ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​អនុម័ត​សេចក្តីថ្លែងការណ៍​រួម​«​ការ​ឆ្លើយ​តប​នឹង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩ ទៅ​លើ​មុខរបរ និង​ការងារ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​កិច្ចប្រជុំ​តាម​វី​ដេ​អូ​(Video Conference) បណ្តា​រដ្ឋមន្ត្រី​អាស៊ាន​បាន​អនុម័ត​សេចក្តី​ការណ៍​រួម​ស្តី​ពី​ការ​ការ​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩ ទៅ​លើ​មុខរបរ និង​ការងារ​។ លោក អ៊ិ​ត សំ​ហេង…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​កិច្ចប្រជុំ​តាម​វី​ដេ​អូ​(Video Conference) បណ្តា​រដ្ឋមន្ត្រី​អាស៊ាន​បាន​អនុម័ត​សេចក្តី​ការណ៍​រួម​ស្តី​ពី​ការ​ការ​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩ ទៅ​លើ​មុខរបរ និង​ការងារ​។

លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការងារ​អាស៊ាន តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ (Video Conference) ស្តី​ពី «​ការ​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩ ទៅ​លើ​មុខរបរ និង​ការងារ​» នៅ​ទីស្តីការក្រសួង​ការងារ នា​រសៀល ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២០ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​១៥ ឧសភា កិច្ចប្រជុំ​នេះ​ចូលរួម​ដោយ​រដ្ឋមន្ត្រីក្រសួង​ធនធានមនុស្ស​ប្រទេស​ម៉ា​ទ្បេ​ស៊ី ក្នុង​អាណត្តិ​ជា​ប្រធាន​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ ព្រម​ជាមួយ​គ្នា​នោះ​ដែរ នៅ​ក្នុង​វគ្គ​នៃ​កិច្ចប្រជុំ​បើកចំហរ​ក៏​មានការ​ចូលរួម​ពី​លោក Guy Ryder អគ្គនាយក​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក៏​បាន​ចូលរួម​ភាព​ជា​ដៃគូ​ជាមួយ​អាស៊ាន ដើម្បី​រួម​គ្នា​ក្នុង​ការ​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល និង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ ។

ក្នុង​កិច្ចប្រជុំ​ពិសេស​នេះ លោក អ៊ិ​ត សំ​ហេង បាន​ចែករំលែក​ព័ត៌មាន​អំពី​គោលនយោបាយ និង​វិធានការ​នានា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដាក់​ចេញ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្មករនិយោជិត និយោជក និង​ជន​ងាយ​រង​គ្រោះ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។

ជា​លទ្ធផល រដ្ឋមន្ត្រី​ការងារ​អាស៊ាន​បាន​អនុម័ត​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី «​ការ​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩ ទៅ​លើ​មុខរបរ និង​ការងារ​» ដែល​មាន​៩​ចំណុច ក្នុង​នោះ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្តល់​កិច្ច​គាំទ្រ​ដល់​ជីវភាព និង​សុខភាព​របស់​កម្មករនិយោជិត​ពលករ​ទេសន្តរប្រវេសន៍ និង​អ្នកធ្វើការ​ក្នុង​វិស័យ​ដែល​រង​ហានិភ័យ​ខ្ពស់ , ការ​ធានា​ថា កម្មករនិយោជិត​ដែល​ត្រូវ​បាន​បញ្ឈប់ ឬ​ព្យួរ​កិច្ចសន្យាការងារ​ទទួល​បានការ​ផ្តល់​អត្ថប្រយោជន៍​សម​ស្រប​តាម​ច្បាប់ លិខិត​បទដ្ឋាន និង​លទ្ធភាព​នៃ​ប្រទេស​ជា​សមាជិក , ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​កម្មករនិយោជិត​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩, ការ​ពង្រឹង​បន្ថែម​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គោលនយោបាយ​ទីផ្សារ​ការងារ បទដ្ឋាន​សុវត្ថិភាព និង​សុខភាព​ការងារ និង​ប្រព័ន្ធ​គាំពារ​សង្គម​, និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ជា​មធ្យោបាយ​ក្នុង​ការ​ទំនាក់ទំនង និង​ពិគ្រោះ​យោបល់​ក្នុង​អំ​ទ្បុ​ង​ពេល​មានការ​រឹតត្បិត​ជា​បណ្តោះអាសន្ន ។

ប្រភព​បន្ត​ថា​កិច្ចប្រជុំ​ពិសេស​នេះ​គឺជា​ការ​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ស្មារតី​សាមគ្គីភាព​អាស៊ាន ដូចដែល​មាន​ចែង​ក្នុង​បាវចនា​អាស៊ាន​«​សហគមន៍​តែ​មួយ វាសនា​តែ​មួយ​» ក្នុង​ការ​ឆ្លើយ​តប​រួម​គ្នា​របស់​អាស៊ាន​ចំពោះ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ