ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ជា​ច្រើន ក្រោយ​កីឡាករ Vettel ប្រកាស​ដើរចេញ​ពី​ក្រុមហ៊ុន Ferrari

3 ឆ្នាំ មុន

ក្រោយ​ការ​ប្រកាស​ជា​ផ្លូវការ​ពី​ការ​ដើរ​ចេញ​របស់​អ្នក​ប្រណាំង​រថយន្ត Formula 1 ជនជាតិ​អា​ល្លឺ​ម៉​ង់ Sebastian Vettel ពី​ក្រុមហ៊ុន Ferrari នៅ​ចុងឆ្នាំ ២០២០…

ក្រោយ​ការ​ប្រកាស​ជា​ផ្លូវការ​ពី​ការ​ដើរ​ចេញ​របស់​អ្នក​ប្រណាំង​រថយន្ត Formula 1 ជនជាតិ​អា​ល្លឺ​ម៉​ង់ Sebastian Vettel ពី​ក្រុមហ៊ុន Ferrari នៅ​ចុងឆ្នាំ ២០២០ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​កក្រើក​សារព័ត៌មាន​បរទេស​ធំ​ៗ​មួយ​ចំនួន រួម​ជាមួយ​និង​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ក្នុង​ពិភព​ប្រណាំង​រថយន្ត​ល្បឿន​លឿន​របស់​ពិភពលោក​មួយ​នេះ ។


Sebastian Vettel និង Lewis Hamilton

បើ​យោង​តាម​សារព័ត៌មាន BBC បាន​ធ្វើការ​ចុះ​ផ្សាយ​ថា កីឡាករ​អេ​ស្ប៉ា​ញ Carlos Sainz ដែល​បច្ចុប្បន្ន​កំពុង​បើក​ឲ្យ​ក្រុមហ៊ុន McLaren គឺជា​បេក្ខភាព​ទី​មួយ ដែល​ក្រុមហ៊ុន Ferrari នឹង​យក​មក​ជំនួស​កៅអី​របស់​កីឡាករ Sebastian Vettel ខណៈ​ដែល​កីឡាករ​អូស្ត្រាលី Daniel Ricciardo ដែល​កំពុង​បើក​ឲ្យ​ក្រុមហ៊ុន Renault នឹង​អាច​ចូល​មក​ជំនួស​តំណែង​របស់​កីឡាករ Carlos Sainz ។

Daniel Ricciardo និង Carlos Sainz

ដោយឡែក​គេហទំព័រ Express និង Sky Sports បាន​ធ្វើការ​ចុះ​ផ្សាយ​ស្រ​ដៀង​គ្នា​មួយ ជុំវិញ​ពាក្យ​ចរ​ចាម​អា​រ៉ា​ម ទាក់ទិន​ទៅ​នឹង​អនាគត​របស់​កីឡាករ Sebastian Vettel ថា​បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​វ័យ ៣២​ឆ្នាំ​រូប​នេះ កំពុង​ត្រូវ​បាន​ប្រធាន​ផ្នែក​រថយន្ត Formula 1 របស់​ក្រុមហ៊ុន Mercedes (Mercedes-AMG Petronas Motorsport) គឺ​លោក Toto Wolff កំពុង​តែ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដើម្បី​យក​រូបគេ​មក​ចាប់​ដៃគូ​ជាមួយ​កីឡាករ​អង់គ្លេស Lewis Hamilton សម្រាប់​ការ​ប្រកួត​រដូវ​កាល​ក្រោយ ។ បន្ទាប់​ពី​រូប​លោក ធ្លាប់​បាន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​កាសែត កាលពី​ពេល​កន្លង​ទៅ​ដោយ​បាន​ហៅ​កីឡាករ Vettel ថា​ជា​អ្នក​ប្រណាំង​រថយន្ត Formula 1 ដ៏​អស្ចារ្យ​ម្នាក់​នា​ពេល​បច្ចុប្បន្ន ៕

Sebastian Vettel និង​លោក Toto Wolff

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ