ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្លះ​ហាក់​ប្រញាប់​បើក​អាជីវកម្ម​វិញ​ក្រោយ​មិន​មាន​ករណី​ឆ្លង​ថ្មី​រយៈពេល​ជិត​១ ខែ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ព្រឹក​នេះ​គ្មាន​អ្នក​ឆ្លង​ថ្មី និង​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ឡើយ បើតាម​ការ​ផ្សាយ​របស់​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែឧសភា​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ព្រឹក​នេះ​គ្មាន​អ្នក​ឆ្លង​ថ្មី និង​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ឡើយ បើតាម​ការ​ផ្សាយ​របស់​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែឧសភា​នេះ បាន​ឲ្យ​ដឹង​ថា អ្នកជំងឺ​សះស្បើយ​មាន​ចំនួន​១២១​នាក់ ក្នុង​ចំណោម​១២២​នាក់ ដែល​ជា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ ដូច្នេះ​ទាមទារ​ឲ្យ​បុគ្គល​គ្រប់​រូប​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន និង​អនុវត្ត​វិធានការ​ការពារ​ការ​ចម្លង​ឲ្យ​បាន​ជាប់​ជា​និច្ច ដោយ​ត្រូវ​ចេះ​កែប្រែ​ទម្លាប់ និង​ឥរិយា​បទ​នៃ​ការ​រស់នៅ​របស់​ខ្លួន ។

​លោក​ជំទាវ​ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​នៅ​ក្នុង​ប្រកាស​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ​ទី ១៤ ខែឧសភា​ថា ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ព្រមទាំង​កន្លែង​លក់ដូរ​ផ្សេង​ៗ ត្រូវ​តែ​បន្ត​អនុវត្តន៍​វិធានការ​ការពារ​ឲ្យ​ទៅ​តាម​បែប​នៃ​ការ​រស់នៅ «​សភាព​ធម្មតា​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩» នៅ​កម្ពុជា និង​អនុវត្តន៍​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ និង​ត្រូវ​ធានា​ថា «​ទីតាំង​ធុរកិច្ច​របស់​ខ្លួន​មិន​ត្រូវ​ក្លាយជា​ទីកន្លែង​ចម្លង​វីរុស​កូ​វី​ដ​-១៩ ដល់​អតិថិជន ឬ​អ្នកបម្រើ​ការ​នៅ​ទីនោះ​ឡើយ ។

ដោយ​កាលពីដើម​ស​ប្តា​ហ៍​នេះ លោកស្រី Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់ «​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ជា​ចុង​ក្រោយ​នេះ​គឺថា ខ្ញុំ​សូម​និយាយ​ថា​យើង (​កម្ពុជា​) ត្រូវ​រៀបចំ​ខ្លួន​ឲ្យ​រួច​ជា​ស្រេច​សម្រាប់​ការ​ឆ្លើយ​តប​ក្នុង​ករណី​មានការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​ណាមួយ ដូច​យើង​បាន​សង្កេត​ឃើញ​ថា​កម្ពុជា​បាន​ធ្វើការ​ឆ្លើយ​តប​បាន​យ៉ាង​ល្អ​សម្រាប់​រយៈពេល ៣ ខែ​ចុង​ក្រោយ​នេះ ប៉ុន្តែ​បើសិនជា​មានការ​កើតឡើង ឬ​ផ្ទុះ​ទ្រង់ទ្រាយ​ធំ នោះ​ជា​ការ​បារម្ភ​របស់​យើង​» ។

លោកស្រី​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្លះ​ហាក់ដូចជា ប្រញាប់ប្រញាល់​ក្នុង​ការ​បើក​ឡើង​វិញ​នូវ​អាជីវកម្ម​របស់​ខ្លួន ក្រោយ​ពី​ការ​រក​មិន​មាន​ករណី​ឆ្លង​ថ្មី​រយៈពេល​ជិត ១ ខែ​នេះ ដូច្នេះ​អង្គការ​សុខភាព​ពិភពលោក​សូម​ជម្រុញ​គ្រប់​ប្រទេស​ទាំងអស់ រួម​ទាំ​ប្រទេស​កម្ពុជា​ផង​ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

​លោកស្រី Li Ailan បាន​ព្រមាន​ថា ​កម្ពុជា​អាច​ប្រឈម​មុខ​នឹង​ការ​បិទ​ប្រទេស​ឬ​បិទ​តំបន់​បើ​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​ធ្វេសប្រហែស ដោយ​ធ្វើការ​ជួបជុំ​គ្នា​ច្រើន ហើយ​អាជីវកម្ម​ផ្សេង​ៗ​បន្តសកម្មភាព​ធម្មតា ដោយ​ពុំ​មាន​វិធាន​ការណ៍​ត្រឹមត្រូវ​ក្នុង​ការ​ទប់ស្កាត់​វីរុស​ឆ្លង​កូ​វី​ដ​-១៩ ៕

សូមរ​រំលឹក​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​១៥ ឧសភា កម្ពុជា​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន​១២២​នាក់ ខណ​:​ព្យាបាល​បានជា​សះស្បើយ កើន​ដល់​១២១​នាក់ ដោយឡែក​នៅ​សល់អ្នកជំងឺ​តែ​ម្នាក់​ទៀត​ប៉ុណ្ណោះ ដែល​កំពុងសម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ