ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​ថ្នាំដុសធ្មេញ ធ្វើ​ឱ្យ​​គ្រូបង្វឹក​ម្នាក់​នៅ Bundesliga មិន​អាច​ដឹកនាំ​ការ​​​ប្រកួត​

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់​ ៖ លោក Heiko Herrlich គ្រូបង្វឹក​ក្រុម Augsburg នឹង​ខកខាន​ការ​ចាប់ផ្តើម​ឡើង​វិញ​នៃ​ក្រប​ខណ្ឌ​កំពូល Bundesliga បន្ទាប់​ពី​បាន​ល្មើស​បំរាម​​ស្តី​ពី​កូ​វី​ដ​-១៩…

ប្រទេស​អា​ល្លឺ​ម៉​ង់​ ៖ លោក Heiko Herrlich គ្រូបង្វឹក​ក្រុម Augsburg នឹង​ខកខាន​ការ​ចាប់ផ្តើម​ឡើង​វិញ​នៃ​ក្រប​ខណ្ឌ​កំពូល Bundesliga បន្ទាប់​ពី​បាន​ល្មើស​បំរាម​​ស្តី​ពី​កូ​វី​ដ​-១៩ ដោយ​បាន​ចាក​ចេញពី​សណ្ឋាគារ ដើម្បី​ទៅ​ទិញ​ថ្នាំដុសធ្មេញ ។

ក្រុម​របស់​លោក​នឹង​ត្រូវ​ប្រកួត​តទល់​នឹង​ក្រុម Wolfsburg នៅ​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ ។ លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​ចេញពី​សណ្ឋាគារ​ដែល​ក្រុម​ស្នាក់​នៅ ដើម្បី​ទៅ​ហាង​មួយ​កន្លែង​ដោយ​បំពាន​ច្បាប់​រដ្ឋាភិបាល និង​លី​គ​ដែល​មិន​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ខាងក្រៅ អំឡុង​ពេល​ប្រទេស​កំពុង​មាន​វិបត្តិ​ដោយសារ​វីរុស​កូ​វី​ដ​-១៩ ។

សូម​បញ្ជាក់​ថា ក្រុម​ទាំងអស់​ដែល​ត្រៀម​សំរាប់​ការ​វិល​ត្រឡប់​នៃ​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់ នឹង​ត្រូវ​ចាប់ផ្តើម​ការ​ប្រកួត​ឡើង​វិញ ចាប់ពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ ដោយ​បិទទ្វារ​កីឡដ្ឋាន ។

ជំនួប​ទល់​នឹង​ក្រុម Wolfsburg គឺជា​ការ​ចាប់ផ្តើម​ការ​ដឹកនាំ​ថ្ងៃ​ដំបូង​របស់​លោក Heiko Herrlich បន្ទាប់​ពី​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម Augsburg កាលពី​ថ្ងៃ​ទី​១០ ខែមីនា ។

បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​វ័យ ៤៨​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា «​ក្នុង​ស្ថានភាព​បែប​នេះ ខ្ញុំ​មិន​អាច​ធ្វើ​ជា​គំរូ​ដ៏​ល្អ​មួយ​ដល់​ក្រុម​របស់ខ្ញុំ និង​សាធារណជន​បាន​ទេ ។ ដូច្នេះ​ខ្ញុំ​នឹង​ប្រកាន់ខ្ជាប់​នូវ​កំហុស​របស់ខ្ញុំ ។ ដោយសារ​តែ​ការ​ប្រព្រឹត្ត​ខុស​នេះ ខ្ញុំ​នឹង​មិន​ដឹកនាំ​ការ​ហ្វឹកហាត់​នៅ​ថ្ងៃ​សុក្រ និង​ការ​ប្រកួត​ទល់​នឹង​ក្រុម Wolfsburg នៅ​ថ្ងៃ​សៅរ៍​នេះ​ទេ​» ។

ក្លិប​ទាំងអស់​ក្នុង​ក្រប​ខណ្ឌ Bundesliga កំពុង​ធ្វើតេស្ត​លើ​កីឡាករ​, ក្រុម​គ្រូបង្វឹក និង​បុគ្គលិក​ទាំងអស់​ជា​ទៀងទាត់ ហើយ​ក្លិប​នឹង​អាច​បន្ត​ការ​ហ្វឹកហាត់​ឡើង​វិញ បន្ទាប់​ពី​លទ្ធផល​តេស្ត​អវិជ្ជមាន​ចំនួន​ពីរ​លើក ។
ក្រុម Augsburg បច្ចុប្បន្ន​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១៤ ក្នុង​តារាង ដោយ​ដាច់​តែ ៥ ពិន្ទុ​ប៉ុណ្ណោះ ពី​ក្រុម​នៅ​តំបន់​ដែល​ត្រូវ​កាត់​ចោល Fortuna Düsseldorf ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ