ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ វៀតណាម​ផ្ទុះ​កូ​វី​ដ​១៩​ឡើង​វិញ​! ករណី​ឆ្លង​ថ្មី​ៗ គឺ​សុទ្ធតែ​នាំ​ចូល


បរទេស ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៥ ខែឧសភា ​២០២០​នេះ វៀតណាម​បាន​ប្រកាស​ករណី​ឆ្លង​កូ​វី​ដ​១៩បន្ថែម​ថ្មី ​ចំនួន​២៤​ករណី ហើយ​អ្នក​ទាំងនោះ​ គឺជា​ប្រជាពលរដ្ឋ​វៀតណាម ដែល​ត្រូវ​បាន​ជម្លៀស​មក​ពី​ប្រទេស​រុ​ស្ស៊ី ខណៈ​ប្រទេស​វៀតណាម​បាន​ស្ងប់ស្ងាត់​អស់​មួយ​រយៈ នេះ​បើ​តាម​ប្រភព​គេហទំព័រ vnexpress ។

ករណី​ឆ្លង​ថ្មី ២៤​នាក់ (​ស្ត្រី​ម្នាក់ និង​បុរស​២៣​នាក់​) ដែល​ត្រូវ​បាន​បញ្ជាក់​ថា វិជ្ជមាន មាន​អាយុ​ចន្លោះ​ពី​២៤ ទៅ​៤៧​ឆ្នាំ បាន​វិល​ត្រឡប់​មក​ប្រទេស​វៀតណាម​វិញ តាម​ជើងហោះហើរ វៀតណាម VN0062 ពី​ប្រទេស​រុ​ស្ស៊ី ទៅ​កាន់​ខេត្ត Quang Ninh ភាគ​ខាងជើង កាលពី​ថ្ងៃ​ពុធ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល ដើម្បី​ធ្វើការ​ជម្លៀស​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​និង​ធ្វើការ​នៅ​បរទេស ។

ពួក​គេ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គ្នា នៅ​ក្នុង​ខេត្ត​ក្វា​ង​និ​ញ ថៃ​ប៊ិ​ញ និង​ហា​យ​ដុ​ង ។ អ្នកជំងឺ​២២​នាក់ ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ថៃ​ប៊ិ​ញ និង​២​នាក់​ទៀត នៅ​មន្ទីរពេទ្យ​លេខ​២ ក្នុង​ខេត្ត​ក្វា​ង​និ​ញ ។

ត្រឹម​ថ្ងៃ​សុក្រ​នេះ គឺ​មាន​រយៈពេល​២៩​ថ្ងៃ​ហើយ ដែល​ប្រទេស​វៀតណាម គ្មាន​ករណី​ណាមួយ​ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​ក្នុង​សហគមន៍​ទេ ពោល​គឺ​ករណី​ឆ្លង​ថ្មី​ៗ គឺជា​សុទ្ធតែ​ជា​ករណី​នាំ​ចូល ។

បច្ចុប្បន្ន ចំនួន​សរុប​នៃ​អ្នក​ឆ្លង Covid-19 នៅ​ក្នុង​ប្រទេស​វៀតណាម បាន​កើនឡើង​ដល់ ៣១២​ករណី ។ ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩ កំពុង​សម្រាក​ព្យាបាល មាន​តែ​ចំនួន ៥២​នាក់​ប៉ុណ្ណោះ ខណៈ​អ្នកជំងឺ ២៦០​នាក់​ផ្សេង​ទៀត បានជា​សះស្បើយ ក្នុង​នោះ​គ្មាន​អ្នក​ស្លាប់​ទេ ត្រូវ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។

គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៧ ខែឧសភា កន្លង​ទៅ វៀតណាម​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង COVID-19 ចំនួន​១៧​ទៀត ដែល​សុទ្ធតែ​ជា​ករណី​នាំ​ចូល ។ ហើយ​អ្នក​ទាំងនោះ គឺជា​ប្រជាពលរដ្ឋ​វៀតណាម ដែល​ត្រូវ​បាន​គេ​ជម្លៀស​មក​ពី​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ៕

ព័ត៌មាន​អន្តរជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ