ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មានបានត្រឹមតែ ៥០ដុល្លារ ដល់មើលឱ្យជាក់ចេញ ៥០លានរៀលពី ស្រាបៀរ កម្ពុជា រួចថ្លៃលើកផ្ទះថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

ជាងកាត់ដេរនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ម្នាក់គឺអ្នកស្រី អេង ស្រីណា ជាអ្នកមានសំណាងម្នាក់ទៀតហើយ ដោយត្រូវរង្វាន់ ៥០លានរៀលពី…

ជាងកាត់ដេរនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ម្នាក់គឺអ្នកស្រី អេង ស្រីណា ជាអ្នកមានសំណាងម្នាក់ទៀតហើយ ដោយត្រូវរង្វាន់ ៥០លានរៀលពី ស្រាបៀរ កម្ពុជា គ្រាដែលអ្នកស្រី និងក្រុមគ្រួសារបានពិសាស្រាបៀរនេះជុំបងប្អូនពីរបីនាក់ កាលពីរាត្រីថ្ងៃទី ៧ ខែឧសភា កន្លងទៅថ្មីៗនេះ ។

អ្នកស្រីបានឱ្យដឹងថា ៖ «ខ្ញុំបានទិញ ស្រាបៀរ កម្ពុជា ១កេសកន្លះមកហូបជុំគ្នា ។ ដល់ម៉ោងប្រហែល ១០យប់ក៏គិតថាល្មមឈប់ រួចក៏គាស់កំប៉ុងចុងក្រោយផ្តាច់ ក៏ស្រាប់តែឃើញលេខដាក់ថា ៥០ ។ ដំបូងស្មានថា ៥០ដុល្លារ ប៉ុន្តែធ្លាប់តែដឹងថា ស្រាបៀរ កម្ពុជា មិនដែលដាក់លុយដុល្លារទេ ក៏ផ្ទៀងអ៊ុតមើលម្តងទៀតបានច្បាស់ថា ការពិតគឺ ៥០លាន រៀលសោះ» ។

អ្នកស្រីនឹងយកទឹកប្រាក់នេះទៅផ្គត់ផ្គង់ថ្លៃធ្វើផ្ទះថ្មីឱ្យរួចរាល់ជាស្ថាពរព្រោះរាល់ថ្ងៃនេះផ្ទះគាត់បានសាងសង់រួច ៥០ភាគរយហើយ ហើយក៏ពិបាកចិត្តខ្លាំងដែរថា នឹងរកប្រាក់បន្ថែមពីណាមកធ្វើវាបង្ហើយ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ