទេស​ក្រិ​ក​ដែល​ជាទី​ជម្រក​របស់​ជនភៀសខ្លួន​ជា​ច្រើន​ផង​ដែរ​នោះ ក្រុម​មន្ត្រី​សង្ឃឹមថានឹង​ផ្លាស់​ប្តូរ​ទីតាំង​ជន​ងាយ​រង​គ្រោះ​ចំនួន ១.៦០០ នាក់​ចេញពី​ជំរុំ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត ខណៈ​ដែល​ការ​រាតត្បាត​មេរោគ​ហាក់​មាន​សភាព​ខ្លាំងក្លា ។ ជន​ចំណាកស្រុក​ពីរ​នាក់​ដែល​បាន​ទៅ​ដល់​កោះ Lesbos របស់​ប្រទេស​ក្រិ​ក​នៅ​ស​ប្តា​ហ៍​នេះ​បាន​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់ Covid-19 ហើយ​បាន​ដាច់​ឆ្ងាយ​ដោយ​មិន​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​រស់នៅ​ក្នុង​ជំរុំ​ជនភៀសខ្លួន​នៅ​លើ​កោះ​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ