ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ទាំង ៣ នេះ​ដែល​អាជីវកម្ម​អន​ឡាញ​ចាយវាយ​ខ្ជះខ្ជាយ​បំផុត !

3 ឆ្នាំ មុន

វា​មិន​ចម្លែក​ទេ​ដែល​អាជីវករ​ចំណាយ​ថវិកា​ច្រើន​ជាង​ប្រាក់​ចំណូល​ពេល​ដែល​ទើប​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​មួយ ជា​ពិសេស​អាជីវកម្ម​អន​ឡាញ ។ ប៉ុន្តែ​ភាព​ជោគជ័យ​នៅ​ពេល​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​ទាមទារ​ឲ្យ​អាជីវករ​យល់​ដឹង​ពី​អ្វី​ដែល​ជា​ការ​ចាយវាយ​ចាំបាច់ និង​អ្វី​ជា​ការ​ចាយវាយ​ខ្ជះខ្ជាយ ។ ខាងក្រោម​នេះ គឺជា​ផ្នែក​ទាំង​បី​ដែល​អាជីវកម្ម​អន​ឡាញ​ភាគច្រើន​ខ្ជះខ្ជាយ​លុយ ៖ ១….

វា​មិន​ចម្លែក​ទេ​ដែល​អាជីវករ​ចំណាយ​ថវិកា​ច្រើន​ជាង​ប្រាក់​ចំណូល​ពេល​ដែល​ទើប​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​មួយ ជា​ពិសេស​អាជីវកម្ម​អន​ឡាញ ។ ប៉ុន្តែ​ភាព​ជោគជ័យ​នៅ​ពេល​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​ទាមទារ​ឲ្យ​អាជីវករ​យល់​ដឹង​ពី​អ្វី​ដែល​ជា​ការ​ចាយវាយ​ចាំបាច់ និង​អ្វី​ជា​ការ​ចាយវាយ​ខ្ជះខ្ជាយ ។ ខាងក្រោម​នេះ គឺជា​ផ្នែក​ទាំង​បី​ដែល​អាជីវកម្ម​អន​ឡាញ​ភាគច្រើន​ខ្ជះខ្ជាយ​លុយ ៖

១. ការ​ទិញ Like និង Share

ចំនួន Like ដែល​អ្នកមាន​លើ​ប្រព័ន្ធ​សង្គម ឬ​ចំនួន​មនុស្ស​ដែល​តាមដាន​អាជីវកម្ម​របស់​អ្នក​មិន​ទាក់ទិន​នឹង​ភាព​ជោគជ័យ​របស់​អាជីវកម្ម​អ្នក​ទាំងស្រុង​ទេ ។ ការ​ទិញ Like និង Share លើ​ប្រព័ន្ធ​សង្គម​មិន​ជំរុញ​ការ​លក់​របស់​អ្នក​ទេ ។ ប្រសិនបើ​អ្នកមាន​ផលិតផល​ល្អ និង​មាន​សមត្ថភាព​ក្នុង​ការ​ទាក់ទាញ​ចិត្ត​អតិថិជន​នោះ ចំនួន Like និង Share នឹង​កើនឡើង​ដោយ​ឯកឯង ។

២. ការ​ជ្រើសរើស​បុគ្គលិក
អាជីវករ​គួរតែ​ផ្តល់​អាទិភាព​លើ​គុណភាព​ច្រើន​ជាង​ចំនួន ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម​មើលឃើញ​ប្រាក់​ចំណេញ ។ ជាក់ស្តែង អ្នក​អាច​រក​បុគ្គលិក Freelance ឬ ក្រៅ​ម៉ោង​ដើម្បី​ជួយ​អ្នក​បាន ប៉ុន្តែ​ប្រសិនបើ​អ្នក​សម្រេចចិត្ត​ទទួលយក​បុគ្គលិក​ពេញ​ម៉ោង​ហើយ អ្នក​ត្រូវ​តែ​ធានា​ថា​អ្នក​ជ្រើសរើស​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់​ៗ ។
ការ​ជ្រើសរើស​បុគ្គលិក​បាន​ល្អ​ពេល​ដែល​អាជីវកម្ម​ចាប់ផ្តើម​ដំបូង​គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ដឹកនាំ​អាជីវកម្ម​ទៅ​រក​ភាព​ជោគជ័យ ។

៣. ផ្តោត​សំខាន់​លើ​រូបរាង​ពេក
ពែ​ល​ដែល​អ្នក​ចាប់ផ្តើម​ដំបូង អ្នក​គួរតែ​ចៀសវាង​ការ​ចាយវាយ​ដែល​បន្ទាប់បន្សំ​ដូច​ជា​លើ​គេហទំព័រ ឬ​អ្នកគ្រប់គ្រង​ប្រព័ន្ធ​សង្គម​របស់​អ្នក​ជាដើម ។ នៅ​ពេល​ដែល​អ្នក​បាន​បង្ហាញ​ពី​តម្លៃ​អាជីវកម្ម​របស់​អ្នក​ពិតប្រាកដ និង​កំពុង​ចាប់ផ្តើម​រក​ប្រាក់​ចំណូល​បាន​ហើយ ទើប​អ្នក​គួរ​ផ្តោត​ស្មារតី​លើ​រូបរាង​របស់​អាជីវកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ