ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​រ៉ូ​ណា​វីរុស ៖ ក្មេង​អា​មេ​រិ​ក និង​អង់គ្លេស​វាយប្រហារ​ដោយ​រោគ​សញ្ញា​ចម្លែក

3 ឆ្នាំ មុន

កុមារ​នៅ​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​បាន​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​រលាក​ដ៏​កម្រ​មួយ ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​កូ​រ៉ូ​ណា​វីរុស ។ កុមារ​អង់គ្លេស​រហូត​ដល់​១០០​នាក់​បាន​រង​ផល​ប៉ះពាល់ ។ អ្នកខ្លះ​ត្រូវការ​សង្គ្រោះ​បន្ទាន់ ខណៈ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​បានជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស ។ កាលពី​ខែមេសា…

កុមារ​នៅ​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​បាន​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​រលាក​ដ៏​កម្រ​មួយ ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​កូ​រ៉ូ​ណា​វីរុស ។

កុមារ​អង់គ្លេស​រហូត​ដល់​១០០​នាក់​បាន​រង​ផល​ប៉ះពាល់ ។ អ្នកខ្លះ​ត្រូវការ​សង្គ្រោះ​បន្ទាន់ ខណៈ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​បានជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស ។

កាលពី​ខែមេសា វេជ្ជបណ្ឌិត​ត្រូវ​បាន​គេ​ប្រាប់​អោយ​យកចិត្តទុកដាក់​ចំពោះ​ប្រតិកម្ម​ដ៏​កម្រ និង​គ្រោះថ្នាក់​មួយ​ចំពោះ​កុមារ ។ រឿង​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​កុមារ​ចំនួន ៨​នាក់ បាន​ធ្លាក់ខ្លួន​ឈឺ នៅ​ទីក្រុង​ឡុ​ង​ដ៍​ក្នុង​នោះ​មាន​ក្មេង​អាយុ​១៤​ឆ្នាំ​ម្នាក់ ដែល​បាន​ស្លាប់ ។

ក្រុម​គ្រូពេទ្យ​បាន​និយាយ​ថា កុមារ​ទាំង ៨​នាក់ មាន​រោគ​សញ្ញា ប្រហាក់ប្រហែល​គ្នា​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ ។

រោគ​សញ្ញា​ទាំងនោះ រួម​មាន​គ្រុនក្តៅ​ខ្លាំង កន្ទួល​ក្រហម ភ្នែក​ហើម និង​ឈឺចាប់​ទូទៅ ។ ការ​លេចឡើង​រោគ​សញ្ញា​ចម្លែក​នេះ នាំ​អោយ​មានការ​ព្រួយបារម្ភ​នៅ​ក្នុង​ពិភពលោក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ