ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​​សំណង់​​​​លើកដែក​ជួបគ្រោះ​ឆេះ​រលាក​​មួយ​ចំហៀង​ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់លើក​ដែកសរសៃឡើងទៅជាន់ទី២​ស្រាប់តែ​​កន្ទុយដែកប៉ះ​ចំ​ខ្សែ​កា​ប្លិ៍​ឆ្លង​ចរន្ត​ផ្ទុះ​បែក​ផ្កាភ្លើង​ឆេះ​រលាក​មួយ​ចំហៀង​ខ្លួន​ បណ្តាល​ឱ្យរង​របួសធ្ងន់ ត្រូវបានគេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ​ហេតុការណ៍​​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ ២០២០ នៅ​ចំណុច​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង…

រាជធានី​ភ្នំពេញ​ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់លើក​ដែកសរសៃឡើងទៅជាន់ទី២​ស្រាប់តែ​​កន្ទុយដែកប៉ះ​ចំ​ខ្សែ​កា​ប្លិ៍​ឆ្លង​ចរន្ត​ផ្ទុះ​បែក​ផ្កាភ្លើង​ឆេះ​រលាក​មួយ​ចំហៀង​ខ្លួន​ បណ្តាល​ឱ្យរង​របួសធ្ងន់ ត្រូវបានគេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

​ហេតុការណ៍​​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ ២០២០ នៅ​ចំណុច​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង ជិត​ខ្លោងទ្វារវត្ត​សំរោង​អណ្តែត ស្ថិត​ក្នុងភូមិ ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​​ឈ្មោះ ជុក រ៉ា​ន់ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ បាន​រង​របួស​ទ្រូង​មួយ​ចំហៀង​ខាងស្តាំ​ ត្រូវ​ម្ចាស់​ការដ្ឋាន​ហៅ​រថយន្ត​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រះ​កុ​សុ​មៈ​។

​តាម​ប្រភព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះរួម​ទាំង​កម្មករ​ផ្សេង​ទៀត​បាន​នាំ​លើក​ដែល​សរ​​សៃ​ពី​ជាន់​ក្រោម​ឡើង​ទៅ​ជាន់​ទី​២ ដើម្បី​រៀបចំ​ចង​ដែក​ចាក​់ពិតាន​ ​ខ​ណៈ​នោះ​ជន​រង​គ្រោះ​ដែល​ស្ថិត​នៅ​ជាន់​ទី​២ ​ក៏​បាន​ទាញ​ដែក​ឡើង​ ហើយ​កន្ទុយ​ដែក​ប៉ះ​នឹង​ខ្សែ​កា​ប្លិ៍​ដែល​មាន​តង់ស្យុង​ខ្ពស់​ធ្វើ​ឱ្យ​ឆ្លង​ចរន្ត​ផ្ទុះ​បែក​ផ្កាភ្លើង​ឆេះ​ខ្លោច​រលាក​មួយ​ចំហៀង​ខ្លួន​ ។​ ក្នុង​គ្រោះថ្នាក់​នេះ​ដែរ​ក៏​បណ្តាល​អោយ​ចរន្តអគ្គិសនី​ដាច់​ផង​ដែរ​។

​តាមប្រភព​​ព័ត៌មាន​បាន​ឱ្យ​​​​​អោយ​ដឹង​ថា បន្ទាប់ពី​កើតហេតុ​ភ្លាម​ៗនោះ ​អាជ្ញាធរ​ខណ្ឌ​ក៍បាន​ចុះ​ទៅ​ត្រួតពិនិត្យ​វាស់វែង​សំណង់​​​ខាងលើ​នោះដែរ​ ដោយ​បានរកឃើញ​ថា ​សាងសង់​រំលោភ​ដែន​កំណត់​អ​គ្គិ​ស​នី ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ