ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ដល់​ម្លឹ​ង​! ទឹកដៃ​សិល្បៈ​នៃ​ការ​ផាត់មុខ ​និង​គូររូប​លើ​ដងខ្លួន​ពី​វិ​ចិត្រ​ករ​ខ្មែរ​មួយ​រូប

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ស្នាដៃ ​និង​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​ផាត់មុខ​ និង​ការ​គូររូប​បែប​សិល្បៈ​ផ្សេង​ៗ​របស់​អ្នកជំនាញ​ផាត់​ខ្មែរ​មួយ​រូប​បាន​ធ្វើ​ឲ្យ​ជនបរទេស​ និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់ ហើយ​បងប្អូន​ខ្លះ​ហាក់​មានការ​យល់​ច្រឡំ​ថា​ ជា​ស្នាដៃ​ល្អ​ឯនោះ ​គឺជា​ស្នាដៃ​ជនបរទេស​ផង​ដែរ ។ គំនិត​កែ​ច្នៃ​ក្នុង​ការ​ផាត់មុខ​របស់​វិចិត្រករ​ខ្មែរ​មួយ​នេះ…

រាជធានី​ភ្នំពេញ​៖ ស្នាដៃ ​និង​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​ផាត់មុខ​ និង​ការ​គូររូប​បែប​សិល្បៈ​ផ្សេង​ៗ​របស់​អ្នកជំនាញ​ផាត់​ខ្មែរ​មួយ​រូប​បាន​ធ្វើ​ឲ្យ​ជនបរទេស​ និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់ ហើយ​បងប្អូន​ខ្លះ​ហាក់​មានការ​យល់​ច្រឡំ​ថា​ ជា​ស្នាដៃ​ល្អ​ឯនោះ ​គឺជា​ស្នាដៃ​ជនបរទេស​ផង​ដែរ ។

គំនិត​កែ​ច្នៃ​ក្នុង​ការ​ផាត់មុខ​របស់​វិចិត្រករ​ខ្មែរ​មួយ​នេះ ​គឺជា​សិល្បៈ​មួយ​បែប​ដែល​មាន​លក្ខ​ណះ​រស់​រវីក និង​មាន​ភាព​ទាក់ទាញ ដែល​ធ្វើ​អោយ​អ្នក​មើលរូប​ភាព​នេះ​ហើយ​ពិតជា​មិន​អាច​ទប់ចិត្ត​បាន​ឡើយ រហូត​បងប្អូន​ខ្មែរ​យើង​ខ្លះ​បាន​ពោល​ឡើង​ថា​«​កូន​ខ្មែរ​ពិតជា​មាន​ទេព​កោសល្យ​ខ្លាំង​» ។ ប្រាកដ​ណាស់ គំនូរ​ដ៏​ស្រស់​ស្អាត​ទាំងនេះ​គឺជា​ស្នាដៃ​របស់​កញ្ញា ឌូ ពុធ​ម៉ូ​លី​តា ដែល​ប្រិ​យ​មិត្ត​មួយ​ចំនួន​ស្គាល់ឈ្មោះ​ហៅ​ក្រៅ​ថា Apple Love​។

ការ​ផាត់មុខ​បែប​នេះ​ជា​សិល្បៈ​មួយ​ដោយ​រួម​បញ្ចូល​នូវ​គ្រឿងអលង្ការ​បែប​ខ្មែរ និង បង្ហាញ​ពី​សិល្បៈ​ទំនើប​នៃ​ការ​គូររូប ជា​គ្រឿង​លម្អ​កាយ​នៅ​លើ​ដងខ្លួន ដែល​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​ជា​ខ្លាំង សម្រាប់​បង្ហាញ​ទៅ​កាន់​បរទេស និង​លើ​ឆាក​អន្តរជាតិ ។

កញ្ញា ឌូ ពុធ​ម៉ូ​លី​តា បាន​និយាយ​ថា មូលហេតុ​ដែល​នាង​ផាត់មុខ​ដោយ​បាន​លាយឡំ និង​ការ​គូរ​នៅ​លើ​ដងខ្លួន​ដែល​មាន​លក្ខណៈ​គ្រឿងអលង្ការ និង​ក្បាច់​ផ្កា​ខ្មែរ​បែប​នេះ​នៅ​លើ​ដងខ្លួន ពីព្រោះ កញ្ញា​ចង់​បង្ហាញ​ពី​សិល្បៈ​បុរាណ​របស់​ខ្មែរ និង​ចង់​ជួយ​លើក​ត​ម្តើ​ង​ពី​វប្បធម៌​ដែល​ខ្មែរ​យើង​មាន​តាំងពី​សម័យ​ដូនតា​មក ដើម្បី​ផ្សព្វផ្សាយ​ទៅ​កាន់​បរទេស​ថា ប្រទេស​របស់​យើង​ពិតជា​មាន​របស់​ដែល​មាន​តម្លៃពិត​ប្រាកដ​មែន ហើយ​មិន​ចង់​ឲ្យ​មាន​បរទេស​ថា នេះ​ជា​របស់​ប្រទេស​ជិតខាង​យើង​ឡើង​។

ហើយ​មួយវិញទៀត​កញ្ញា ចង់​ឲ្យ​ប្រជាជន​ខ្មែរ​ដែល​ពួក​គាត់​បាន​ផ្លាស់​ប​ន្តូ​រ ទៅ​រស់នៅ​ឯ​ប្រទេស​ផ្សេង​ទៀត ជា​ពិសេស​សហរ​ដ្ធ​អា​មេ​រិ​ក ដែល​ភាគច្រើន​ពួក​គាត់​បាន​ប្តូរ​ទៅ​រស់នៅ​ទីនោះ កុំ​ឲ្យ​ពួក​គាត់​ភ្លេច ពី​វ​ត្តុ​បុរាណ និង​គ្រឿងអលង្ការ និង​វប្បធម៌​ទាំងនោះ​។ ម្យ៉ាង​វី​ញ​ទៀត នេះ​ក៏​ជា​ផ្នែក​មួយ​ដើម្បី​អោយ​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ទីនោះ​បាន​ស្គាល់​និង​ជួយ​ផ្សព្វផ្សាយ​បន្ត​ផង​ដែរ​។

កញ្ញា​បាន​បន្ត​ថា ពីព្រោះ​តែ​ចំណូលចិត្ត​របស់​គាត់​ដែល​ស្រលាញ់​នូវ​គ្រឿង​ប្រពៃណី​របស់​ខ្មែរ ទើប​កញ្ញា​យក​វា​មក​កែ​ច្នៃ​អោយ​លេចឡើង​វិញ​ឲ្យ​មាន​ភាព​ទាក់ទាញ​និង​ប្លែក​ផង​ដែរ នៅ​ពេល​យក​គ្រឿង​សំលៀក​បំពាក់​ខ្មែរ គួប​ផ្សំ​នឹង​ធ្វើការ​ផាត់មុខ និង​ការ​គូរ​ជា​គ្រឿង​អ​ល​ង្ហា​រ ហើយនឹង​ក្បាច់​ផ្កា​ខ្មែរ​បែប​នេះ​នៅ​លើ​ដងខ្លួន​។

កញ្ញា​បាន​បន្ថែម​ថា «​បើ​ទោះជា​ការ​គូររូប​នេះ​ជា​វប្បធម៌​បរទេស​ក៏​ដោយ ប៉ុន្តែ​អោយ​តែ​យើង​ចេះ​កែ​ច្នៃ​ដូច​ជា​ការ​យក​របស់​វប្បធម៌ ក្បាច់​បុរាណ​ខ្មែរ​ដែល​បាន​ឆ្លាក់​នៅ​លើ​ផ្ទាំង​ថ្ម​ប្រាសាទ​របស់​យើង អាចយ​កមក​គូរ​នៅ​លើ​ដងខ្លួន​បែប​នេះ​វា​គ្មាន​អ្វី​ខុស​នោះ​»​។

ជា​ចុង​ក្រោយ ក​ញ្ញ ឌូ ពុធ​ម៉ូ​លី (Apple Love) ចង់អោយ​ប្រជាជន​ខ្មែរ​យើង​ជួយ​ថែរក្សា​វប្បធម៌​ខ្មែរ​អោយ​បាន​ច្រើន​ជា​ពិសេស នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ យើង​គួរតែ​យក​សំលៀក​បំពាក់​ខ្មែរ​មក​កាត់​ច្នៃ​ជា​លក្ខណៈ​អោយ​បាន​ច្រើន​ជា​ជាង​ការ​យក​សំលៀក​បំពាក់​ពី​បរទេស ពីព្រោះ​ម៉ូត​សំលៀក​បំពាក់​របស់​ខ្មែរ​យើង​ក៏​មាន​ច្រើន​ដែរ​៕

កែសម្រួលដោយ