ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្តីចាប់បាន​ប្រពន្ធដល់បន្ទប់ជួល​នៅ​​ជា​មួយ​​ប្រុស ផ្អើលអស់​មេឃា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈ​ស្ត្រី​ម្នាក់ត្រូវប្តី​តាម​ទាន់ដល់បន្ទប់ជួល​​​ជាមួយ​ប្រុស​ថ្មី ហើយក៏ត្រូវប្តី​បានខ្ទប់ទ្វារ​​បន្ទប់​​ជាប់ពីក្រៅ រត់ទៅ​​ប្តឹង​នគរបាលឱ្យ​ចុះឃាត់​ខ្លួ​ន​នាំទៅ​សាកសួរ ​។ ហេតុ ការណ៍កើត​ឡើង​វេលាម៉ោងប្រមាណ​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ​ឧសភា…

រាជធានី​ភ្នំពេញ​ ៖ ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈ​ស្ត្រី​ម្នាក់ត្រូវប្តី​តាម​ទាន់ដល់បន្ទប់ជួល​​​ជាមួយ​ប្រុស​ថ្មី ហើយក៏ត្រូវប្តី​បានខ្ទប់ទ្វារ​​បន្ទប់​​ជាប់ពីក្រៅ រត់ទៅ​​ប្តឹង​នគរបាលឱ្យ​ចុះឃាត់​ខ្លួ​ន​នាំទៅ​សាកសួរ ​។ ហេតុ ការណ៍កើត​ឡើង​វេលាម៉ោងប្រមាណ​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ​ឧសភា ស្ថិតនៅ​ចំណុចបន្ទប់​ជួល​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ​កែវ​ចិន្តា ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ប្រភពបន្តថា ស្ត្រីដែលរងការចោទ​​លួចមាន​សហា​យរូបនេះ ​​អាយុប្រមាណ​៣០​ឆ្នាំ និង​ប្តី​​អាយុប្រមាណ​៣០​ឆ្នា ំ​ជា​ជាងភ្លើងនិង​ដែក ស្នាក់​នៅភូមិបាយាប សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​ ចំណែកបុរស​ដែល​លួច​ទាក់ទង​ប្រពន្ធ​គេពុំ​ស្គាល់ឈ្មោះឡើយ មាន​លំនៅ​ស្នាក់​នៅ​កន្លែង​កើតហេតុខាងលើ ។

តាម​បុរសជា​ប្តី​បានឱ្យដឹង​ថា ខ្លួននិង​ប្រពន្ធបាន​រៀប​ការ​រស់នៅ​ជាមួយ​រយៈ​ពេលប្រមាណ​១០​ឆ្នាំមក​ហើយ​ពុំ​មាន​កូនចៅ​នោះ​ទេ ដោយប្រពន្ធចេះ​តែ​យក​លេសថា មិន​ទាន់​ចង់បាន​កូន ។ ​នៅ​​​មួយ​រយៈ​​ចុង ក្រោយ គាត់​បាន​ធ្វើ​ដំណើរទៅ​ធ្វើការនៅ​ខេត្តបាត់​ៗ ពេល​ត្រឡប់​មក​វិញ ប្រពន្ធ​ហាក់ដូចជា​សោះអង្គើយ​ដែលគាត់សង្ស័យថា ទំ​នងជា​លួចមាន​អ្នក​ថ្មី​ និង​ចេះតែ​បង្កទំនាស់​នៅ​ក្នុង​គ្រួសារ ។​ នៅ​ក្នុង​ការ​ទាស់ទែង​​ក៏​បាន​​ចោទប្រកាន់​គ្នាទៅ​វិញ​ទៅ​មក​ផង​ដែរ​ ។

បុរស​ជា​ប្តី​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ គាត់​បាន​ចាំ​ឃ្លាំមើលស្ត្រី​ជា​ប្រពន្ធតាំងពី​ព្រឹក ហើយពេល​ប្រពន្ធ​ចេញពីផ្ទះ គឺទៅ​ជួប​ប្រុស​សហា​យ​ដល់​បន្ទប់​ជួល ​និង​បាន​ឃើញ​អោប​ថើប​គ្នាទៀតផង ។ ពេលនោះ​ហើយ គាត់​ខ្ទប់ទ្វារ​ជាប់ ហើយទៅ​ប្តឹង​នគរបាល​អោយ​ឃាត់ខ្លួន​តែ​ម្តង​។

បើតាម​ព័ត៌មាន​ឱ្យដឹងទៀត​ថា បន្ទាប់​ពី​តាម​ទាន់​ប្រពន្ធ​មាន​សាហា​យបែបនេះ នគរបាល​​បាន​ចុះ​ទៅ​នាំ​អ្នក​ទាំង​៣​នាក់​មកប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រោយចង្វារ រួច​​ប​ញ្ចូ​ន​បន្ត​ទៅ​អធិដ្ឋាន ដើម្បី​សួរនាំ។​ ​ខណៈ​នោះ ​​ប្តី មិន​បាន​ប្តឹងផ្តល់​នោះ​ទេ ហើយ​សុខចិត្ត​លែងលះ​គ្នា​ប្រគល់​ប្រពន្ធ​អោយទៅ​ប្រុស​ថ្មី​នោះ ​ជា​អ្នក​មើលថែ​ទាំ បន្ត​។ ខណៈ​នោះ នគរបាល​ក៏​បាន​ណែនាំ កុំអោយ​មាន​អំពើ​ហិ​ង្សា ហើយអោយ​ពួក​គេ ទៅ​ប្តឹងផ្តល់​លែង​លះ​គ្នាតាម​ផ្លូវច្បាប់​នៅ​តុលាការ ។

អត្ថបទសរសេរ ដោយ