គេ​មិនដឹង​ថា តើ​ភិក្ខុ​ ឡុ​ង ច​ន្ថា នឹង​ប្រឈម​មុខ​បែប​ណា​ចាប់ពី​ថ្ងៃ​​​​នេះ​ទៅ?


ខេត្តតាកែវ ៖ ព័ត៌មាន​ចុង​ក្រោយ រហូត​មក​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី១៤ ឧសភា រឿងរ៉ាវ​ទាក់ទិន​នឹង​សង្ឃ
ឡុ​ង ច​ន្ថា គឺ​មិនឃើញ​មានការ​ប្រារព្ធ​ពិធី​ទៅ​តាម​ប្រពៃណី​សាសនា​ណាមួយ​នោះ​ទេ គឺ​មាន​ន័យ​ថា សង្ឃ
​ឡុ​ង ច​ន្ថា មិន​បាន​គោរព​សម្ដី​ខ្លួន​នោះ​ឡើយ ហើយ​ក៏​អាច​ប្រឈម​នឹង​ផ្លូវច្បាប់ ព្រោះតែ​រំលោភ​កិច្ចសន្យា​ដែល​បាន​ធ្វើ​ឡើង ​ក្រោយ​ផ្ទុះ​ប្រតិកម្ម​នានា ហើយ​សម្ដេចព្រះ​សង្ឃនាយក ក៏​បាន​ណែនាំ​ដល់​ព្រះ​មេគណ​ឱ្យ​ចាត់ការ​រឿង​រាវ​នេះ​ផង​ដែរ ។ គេ​មិនដឹង​ថា តើ​ភិក្ខុ​ឡុ​ង ច​ន្ថា នឹង​ប្រឈម​មុខ​បែប​ណា​ចាប់ពី​ថ្ងៃ​​ទី១៥ ឧសភា នេះ ​។ សូមរំលឹកថា៖ ទុក​ត្រឹមម៉ោង៥ល្ងាចនេះ បើ​មិន​បង្ហាញ​វត្ត​មានទៀត ដាក់កម្លាំង​តាម​ស្វែង​រក

សូមរំលឹកថា គណៈកម្មការ​អាចារ្យវត្ត​ភ្នំ​បុរី ស្រុក​អង្គ​បុរី បានឱ្យ​កោះសន្តិភាពដឹងថា ភិក្ខុ ឡុ​ង ច​ន្ថា មិន​បាន​គង់​ក្នុងវត្ត​ភ្នំ​បុរី​នេះ​ ដើម្បី​សឹក​តាម​ការ​សន្យា​របស់​ខ្លួន​ទេ គិត​ត្រឹម​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៤ ឧសភា នេះ ដែល​ជា​ថ្ងៃ​កំណត់​ភិក្ខុ ឡុ​ង ច​ន្ថា សន្យា​មុខ​ព្រះ​ភ័ក្ត្រ ព្រះ​មេគណ និង​បាន​សរសេរ​លិខិត​ដោយ​ផ្ទាល់​ដៃ​ថា នឹង​សឹក​វិញ​នៅ​ថ្ងៃ​ទី​១៤ ឧសភា​នេះ ។ ប្រភព​បន្ត​ទៀត​ថា ភិក្ខុ ឡុ​ង ច​ន្ថា ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​ស្រុក​កំណើត ដោយ​ចាក​ចេញពី​វត្ត​ភ្នំ​បូ​រី​នេះ រយៈពេល​៣​ថ្ងៃ​មក​ហើយ ដែល​សង្ស័យ​ថា លោក​ទៅ​វត្ត​ដែល​ធ្លាប់​បាន​បួស​កាលពី​នៅ​តូច នៅ​ក្នុងស្រុក​បុរី​ជលសារ ។

ប្រភព​ចុង​ក្រោយ​ពី​លោក ជួង វ៉ាង ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​បាន​បញ្ជាក់​ដែរ​ថា ទុក​ពេល​ឱ្យ​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៤ ឧសភា នេះ ប្រ​សិន​លោក ឡុ​ង ច​ន្ថា មិន​បង្ហាញ​វត្តមាន​ទៀត​នោះ គឺ​ចាត់​កម្លាំង​បើក​ការ​ស្រាវជ្រាវ​តាម​រុករក​ហើយ ។ ថ្ងៃ​សន្យា «​លាចាក​សិក្ខាបទ​» បែរ​បាត់​ដំណឹង​ភិក្ខុ ឡុ​ង ច​ន្ថា កំពុង​តែ​ធ្វើ​ឱ្យ​គ្រប់​មជ្ឈដ្ឋាន​នានា​ដែល​តាមដាន​កំពុង​គិត​ថា តើ​ការ​ចេញពី​វត្ត​ភ្នំ​បូ​រី​មាន​បំណង​ស្អី ? ទោះ​គេច​ពី​ការ​សឹក​ក៏​ទៅ​មិន​រួច​ដែរ ព្រោះ​ខ្លួន​បាន​សន្យា​អស់​ទៅ​ហើយ ។

ប្រការ​ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​ដដែល​នេះ អាក់​ខោ​ន​ហ្វេ​ស​បុក​មានឈ្មោះ (Long​Chan​tha) បាន​បង្ហោះ​សារ​មាន​ដូច​ខាងក្រោម​នេះ​ថា ៖ ទូលព្រះបង្គំ​សូម​ទូល​ប្រគេន​ថ្វាយ​សម្តេចព្រះ​សង្ឃរាជ សម្តេចព្រះ​សង្ឃនាយក និង​ព្រះ​មន្ត្រី​សង្ឃ​គ្រប់​ជាន់ថ្នាក់​ដោយ​សេចក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត ហើយ​សូម​ជូនដំណឹង​ដល់​ញាតិ​ញោម​ជាទី​ស្រឡាញ់​ពេញចិត្ត​ទាំង​ក្នុង​និង​ក្រៅប្រទេស​ជាទី​រាប់អាន ។ ទូលព្រះបង្គំ​ខ្ញុំ ព្រះករុណា អាត្មាភាព ឡុ​ង ច​ន្ថា សូម​ក្រាបថ្វាយបង្គំ​សម្តេចព្រះសង្ឃរាជ សម្តេចព្រះ​សង្ឃនាយក និង​ព្រះ​មន្ត្រី​សង្ឃ​គ្រប់​ថា​នា​នុ​ក្រម​ដោយ​ក្តី​គោរព​ខ្ពង់ខ្ពស់ និង​សូម​ចម្រើនពរ​ញាតិ​ញោម​ពុទ្ធបរិស័ទ​ជាទី​ស្រឡាញ់​បំផុត ទូលព្រះបង្គំ​សូម​ទូល​ថ្វាយ និង​ចម្រើនពរ​ថា ដោយ​និស្ស័យ​ព្រះ​ផ្នួស​របស់ខ្ញុំ​ព្រះករុណា អាត្មាភាព​មិន​ទាន់​អស់​និស្ស័យ​នៅឡើយ​នោះ ទូលព្រះបង្គំ ទទួលកំហុស​នឹង​ប្រព្រឹត្ត​ឱ្យ​បាន​ល្អ​តាម​ព្រះ​វិន័យ​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ អាស្រ័យ​ដូច​បាន​ទូល​ថ្វាយ និង​ចម្រើនពរ​ខាងលើ​នេះ សូម​សម្តេច និង​ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះ​អង្គ រួម​ទាំង​ញាតិ​ញោម​ជិត​ឆ្ងាយ​ទាំងអស់ មេត្តា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​បំផុត ។

តាម​ខ្លឹមសារ​ខាងលើ​នេះ ភិក្ខុ ឡុ​ង ច​ន្ថា ទំនងជា​គេចវេស​ពី​ការ​សឹក តែ​អ្នក​តាមដាន​និយាយ​ថា ពិរុទ្ធភាព​ហើយ បើសិនជា​មានៈ មិន​គោរព​ការ​សន្យា​របស់​ខ្លួន​ដែល​ថា កុំឱ្យ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​ខ្លួន​បាន​ស្ម័គ្រចិត្ត​លាចាក​សិក្ខាបទ តែ​ពេល​នេះ​បែរជា​បង្ហាញ​ថា​ខ្លួន មិន​ទាន់​អស់​និស្ស័យ​ពី​ព្រះ​ផ្នួស​ក្នុង​ព្រះពុទ្ធ​សាសនា​ទៅ​វិញ ។ ដល់​ថ្ងៃ​សន្យា​បែរជា​គេចខ្លួន ថ្ងៃ​ទី​១៤ ឧសភា នេះ គឺជា​ថ្ងៃ​ដែល ភិក្ខុ ឡុ​ង ច​ន្ថា ស្ម័គ្រ​ចិត្ត​លា​ចាក​សិក្ខាបទ​(​សឹក​)​ដោយ​ខ្លួនឯង​នៅ​វត្ត​ភ្នំ​បុរី ប៉ុន្តែ​គិត​មក​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា គឺ​មិន​មានកម្ម​វិធី​សឹក​បាន​កើតឡើង​ឡើយ ។

កោះសន្តិភាព​ជួប​ផ្ទាល់​ជាមួយ​ព្រះសង្ឃ​នៅ​វត្ត​ភ្នំ​បុរី​នៅ​កន្លែង​ប្រារព្ធ​ពិធី​សឹក​បាន​មាន​សង្ឃដីកា​បញ្ជាក់​ថា លោក ឡុ​ង ច​ន្ថា បាន​ចេញ​ទៅ​វត្ត «​គោក​ពោធិ៍​» ជា​ស្រុក​កំណើត​លោក មាន​រយៈពេល​៣​ថ្ងៃ​មក​ហើយ ដោយ​មិន​បានដឹង​ដំណឹង​យ៉ាងណា​នោះ​ទេ​មក​ទល់​ថ្ងៃនេះ ។ យោង​តាម​ព្រះសង្ឃ​នៅ​វត្ត​ភ្នំ​បុរី មាន​សង្ឃដីកា​ទៀត​ថា លោក ឡុ​ង ច​ន្ថា ទើប​មក​គង់នៅ​វត្ត​ភ្នំ​បុរី​នេះ បាន​រយៈ​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ ។ ហើយ​បើ​តាម​លោក​ឡុ​ង ច​ន្ថា ធ្លាប់​មាន​សង្ឃដីកា​ប្រាប់​កន្លង​មក​ថា បើ​លោក​បួស​ឧបជ្ឈា​នៅ​វត្ត​ណា នោះ​លោក​ត្រូវ​ទៅ​សឹក​វត្ត​នោះ​វិញ ។ ក៏​ប៉ុន្តែ​មិន​មាន​ប្រភព​ច្បាស់លាស់​ណាមួយ​ថា គាត់​សឹក​នៅ​វត្ត​ណា​នោះ​ឡើយ ។

កាលពី​ថ្ងៃ​ទី​៤ ខែឧសភា​ផង​ដែរ សម្តេច ន​ន្ទ ង៉ែត សម្តេច​គណៈសង្ឃ​នាយក បាន​ស្នើ​ឲ្យ​មេគណ​ខេត្តតាកែវ និមន្ត​ភិក្ខុសង្ឃ ឡុ​ង ច​ន្ថា ចូល​ទៅ​ដោះស្រាយ​ក្នុង​រឿងអាស្រូវ​ដែល​ផ្ទុះ​ឡើង​នេះ ។ ក្រោយ​ឆ្លងកាត់​ការ​ដោះស្រាយ​ជាមួយ​គ្នា​សង្ឃ ឡុ​ង ច​ន្ថា ក៏​សរសេរ​កិច្ចសន្យា​ពី​ការ​សុខចិត្ត​លាចាក​សិក្ខាបទ​ដោយ​ស្ម័គ្រចិត្ត ។
ការ​ប្រព្រឹត្ត​ខុសឆ្គង​៤​យ៉ាង ដែល​នាំ​ឲ្យ​ភិក្ខុ​អង្គ​នេះ​ត្រូវ​អាបត្តិ​បរាជិក រួម​មានការ​សេពសន្ថវៈ​ជាមួយ​ស្ត្រី​ដែល​គេ​ហៅ​ថា សេព​មេថុន ការ​លួច​ទ្រព្យ​របស់​គេ ការ​សម្លាប់​មនុស្ស និង​ការ​អួត​ពី​ឧត្តរិមនុស្ស​ធម្ម ។ ការ​អួត​ពី​ឧត្តរិមនុស្ស​ធម្ម គឺជា​ការ​អួត​ថា ខ្លួន​ជា​មនុស្ស​មានគុណ​វិសេស​ជាង​មនុស្ស​ធម្មតា ហើយ​បាន​សម្រេច​ធម៌​វិសេស ដើម្បី​ទទួល​បាន​លាភ​សក្ការ ពី​បរិស័ទ ដែល​មាន​ជំនឿ​ពី​ការ​អួត​នោះ ។

សង្ឃ ឡុ​ង ច​ន្ថា អះអាង​ថា លោក​គ្រាន់តែ​ប្រើ​ពាក្យ​សម្តី​លេងសើច​ជាមួយ​នារី​ម្នាក់​នោះ តែ​ពុំ​ធ្លាប់​បាន​ប៉ះពាល់​រាង​កាយ​នាង​ឡើយ ។ បច្ចុប្បន្ន​លោក​គង់នៅ​វត្ត​ភ្នំ​បុរី ។ ភិក្ខុ ឡុ​ង ច​ន្ថា ត្រូវ​បាន​អ្នក​មិន​ពេញចិត្ត​និង​លោក​បាន​និយាយ​ថា ជា​សង្ឃ​មួយ​អង្គ​មាន​ដីកា​មិនសូវ​ពីរោះ​ទេ និង​លេងសើច​ច្រើន ក្លាយជា​អ្នក​កំប្លែង​ពេល​សម្តែង​ធម្មទេសនា ។ ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក សាន ប៊ុ​ន​ធឿ​ន អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ល្បីឈ្មោះ​ម្នាក់ សង្ឃ​អង្គ​នេះ ​បាន​និយាយ​រលាស់​ខ្លួន ហើយ​បែរជា​ចោទ​ថា​ជា​ការ​រៀបចំ​ធ្វើបាប​លោក និង​ចោទ​នាង​រូប​នោះ​ថា ពួក LDP បក្ស​លោក ខឹ​ម វាសនា ដែល​ដាក់​ឈ្មោះ​លោក​ថា «​អាចោរ​ថង់យាម​»​។ ក្រោយមក​ក៏​លេចឮ​ថា​មានការ​ស្ទង់​មតិ​អ្នកគាំទ្រ​មិន​ឱ្យ​លោក​សឹក​ទៀត​ផង ។ ការ​ចោទ​ទៅ​ស្ត្រី​ដែល​ថា​មានការ​ទាក់ទង​គ្នា​នោះ ក៏​បានឱ្យ​សង្សារ​នារី​រូប​នេះ​ចេញ​មុខ​បដិសេធ​ថា​ពួក​គេ​មិនមែន​ក្រុម LDP ទេ ។ ទោះជា​បែប​ណា​ក៏​ដោយ ការ​គេច​មិន​ព្រម​សឹក​តាម​សម្រួល​ក៏​គ្មាន​ផ្លូវត្រូវ​ដើរ​ទៀត​ដែរ គ្មាន​បរិស័ទ​ណា​គាំទ្រ​ទៀត​ទេ ហើយ​ក៏​គ្មាន​ព្រៃ គ្មាន​រូង​ណាមួយ​អាច​ឱ្យ​គាត់​លាក់ខ្លួន​បាន​ដែរ​។ យក​ល្អ​ឬ​ចង់​សុខ​ខ្លួន គួរតែ​សឹក​ទៅ អ​ន្ទិ​ត​អើយ​…​។


Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ