អត់ធ្មត់យូរមកហើយ ដែលអ្នកនាងម៉េង កែវ ពេជ្ជតា មិនសូវបានបរិយាយអោយអស់ប៉ុន្មានជុំវិញ មូលហេតុបែកបាក់អតីតស្វាមី កាលពីជាង១០ឆ្នាំមុន ។
ទើបតែពេលនេះ ក្រោយផ្ទុះរឿងស្ត្រីម្នាក់ឈ្មោះ សោភ័ណ្ឌ ដែលរំខានចិត្តអ្នកនាងហើយនារីរូបនោះក៏ត្រូវជាភរិយា អតីតស្វាមីរូបនោះដែរ ។ ដោយមិនចង់អោយគេនិយាយអ្វីទៀត អ្នកនាងម៉េង កែវពេជ្ជតា កាលពីវេលាយប់ថ្ងៃទី១៤ ឧសភា ឆ្នាំ២០២០ បានចេញវីដេអូ live ប្រើពេលយូរបកស្រាយរំលឹករឿងបែកគ្នា ។
ក្នុងវីដេអូដែលបង្ហាញពេលយូរត្រូវបានតារាចម្រៀង ម៉េង កែវពេជ្ជតា និយាយរៀបរាប់ច្រើន ដើម្បីអោយហ្វេនៗគាំទ្រដឹងថា មូលហេតុអ្វីបានជាមានរឿងរហូតឈានដល់ផ្លូវបំបែក ។
យ៉ាងណាយើង សូមបង្ហាញចំនុចមួយចំនួនប៉ុណ្ណោះជូនប្រិយមិត្ត យោងលើការបរិយាយមានលម្អិតក្នុងអាខោនតារារូបនេះស្រាប់ ។
អ្នកនាងពេជ្ជតា បាននិយាយទាំងទឹកមុខម៉ឺងម៉ាត់ និងស្ងួតថា អ្នកនាងមិនទម្លាប់សរសេរកំណត់ហេតុផ្ទាល់ខ្លួនទេ ។ ប៉ុន្តែពេលនេះសុំឡាយនិយាយអោយគេដឹង ដោយមិនព្រមទ្រាំទុកតទៅតាមវ័យអាយុកាលនោះទេ ។ រៀបការជាមួយបុរសនោះ ដោយសារតាំងពីក្មេងខ្វះភាពចង់បាន អ្នកល្អម៉ឺងមាត់ ។ ដូចនេះហើយពេលជួបគាត់ទុកចិត្តគាត់យកភាពជាយុវវ័យស្រស់ស្អាតផ្សំជាមួយគាត់ ។ ក្លាយជាប្រពន្ឋគាត់ ការងារបំពេញសព្វបែបយ៉ាង បោសផ្ទះ ជូតផ្ទះ បោកខោអាវ ម្ហូបប្តី រៀបចំរាល់ថ្ងៃតេសួរ មិនមកហូបមិនតេសួរមកហូបរាល់ៗលើក ។ រឿងមួយទៀត រវល់ខ្លាចប្តីហើយធ្វើម្ហូបភ្លេចដាំបាយ ប្តីមកក៏ទៅទិញបាយ ។ មកវិញបើកទ្វារបង ឆ្កែនៅក្នុងរត់មកខាំអ្នកក្បែរខាងរយាស់ជើង ។
នាងខំនិយាយសុំទោសគេ បែរជាគាត់ជាប្តីមកចោទខ្ញុំថា មានប្រុសឡើងស្រងាកចិត្ត ។ ខ្ញុំថា ខ្ញុំទៅទិញបាយ ហើយខំអង្វរគេសងគេអស់ជាង២០០ដុល្លារ លុយផ្ទាល់ខ្លួនបែរជាថា យើងមានប្រុស ។ ចេះតែមានរឿងប្លែកៗ សូម្បីតែម្តាយក្មេកសុទ្ឋតែដឹងរឿងបែបនេះ ហេតុអីមិនជួយ គាត់សម្ងំមានបំណងយ៉ាងមិច ។ តាំងពីសរសៃខ្ចីធ្វើការច្រើនរាប់ម៉ោង ហើយចាស់ៗថា កុំប្រញាប់ធ្វើការប្រយ័ត្នទាស់សរសៃ ។ តែមែនដៃខ្ញុំដូចមនុស្សប្រុស ប៉ោងសរសៃដល់សព្វថ្ងៃ ហើយមុខមាត់វិញស្រពោន កេងមិនដែលបានម៉ោង១០យប់ទេ ថ្ងៃណាក៏ម៉ោង២យប់ ។
សូម្បីតែបទចម្រៀងក៏មិនបានរៀបចំ ឡើងច្រៀងម្តងៗដូចយកផេះមកប៉ាតមុខ ។ ពេលនោះរងសម្ពាធព័ត៌មានវាយប្រហារផ្សេងៗ សុទ្ឋតែមិនដឹងរឿងពិតបែបណាទាំងអស់ ។ តាមរយៈខ្លឹមសាខ្លះរៗនេះប្រិយមិត្តអាចយកទៅពិចារណាបាន ៕
ចែករំលែកព័តមាននេះ