ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ករត្នោត​ខ្មែរ​នៅ​តែ​មាន​តម្រូវការ​ចាំបាច់​ទាំង​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​និយាយ​ពី «​ស្ករត្នោត​» នោះ​យើង​នឹង​នឹក​ដល់​ដើម​ត្នោត​ជា​មិន​ខាន ព្រោះ ដើម​ត្នោត គឺជា​វត្ថុធាតុដើម​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ផលិត​ស្ករត្នោត ។ ដើម​ត្នោត​ត្រូវ​បាន…

ខេត្តកំពង់ស្ពឺ ៖ បើ​និយាយ​ពី «​ស្ករត្នោត​» នោះ​យើង​នឹង​នឹក​ដល់​ដើម​ត្នោត​ជា​មិន​ខាន ព្រោះ ដើម​ត្នោត គឺជា​វត្ថុធាតុដើម​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ផលិត​ស្ករត្នោត ។ ដើម​ត្នោត​ត្រូវ​បាន គេ​ដឹង​ថា មាន​ញី និង​ឈ្មោល ចំពោះ​ដើម​ទាំង ២​នេះ​គឺ​កសិករ​អាច​កៀប​យក​ទឹក​មក​រំងាស់ ធ្វើ​ជា​ស្ករត្នោត​បាន​ដូច​គ្នា ។ បច្ចុប្ន​ន្ន​ស្ករត្នោត​ខ្មែរ​ដែល​ជា​ផលិតផល​របស់​ខេត្តកំពង់ស្ពឺ​មាន ឈ្មោះ​ល្បី​រន្ទឺ​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​ទំនើប​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​លើ​ទីផ្សារ​អន្តរជាតិ តាម​រយៈ​ដៃគូ​សហការ ។

លោក សំ សា​រឿង ប្រធាន​សមាគម​ស្ករត្នោត​កំពង់ស្ពឺ​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​សមាគម មាន​សមាជិក ៨៥​គ្រួសារ មាន ១៦​ភូមិ និង ៦​ឃុំ​សុទ្ធតែ​ជំនាញ​ផលិត​ស្ករត្នោត​តាម​ស្តង់ដារ អន្តរជាតិ ។ ស្គរ​ត្នោត​ខ្មែរ​ដែល​ផលិត​ដោយ​កសិករ​ជា​សមាជិកសមាគម​នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំ ពង់​ស្ពឺ​នេះ​កំពុង​ពេញ​និយម​ខ្លាំង​ទាំង​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ខណៈ​ដែល​ការ​ផលិត ហាក់​មិន​ទាន់​ធ្វើ​បាន​តាម​ការ​កុម្ម៉ង់​របស់​ដៃគូរ​សហការ ។

លោក សំ សា​រឿ​ន ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ប្រជា​កសិករ​ដែល​ទំនេរ​ពី​ការ​ធ្វើស្រែ​ចម្ការ និង​ជា​សមាជិក​របស់​សមាគម​ផលិត​ស្ករត្នោត​ខ្មែរ​បាន​កំពុង​មមាញឹក​ក្នុង​ការ​ផលិត​ដោយសារ​តម្រូវការ​ទីផ្សារ​ហាក់​កើន​ជាង​មុន​ជា​ពិសេស​តម្រូវការ​ក្រៅ​ស្រុក​ក៏​ត្រូវការ​ច្រើន​តែ​អ្វី​ដែល​លោក​បារម្ភ គឺ​ការ​ផលិត​របស់​សមាគម​មិន​គ្រប់​តាម​ការ​កុម្ម៉ង់​ពី​ដៃគូរ​សហការ​របស់​ខ្លួន ។

លោក​បាន​បន្ថែម​ថា សម្រាប់​ឆ្នាំ ២០២០ នេះ​យើង​ផលិត​ស្ករ​ម្សៅ​បាន ១៤៣​តោន ចំពោះ​ស្ករ​ប្រភេទ​ស្ករ​សាច់​បាន ១៥៧ តោន ចំណែក​តម្លៃ​លក់​នៅ​ក្នុងស្រុក គឺ​ចំពោះ​ស្ករ​ម្សៅ កសិករ​ដែល​ជា​សមាជិក​របស់​សមាគម​លក់​ក្នុង​មួយ​គីឡូក្រាម​ពី ៦០០០​រៀល ទៅ ៧០០០ រៀល ដោយឡែក​ចំពោះ​ក្រុមហ៊ុន​ដែល​ទទួលយក​ពី​យើង​ទៅ គឺ​លោក​មិន​បានដឹង​នោះ​ទេ ព្រោះ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​គេ ។

លោក​ប្រធាន​សមាគម​រូប​នេះ​មិន​បាន​បញ្ជាក់​ទេ​ថា តើ​ការ​ផលិត​ស្ករត្នោត​ក្នុងឆ្នាំនេះ
បាន​តិច ឬ​ច្រើន​ជាង​ឆ្នាំ​មុន​នោះ​ទេ​គ្រាន់តែ​លោក​បង្ហាញ​ថា ក្នុងឆ្នាំនេះ​ការ​ផលិត​មិន​ទាន់​តាមតម្រូវការ​កុម្ម​ង់​ទិញ​ពី​ដៃ​គួ​សហការ​ឡើយ ។ លោក​បានឱ្យ​ដឹង​ទៀត​ថា ស្ករ​សាច់ កសិករ​ដែល ជា​សមាជិក​លក់​នៅ​ក្នុងស្រុក​បាន​តម្លៃ​ពី ៤០០០​រៀល ទៅ ៥០០០ រៀល​ក្នុង​មួយ​គីឡូក្រាម ។

លោក​បញ្ជាក់​ថា​ស្ករ​ម្សៅ គឺជា​ស្ករ​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ចំណែកឯ​ស្ករ​សាច់ គឺ​សម្រាប់​លក់​ក្នុង​ប្រទេស​តែ​ពេល​ខ្លះ​តម្រូវការ​ក្រៅ​ស្រុក​ក៏​អាច​ត្រូវការ​ស្ករ​ប្រភេទ​សាច់​ដែរ ។ បច្ចុប្បន្ន​អ្វី​ដែល​ខាង​សមាគម​យកចិត្តទុកដាក់ និង​គិតគូរ​បំផុត​នោះ គឺ​ចង់​ឲ្យ​សមាជិក​អ្នក ផលិត​ស្ករ លក់​ចេញ​បាន​កម្រៃ​ខ្ពស់​តែ​ទោះជា​យ៉ាងណា​ក៏​ឲ្យ​ស្រប​ទៅ​តាម​តម្លៃ​ទីផ្សារ​នា​ពេល បច្ចុប្បន្ន​ផង​ដែរ ។

ដើម្បី​ឈាន​ដល់​ការ​ផលិត​បាន​តាម​តម្រូវការ​នោះ​ខាង​សមាគម​បាន​ដាក់​ចេញ​នូវ​វិធានការ​ការពារ និង​ថែរក្សា​ដើម​ត្មោ​ត​ដោយ​មិន​ឱ្យ​មានការ​កាប់​បំផ្លាញ​ឡើយ​លើកលែងតែ​ដើម នោះ​ចាស់​ដល់​អាយុកាល​ងាប់​តាម​ធម្មជាតិ ។

លោកស្រី រតនា រស់នៅ​ម្តុំ​ផ្សារ​ដី​ហុយ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពីមុន​ក្រុម​គ្រួសារ​របស់ គាត់ ប្រើ​តែ​ស្ករស​សម្រាប់​តម្រូវការ​ប្រចាំ​ថ្ងៃ តែ​ឥឡូវនេះ​ក្រុម​គ្រួសារ​របស់​គាត់​បាន​ងាក​មក ប្រើ​ស្ករត្នោត​ខ្មែរ​វិញ​ហើយ ព្រោះ​ទាំង​ក្លិន និង​រសជាតិ​ពិតជា​ឈ្ងុយ​ឆ្ហា​ញ់​ខ្លាំង​ណាស់ ។

ជា​រៀ ង រាល់​អាទិត្យ​លោកស្រី​តែងតែ​ទៅ​ទិញ​ស្ករត្នោត​កំពង់ស្ពឺ​នេះ​នៅ​ផ្សារ​ទំនើប​មួយ​នៅ​ជិត​ផ្ទះ របស់​គាត់​ដោយ​បាន​ទិញ​ទាំង​ស្ករ​សាច់ និង​ស្ករ​ម្សៅ​យក​មក​ទុក​ប្រើប្រាស់​ក្នុង​គ្រួសារ ដោយ លោកស្រី​បញ្ជាក់​ថា​ស្ករ​ម្សៅ​អាច​យក​ទៅ​ឆុង​ជាមួយ​កាហ្វេ និង​គ្រឿង​ភេសជ្ជៈ​:​ផ្សេង​ៗ​បាន ចំណែក​ស្ករ​សាច់​ទុក​ប្រឡាក់សាច់ ឬ​ស្ល​ជាដើម ។ ក្នុង​នាម​ពលរដ្ឋ​មួយ​រូប​អ្នកស្រី​សំណូមពរ ឱ្យ​បងប្អូន​ងាក​មក​ប្រើ​ស្ករត្នោត​ខ្មែរ ដើម្បី​ជួយ​លើក​ស្ទួយ​កម្រិតជីវភាព​កសិករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ