ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊េរីទំនើប​បុក​ម៉ូតូ​រួច​បើកគេច​ ​ចប់ត្រឹម​​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​​បាន​បើក​រថយន្ត​​ស៊េរីទំនើប​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន រួច​ក៏​រេ​ចង្កូត​ទៅ​បុក​ចំ​ពីមុខ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូរង​របួសធ្ងន់ បន្ទាប់មក​​រថយន្ត​ស៊េរីទំនើបនោះ​​បាន​បន្ត​បើក​គេច ស្រាប់តែ​បើកទៅ​ចូល​ចំ​គោលដៅ​ត្រួតពិនិត្យ​​ច្បាប់​ចរាចរណ៍ ហើយ​ក៏ត្រូវសមត្ថកិច្ច​ចាប់​ឃាត់​បាន​ភ្លាមៗ ។ ហេតុការណ៍​ខាងលើនេះបានកើតឡើងកាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៤…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​​បាន​បើក​រថយន្ត​​ស៊េរីទំនើប​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន រួច​ក៏​រេ​ចង្កូត​ទៅ​បុក​ចំ​ពីមុខ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូរង​របួសធ្ងន់ បន្ទាប់មក​​រថយន្ត​ស៊េរីទំនើបនោះ​​បាន​បន្ត​បើក​គេច ស្រាប់តែ​បើកទៅ​ចូល​ចំ​គោលដៅ​ត្រួតពិនិត្យ​​ច្បាប់​ចរាចរណ៍ ហើយ​ក៏ត្រូវសមត្ថកិច្ច​ចាប់​ឃាត់​បាន​ភ្លាមៗ ។

ហេតុការណ៍​ខាងលើនេះបានកើតឡើងកាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០​ ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​ឈូក​មាស តាម​បណ្ដោយ​ផ្លូវ​២០១១ ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

រថយន្ត​ស៊េរីទំនើប​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡិច​​វីហ្គោ​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ ២BF-៧៩៧៧ ​បើកបរ​ដោយបុរសម្នាក់មិនស្គាល់អត្ត​សញ្ញាណ ត្រូវសមត្ថកិច្ច​ចាប់ឃាត់ខ្លួន ។​ ចំណែក​ភាគី​ខាង​​ម៉ូតូ​មួយ​គ្រឿង​​ម៉ាកហ្សូ៊មមើអិច (ZOOMER-X) ព​ណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ​ ២FK-៧៧៧០ ​បើកបរ​ដោយ​បុរសម្នាក់មិនស្គាល់អត្ត​សញ្ញាណ បានរងរបួសធ្ងន់ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើកបរ​រថយន្ត​ស៊េរីទំនើប​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០១១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។​

តាម​ប្រភពដដែលបាន​បន្ត​ថា លុះ​មក​ដល់​ចំណុចកើតហេតុ​​​ខាងលើ ស្រាប់តែ​​រថយន្ត​ស៊េរីទំនើប​មួយគ្រឿង​ខាងលើ​បាន​រេ​ចង្កូត​ជ្រុល​ឆ្លង​ចូល​ផ្លូវ​ម្ខាង​ទៀត ស្រប​ពេល​​នោះដែរ​ក៏​​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀតដែល​បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ហើយ​រថយន្ត​ក៏​​បុក​ម៉ូតូ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែកឯ​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួស​ធ្ងន់ធ្ងរ ។

តាម​ប្រភពដដែល​បានបន្ត​ទៀត​ថា ​បន្ទាប់មក​​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើកគេច​​ចេញពី​កន្លែង​កើតហេតុ​ ទាំង​រង​​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​នាំគ្នា​ជិះ​ដេញ​តាម​ពីក្រោយ រហូត​រថយន្ត​បង្ក​ខាងលើ​បើក​ទៅ​​ចូល​គោលដៅ​ត្រួតពិនិត្យ​​ច្បាប់ចរាចរណ៍​របស់​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ ដែល​កំពុង​ប្រតិបត្តិ​ការនៅ​ចំណុច​ក្បែរ​​ផ្សារ​ទំនើប​​មួយកន្លែង​ តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក៏​ត្រូវ​​សមត្ថកិច្ច​ស្ទាក់​ចាប់​ភ្លាម​ៗតែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ ​ជន​រង​គ្រោះ​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ក៏​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក រួម​ទាំង​រថយន្ត​បង្ក​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ធ្វើការ​វាស់វែង​ និង​នាំ​យក​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​​រង់ចាំ​ធ្វើការ​ដោះស្រាយ​និង​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ