ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បន្ត​ដំណឹង​ល្អ គ្មាន​អ្នក​ឆ្លង​ថ្មី ខណៈ​កំពុង​សម្រាក​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ម្នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ព្រឹក​នេះ​គ្មាន​អ្នក​ឆ្លង​ថ្មី និង​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ឡើយ ។ យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី ១៥…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ព្រឹក​នេះ​គ្មាន​អ្នក​ឆ្លង​ថ្មី និង​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ឡើយ ។ យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែឧសភា​នេះ បាន​ឲ្យ​ដឹង​ថា អ្នកជំងឺ​សះស្បើយ​មាន​ចំនួន​១២១​នាក់ ក្នុង​ចំណោម​១២២​នាក់ ដែល​ជា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។

អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​សរុប​បាន​ថយ​ចុះ​មក​នៅ​ចំនួន ០១​នាក់ (​ស្ត្រី ០១​នាក់​នៅ​ខេត្ត​បន្ទាយ មាន​ជ័យ ) ។

លោក​សាស្តាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​សម្រេច​បញ្ជូន​មក​បន្ត ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ – សូ​វៀត រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២០​។

សូម​រំលឹក​សារ​ជា​ថ្មី​ម្តងទៀត​ថា ដើម្បី​បន្ត​រក្សា​នូវ​កិច្ច​ការពារ​កុំ​ឲ្យ​មាន​រលក​ទី​ពីរ​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា លោក​សាស្ត្រ​ចា​រ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ធ្វើការ​ក្រើនរំលឹក និង​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ចូលរួម​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន បើ​ទោះបីជា​ប្រទេស​កម្ពុជា មិន​មាន​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩​ថ្មី ក្នុង​រយៈពេល​ជាង​មួយ​ខែ​កន្លង​មកនេះ​ក្តី ក៏​ប៉ុន្តែ​បុគ្គល​គ្រប់​រូប​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន និង​អនុវត្ត​វិធានការ​ការពារ​ការ​ចម្លង​ឲ្យ​បាន​ជាប់​ជា​និច្ច ដោយ​ត្រូវ​ចេះ​កែប្រែ ទម្លាប់ និង​ឥរិយា​បទ​នៃ​ការ​រស់នៅ​របស់​ខ្លួន​ឲ្យ​ស្រប​តាម​សភាព​ធម្មតា​បែប​គន្លង​ថ្មី​ក្នុង​បរិបទ​ប្រយុទ្ធ​ជំងឺ​កូ​វី​ដ​១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ