ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ត្រូវ​បញ្ជូនទៅសង្គ្រោះ ក្រោយ​ជួបគ្រោះតាម​ផ្លូវ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ រថយន្ត​ឡង់​គ្រី​ស្ស័រ​១​គ្រឿង​​សង្ស័យ​ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​ជ្រុល​ទៅ​​បុក​​រថយន្ត​​មួយគ្រឿង​ម៉ាក​ហា​យ​ឡែន​ឌ័​រ​ បណ្ដាល​ឱ្យ​​ស្ដ្រី​មាន​ផ្ទៃពោះ​ម្នាក់​ដែល​ជិះ​ក្នុង​រថយន្ត​ម៉ាកហាយឡែនឌ័រ​រង​របួសធ្ងន់​ ត្រូវ​គេ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។ ហេតុការណ៍ខាងលើនេះ​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០ ​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង…

​រាជធានីភ្នំពេញ ៖ រថយន្ត​ឡង់​គ្រី​ស្ស័រ​១​គ្រឿង​​សង្ស័យ​ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​ជ្រុល​ទៅ​​បុក​​រថយន្ត​​មួយគ្រឿង​ម៉ាក​ហា​យ​ឡែន​ឌ័​រ​ បណ្ដាល​ឱ្យ​​ស្ដ្រី​មាន​ផ្ទៃពោះ​ម្នាក់​ដែល​ជិះ​ក្នុង​រថយន្ត​ម៉ាកហាយឡែនឌ័រ​រង​របួសធ្ងន់​ ត្រូវ​គេ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

ហេតុការណ៍ខាងលើនេះ​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០ ​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

រថយន្ត​​មួយគ្រឿង​ម៉ាក​ឡង់​គ្រី​ស្ស័រ​ ព​ណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ស្វាយ​រៀង ២B-៩៦៦៦ ​អ្នកបើកបរ​មិនស្គាល់អត្ត​សញ្ញាណ ។ ចំណែក​រថយន្ត​​មួយគ្រឿង​ទៀត​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២BD-០៤៨៩ អ្នកបើកបរមិនស្គាល់​អត្តសញ្ញាណ រីឯស្ត្រីមានផ្ទៃពោះម្នាក់​ជិះក្នុង​រថយន្តនេះ​ដែលរងរបួសមិនស្គាល់អត្ត​សញ្ញាណនោះទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​​មួយគ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព​ណ៌ស បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​មធ្យម ​លុះ​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ​ ក៏​ស្រាប់តែ​មានរ​ថយ​ន្ត​មួយគ្រឿង​ម៉ាក​​ឡង់​គ្រី​ស្ស័រ​ ព​ណ៍​ទឹកប្រាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន មក​បុក​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​យ៉ាង​ពេញទំហឹង​ផ្នែក​ចំហៀង​ខាង​មុខ​ បណ្ដាល​ឲ្យ​ស្ដ្រី​មាន​ផ្ទៃពោះ​ម្នាក់​​ដែលជិះ​ក្នុង​រថយន្ត​​ម៉ាកហាយឡែនឌ័រ​រង​របួសធ្ងន់​ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​ឯ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ក្រ​​ពិត​ទ្វារ​ និង​បែក​ចង្កៀង​​ខាងស្តាំ​។

​តាម​ប្រភពដដែល​បានបន្ត​ថា ចំណែក​ភាគី​ខាង​រថយន្តម៉ាក​​ឡង់​គ្រី​ស្ស័រ​វិ​ញ​ខ្ទេច​ផ្នែក​ខាង​មុខ​ទាំងស្រុង​ និង​ធ្លាក់​កាង​មកលើ​​ដី​ ។ ភ្លាម​ៗ​នោះ​កំលាំង​ប្រជា​ការពារ​ភូមិ​បាន​ទាក់ទង​ទៅ​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ បន្ទាប់​មក​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ជួយ​សម្រួល​ចរាចរណ៍ ​និង​បាញ់ថ្នាំ​នៅកន្លែងកើតហេតុ រួច​យក​រថយន្ត​ទាំង​២​គ្រឿង​ចេញពី​កន្លែង​កើតហេតុ​មក​ដាក់​អែប​ខាង ​ដើម្បី​​ឱ្យ​ភាគី​ទាំង​​សងខាងធ្វើការ​សំរបសំរួល​គ្នា​។

ក្រោយ​ពេល​កើតហេតុ​ ភាគី​ខាង​រថយន្ត​ឡង់​គ្រី​ស្ស័រ​បាន​ចេញថ្លៃ​ជួសជុល​និង​ព្យាបាល​របួស​ចំនួន​៧០០​ដុល្លារ​ ដើម្បី​​បញ្ចប់​រឿង​នៅ​នឹ​ង​កន្លែង​កើតហេតុ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ