ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹង​អត់! ​ស្ថានភាព​ចុង​ក្រោយ​របស់​អ្នក​ប្រដាល់​ល្បីឈ្មោះ​​សែន រ៉ា​ឌី យ៉ាង​ម៉េច​ហើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​រយៈ​ចុង​ក្រោយ កីឡាករ​ល្បីឈ្មោះ សែន រ៉ា​ឌី ដែល​ជា​កីឡាករ​ជម្រើស​ជាតិ​ផង មិនសូវ​សកម្ម​ក្នុង​ការ​ប្រដាល់​នៅ​លើ​សង្វៀន​នោះ​ទេ ពោល​គឺ​ចាប់តាំងពី​លោក​បើក​អាជីវកម្ម​ហាង​បុកល្ហុង ហើយ​សម្រេច​បិទ​ចោល…

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​រយៈ​ចុង​ក្រោយ កីឡាករ​ល្បីឈ្មោះ សែន រ៉ា​ឌី ដែល​ជា​កីឡាករ​ជម្រើស​ជាតិ​ផង មិនសូវ​សកម្ម​ក្នុង​ការ​ប្រដាល់​នៅ​លើ​សង្វៀន​នោះ​ទេ ពោល​គឺ​ចាប់តាំងពី​លោក​បើក​អាជីវកម្ម​ហាង​បុកល្ហុង ហើយ​សម្រេច​បិទ​ចោល ព្រោះ​មិនសូវ​កាក់កប​នោះ​។

ដ្បិតថា​មិន​ចោល តែ​លោក​ទទួល​ការងារ​ប្រដាល់ភាគតិច​ប៉ុណ្ណោះ ដោយ​លោក​សកម្ម​នឹង​ការងារ​រកស៊ី​ជាមួយ​ភរិយា​ច្រើន​ជាង​។ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០២០ អតីត​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​គុន​ខ្មែរ លោក សែន រ៉ា​ឌី និង​ភរិយា បាន​ក្លាយជា​ឪពុក​ម្ដាយ​របស់​ក្មេង​ម្នាក់ បន្ទាប់​ពី​កូន​អ្នក​ទាំង​ពីរ​បាន​ប្រ​សូត្រ​ចេញ​ដោយ​សុវត្ថិភាព ។

លោក​បាន​បង្ហោះ​ភ្លាម​ក្រោយ​កូនស្រី​មើលឃើញ​ពន្លឺ​ថ្ងៃ​ថា​«Best New Memory To The World Kon Srey Pa -​ហេ​ឡូ ពិភពលោក​ដ៏​ស្រស់បំព្រង​កូនស្រី​ប៉ា​»​និង ម៉ាក់​អន ភីង ។ ជាមួយនឹង​ការ​អបអរសាទរ​សម្រាប់​វត្តមាន​សមាជិក​ថ្មីសែន រ៉ា​ឌី ក៏​ត្រូវ​គេ​ដឹង​ថា បាន​សម្រេច​ផ្អាក​ការងារ និង​ផ្អាក​សកម្មភាព​ក្នុង​មុខ​ជំនួញ​មួយ​ចំនួន​ដើម្បី​មាន​ពេល​មើលថែ​ភរិយា​តាំងពី​ភរិយា​ជិត​កើតកូន រហូត​ដល់​សរសៃខ្ចី​នា​ពេល​នេះ​ផង​ដែរ ។ យ៉ាងណាមិញ គេ​នៅតែ​មើល​ឃើញ​ថា លោក​និង​ភរិយា​មាន​ជីវភាព​ល្អ​ប្រសើរ បើ​ទោះជា​លោក​មិន​រំពឹង​ប្រាក់​ចំណូល
ពី​​ការ​​ប្រដាល់​ទាំងស្រុង​ដូច​មុន​។

កីឡាករ សែន រ៉ា​ឌី ធ្លាប់​បញ្ជាក់​ថា លោក​មិន​ចោលការ​ប្រដាល់​ទេ ហើយ​លោក​ក៏​គ្មាន​គម្រោង​បើក​ជា​ថ្មី​នូវ​ហាង​បុកល្ហុង​ក្រោយ​ពេល​បិទទ្វារ​ដូច​គ្នា ដរាបណា​លោក​នៅ​តែ​រវល់​នឹង​ការ​លក់ដូរ​អន​ឡាញ និង​អាច​រក​ចំណូល​បាន​ច្រើន​ពីមុខរ​បរជួយ​លក់​រថយន្ត​ឱ្យ​បងធម៌ ។ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក គេ​ឃើញ​លោក​បង្ហោះ​លក់​រថយន្ត​គ្រប់​ម៉ូ​ដ និង​លក់​ផលិតផល​អន​ឡាញ​របស់​ភរិយា​លោក​ផង ដែល​មាន​ន័យ​ថា លោក​មាន​អាជីព​មួយ​នេះ​សម្រាប់​គ្រប់គ្រង​ប្រាក់​ចំណូល ថ្វី​ដ្បិតតែ​លោក​បាត់បង់​ហាង​បុកល្ហុង និង​មិនសូវ​បាន​ចំណូល​ពី​ការ​ប្រដាល់ ។

ក្នុង​មួយ​ថ្ងៃ​លោក​យកចិត្តទុកដាក់​ពីមុខ​របរ​លក់​ឡាន​ច្រើន​ជាង បើ​ធៀប​នឹង​ការ​ងារ​ប្រដាល់ ដែល​ធ្វើ​ឱ្យ​លោក​មានឈ្មោះ​បោះ​សំឡេង ។ យូរ​ៗ​ម្ដង​លោក​ក៏​បង្ហោះ​ពី​សកម្មភាព​កីឡា​ផង​ដែរ ដូច​ជា​ការ​ហាត់ប្រាណ​និង​រូបភាព​ចាស់​ៗ នៅ​ពេល​ឡើង​សង្វៀន​ជាដើម ។

ក្រៅពី​បង្ហោះ​ពីមុខ​របរ​លក់​ឡាន និង​បង្ហោះ​លក់​ផលិតផល​អន​ឡាញ​ផ្សេង​ៗ កីឡាករ សែន រ៉ា​ឌី ច្រើន​តែ​បង្ហោះ​ពី​រូបភាព​ផ្អែមល្ហែម​ជាមួយ​ភរិយា និង​ប៉ុន្មាន​លើក​ចុង​ក្រោយ​បង្ហោះ​ពី​កូន ប៉ុន្តែ​ជា​រឿយ​ៗ គឺ​បង្ហោះ​ពី​រូបភាព​សង្ហារ​ៗ​របស់​ខ្លួន ធ្វើ​ឱ្យ​គេ​ស្ទើរ​មើល​មិនដឹង​ថា លោក​គឺជា​អ្នក​ប្រដាល់។

សរុប​មក​ក្នុង​រយៈពេល​ចុង​ក្រោយ លោក​ចាប់អារម្មណ៍​ទទួល​ប្រកួត​តែ​ការងារ​ថ្នាក់​ជាតិ និង​ការ​ប្រកួត​សំខាន់​ៗ​ប៉ុណ្ណោះ ដោយ​មុន​ប្រកួត​ទើប​មាន​សកម្មភាព​ហ្វឹកហាត់​ជា​ប្រចាំ តែ​នៅ​ពេល​មិន​មានការ​ប្រកួត គឺ​គេ​ឃើញ​លោក​សកម្ម​នឹង​មើលថែ​ភរិយា និង​រវល់​នឹង​មុខរបរ​លក់​ឡាន​ច្រើន​ជាង ដោយ​លើ​អន​ឡាញ​ឃើញ​បង្ហោះ​លក់​ឡាន​យ៉ាង​សកម្ម​ស្ទើរតែ​ដូច​ម្ចាស់​ជំនួញ​លក់​ឡាន​ផ្ទាល់ខ្លួន​មួយ​បាត់​ទៅ​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ