ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ញាក់សាច់​​គ្រូខ្មែរ​ ! ​ឆែកឆេរក្នុង​ផ្ទះ​​ប្រទះ​ឃើញ​​​សុទ្ធតែជា​ថ្នាំ​សំរើប

3 ឆ្នាំ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ ដោយសារ​តែ​ម្តាយឈឺ កូនស្រី​ក៏តាមមកថែ​ម្តាយ​នៅក្នុង​ផ្ទះ​គ្រូខ្មែរ បែរជា​ត្រូ​វគ្រូ​​នោះ​​រំលោភរហូត​បានសម្រេច ។ ក្រោយ​មក ​​សមត្ថកិច្ច​ជំនាញបានទទួលពាក្យបណ្តឹង ក៏​ចុះមក​​ឃាត់ខ្លួន​គ្រូ​បោក​​នេះ បង្ក​ការ​ភ្ញាក់ផ្អើលតែម្តង…

​ខេត្ត​សៀម​រា​ប ៖ ដោយសារ​តែ​ម្តាយឈឺ កូនស្រី​ក៏តាមមកថែ​ម្តាយ​នៅក្នុង​ផ្ទះ​គ្រូខ្មែរ បែរជា​ត្រូ​វគ្រូ​​នោះ​​រំលោភរហូត​បានសម្រេច ។ ក្រោយ​មក ​​សមត្ថកិច្ច​ជំនាញបានទទួលពាក្យបណ្តឹង ក៏​ចុះមក​​ឃាត់ខ្លួន​គ្រូ​បោក​​នេះ បង្ក​ការ​ភ្ញាក់ផ្អើលតែម្តង ​។ ​ហេតុការណ៍​កើតឡើង​នៅ​ថ្ងៃ​ទី​១៤ ឧសភា​ ស្ថិតក្នុង​ក្រុង​​សៀមរាប​ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វរ​ស​នី​យ៍​ឯក ជា ហេង នាយ​កា​រិ​យ​ល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្តបានឱ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា​ ​នេះ​ថា កាលពី​ថ្ងៃ​ទី៩​ ឧសភា​ នារី​រង​គ្រោះ​អាយុ ២០​ឆ្នាំ បាន​ដាក់​ពាក្យបណ្តឹង​ថា ខ្លួន​បាន​ទៅ​នៅ​ថែ​ជំងឺ​ម្តាយ​នៅផ្ទះគ្រូអឹម(​គ្រូខ្មែរ​) ហើយ​ត្រូវ​បាន​ឈ្មោះ គ្រូ​អឹម ហៅ​ចូល​បន្ទប់​យកដៃ​ច្រត់​ពីលើ​ក្បាល ហើយ​ឱ្យ​លេបថ្នាំ​ពណ៌​ខៀវ​ ស្រាប់តែ​ទន់​ខ្លួន ហើយ​គ្រូអឹម​បាន​រួម​ភេទ​ជាមួយ​ខ្លួន​ ​។​ បន្ទាប់​មក​គ្រូ​អឹម​ឱ្យ​កូនសិស្ស​ឈ្មោះសី ឈ្មោះប៊ុ​ន ឈ្មោះជាល ឈ្មោះវីត រួម​ភេទ​ជាមួយ​ខ្លួន​បាន​ម្នាក់​ម្តង​​ទៀត​ផង ​។

លោក​បាន​បន្ថែម​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​រួច យើង​សុំ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​​សៀមរាប ​បើក​ការ​ស៊ើបអង្កេត​បឋម ​។ ​គិតត្រឹម​​រសៀល​ថ្ងៃ​ទី​១៤ ​ឧសភា​ ដឹកនាំ​កម្លាំង​ដោយ​លោក ថេ​ង សំណាង ព្រះរាជអាជ្ញា​រងបាន​ទៅ​ដល់​ផ្ទះគ្រូអឹម នៅ​ភូមិ​ក្របី​រៀល សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្ត​សៀមរាប ហើយ​ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​សំបក​ថ្មាំ​ជា​ច្រើន​បន្ទះ (ជាថ្នាំសំរើប) និង​ឃើញ​មាន​ជន​រង​គ្រោះ​ចំនួន២​នាក់​ទៀត ដែល​ជា​កូន​អ្នកជំងឺ​។

​លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង៣​នាក់ ១-​ឈ្មោះ​ពិន អុឹម ភេទប្រុស អាយុ៤៦​ឆ្នាំ​ ២-ឈ្មោះសយ សំ​ប៊ុ​ន ភេទប្រុស អាយុ៣៤​ឆ្នាំ​ និង៣-ឈ្មោះស៊ា​ន កុសល (​ហៅ ជា​) ភេទប្រុស អាយុ៣៦​ឆ្នាំ ​។ ​អ្នក​ទាំង​៣​នាក់​ រស់នៅ​ភូមិសង្កាត់ កើតហេតុ​ខាងលើ ​។​ ហើយ​ត្រូវ​បាន​កម្លាំង ជំនាញ​យើង​បាន​នាំ​មក​សួរ ប៉ុន្តែ​ពួក​គេ​មិន​សារភាព​ទេ​ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង៣​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ ធ្វើការ​ឃាត់ខ្លួន​តាម​បញ្ជា របស់លោកកើត វ​ណ្ណា
​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាបនៅ​ថ្ងៃ​ទី១៤ ​ឧសភា​ វេលា​ម៉ោង០៧​និង​២០​នាទីដើម្បី​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ហើយ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការខេត្ត ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​។

អត្ថបទសរសេរ ដោយ