ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​! ៥​ឆ្នាំ​ហើយ បុរស​ម្នាក់​បាន​បោក​​ក្បាល​ខ្លួនឯង​នឹង​ដើមឈើ​រាល់ថ្ងៃ​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ទូរទស្សន៍​កូរ៉េ​ខាងត្បូង បាន​បង្ហាញ​ពី​ករណី​ដ៏​ចម្លែក​របស់​ជាង​ជួសជុល​ស្បែកជើង មក​ពី​ទីក្រុង​សេ​អ៊ូ​ល ដែល​បាន​ហ្វឹកហាត់​ខ្លួនប្រាណ ដោយ​យក​ក្បាល​របស់​គាត់​ទៅ​បុក​ជាមួយនឹង​ដើមឈើ​ជា​រៀងរាល់ថ្ងៃ អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ​។ កម្មវិធី​ទូរទស្សន៍​កូរ៉េ​ខាងត្បូង X…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ទូរទស្សន៍​កូរ៉េ​ខាងត្បូង បាន​បង្ហាញ​ពី​ករណី​ដ៏​ចម្លែក​របស់​ជាង​ជួសជុល​ស្បែកជើង មក​ពី​ទីក្រុង​សេ​អ៊ូ​ល ដែល​បាន​ហ្វឹកហាត់​ខ្លួនប្រាណ ដោយ​យក​ក្បាល​របស់​គាត់​ទៅ​បុក​ជាមួយនឹង​ដើមឈើ​ជា​រៀងរាល់ថ្ងៃ អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ​។

កម្មវិធី​ទូរទស្សន៍​កូរ៉េ​ខាងត្បូង X SBS WOW បាន​បង្ហាញ​ពី​ជាង​ជួសជុល​ស្បែកជើង​ម្នាក់ ពី​សង្កាត់​ស៊ី​ន​ជុន ដែល​ល្បីល្បាញ​យក​ក្បាល និង​ដងខ្លួន​ទៅ​បុក​ជាមួយនឹង​ដើមឈើ​ជា​រៀងរាល់​ថ្ងៃ​។ គេ​បាន​ទៅ​ជួប​ជាង​ជួសជុល​ស្បែកជើង​រូប​នោះ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ខែ​មុន​។ បុរស​នោះ​ដើរ​ចេញពី​ហាង​នៅ​តាម​ចិញ្ចើម​ផ្លូវ​តូច​របស់​គាត់ ហើយ​បន្ទាប់​ពី​កម្តៅ​សាច់ដុំ រួច​ហើយ​គាត់​ចាប់ផ្តើម​យក​ស្មា​របស់​គាត់​ទៅ​បុក​នឹង​ដើមឈើ​។ ក្រោយមក​គាត់​ក៏​យក​ថ្ងាស់​របស់​គាត់​ទៅ​បុក​នឹង​ដើមឈើ​ទៀត រហូត​ទាល់តែ​របួស​។

បន្ទាប់​ពី​បញ្ចប់​ការ​ហាត់ប្រាណ​ដោយ​បំ​បុក​ក្បាល​នឹង​ដើមឈើ បុរស​នោះ​បាន​វិល​ត្រឡប់​ទៅ​ហាង​តូច​របស់​គាត់​វិញ រួច​ហើយ​គាត់​យក​ថ្នាំ​សម្លាប់​មេរោគ​មក​លាប​លើ​ថ្ងាស់​។ ចំណែក​ឯលើ​ថ្ងាស់​របស់​គាត់ បាន​ឡើង​ទៅ​ជា​ស្បែក​ក្រិន​នៅ​ពីក្រោម​មុខរបួស ដែល​តែ​រក​ពេល​ជា​មិន​ទាន់​នោះ​ទេ​។

នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បានជា​គាត់​មាន​អារម្មណ៍​ថា ចាំបាច់​ត្រូវ​អនុវត្ត​ទម្លាប់​ដ៏​ចម្លែក​បែប​នេះ​ជា​រៀងរាល់ថ្ងៃ? បុរស​នោះ​បាន​និយាយ​ថា «​គាត់​ធ្លាប់​ជា​អ្នក​ប្រដាល់ នៅ​ពេល​គាត់​នៅ​ក្មេង ប៉ុន្តែ​ត្រូវ​បោះបង់​ចោល​ក្តី​សុ​បិ​ន្ត​ដែល​ល្អ​បំផុត​នៅ​ក្នុង​កីឡា បន្ទាប់​ពី​ចាប់ផ្តើម​គ្រួសារ​»​។ ដោយសារ​គាត់​មិន​មាន​ពេលវេលា ឬ​លុយ​ទៅ​ហាត់​នៅ​កន្លែង​ហាត់​កីឡាប្រដាល់ ទើប​គាត់​បាន​បង្កើត​នូវ​ការ​ហ្វឹកហាត់​ប្លែក​ៗ ដើម្បី​ធ្វើ​ឱ្យ​ខ្លួនឯង​នៅ​តែ​ខ្លាំង​។

រឿងរ៉ាវ​ដ៏​ចំឡែក​នេះ មាន​ប្រតិកម្ម​ចម្រុះ​នៅ​លើ​បណ្តាញ​សង្គម​កូរ៉េ​ខាងត្បូង ដោយ​អ្នកខ្លះ​សើច​ចំអក​ដល់​របៀប​រស់នៅ​របស់​បុរស​ខាងលើ ហើយ​ខ្លះ​ទៀត​ហៅ​វា​ថា ជា​ការ​ធ្វើបាប​ខ្លួនឯង និង​សុំ​ឱ្យ​គាត់​ឈប់​ធ្វើ​បែប​នេះ​ទៀត បើ​មិន​ចង់​ប៉ះពាល់​ដល់​ខួរក្បាល​ទេ​នោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ