ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​សាវម៉ាវ​កំប៉ុង​» ក្បែរផ្លូវ​ទៅ​ទឹកធ្លាក់​ភ្នំ​ខៀវ ល្បី​ថា ផ្អែម​ដូច​ស្ករ និង​ឆ្ងាញ់​ទៀត​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​គេ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ ចេញពី​ទីរួមខេត្ត​ប៉ៃលិន ប្រមាណ​៣​គីឡូម៉ែត្រ រួច​បត់​ស្តាំ​តាម​ដងផ្លូវ​លំ ដែល​គេ​ទើបនឹង​ឈូស​ឆាយ​ធ្វើ​ថ្មី ប្រមាណ​៤​ទៅ​៥​គីឡូម៉ែត្រ​បន្ថែម​ទៀត ឆ្ពោះទៅ​ទិស​ខាងត្បូង តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ…

ខេត្ត​ប៉ៃលិន ៖ បើ​គេ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ ចេញពី​ទីរួមខេត្ត​ប៉ៃលិន ប្រមាណ​៣​គីឡូម៉ែត្រ រួច​បត់​ស្តាំ​តាម​ដងផ្លូវ​លំ ដែល​គេ​ទើបនឹង​ឈូស​ឆាយ​ធ្វើ​ថ្មី ប្រមាណ​៤​ទៅ​៥​គីឡូម៉ែត្រ​បន្ថែម​ទៀត ឆ្ពោះទៅ​ទិស​ខាងត្បូង តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ទឹកធ្លាក់​ភ្នំ​ខៀវ នឹង​ឃើញ​ចម្ការ​សាវម៉ាវ​ធម្មជាតិ​១​កន្លែង​មាន​រសជាតិ​ផ្អែម​ដូច​ស្ករ និង​ឆ្ងាញ់ ដែល​គេ​ហៅ «​សាវម៉ាវ​កំប៉ុង​» ហើយ​ត្រូវ​ម្ចាស់​បាន​ដាំ​ជាង​៥០​ដើម​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក៏​ប្រមូល​ផល​បេះ​លក់​ឱ្យ​ភ្ញៀវ​ទេសចរ ដែល​ធ្វើ​ដំណើរ​ទៅ​លេង​រមណីយដ្ឋាន​នេះ ចូល​ទិញ​ស្ទើរ​គ្រប់​ៗ​គ្នា​ផង​ដែរ ។

បើ​តាម​លោក ផា​ន់ រក្សា អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា​នេះ​ថា លោក​បាន​ដាំ​ដំណាំ​សាវម៉ាវ​ជាង​៥០​ដើម​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​ទទួល​បាន​ផល​ផ្លែ​រយៈពេល​៤​ឆ្នាំ​កន្លង​មក​ហើយ​ដែរ ហើយ​សាវម៉ាវ​នេះ គេ​ហៅ «​សាវម៉ាវ​កំប៉ុង​» ដោយ​លោក​បាន​នាំ​ពូជ​យក​មក​ពី​ប្រទេស​ថៃ ហើយ​បន្ទាប់​ពី​ផ្កា​ផ្លែ​ទុំ គឺ​មាន​ម៉ូយ​ចូល​ទៅ​ទិញ​ដល់​ក្នុង​ចម្ការ​តែ​ម្តង ។

លោក​បន្ត​ថា លើស​ពី​នេះ ភាគច្រើន គឺ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន និង​មក​ពី​តាម​បណ្តា​ខេត្ត​នានា ចូល​ទៅ​ទិញ​ផ្ញើ​បងប្អូន​ក្នុង​ម្នាក់​ៗ ១​ទៅ​២​គីឡូក្រាម ដោយ​លោក​លក់​ត្រឹមតែ​១​គីឡូ​ក្រាម​៨០០០​រៀល​ប៉ុណ្ណោះ ។ ចំពោះ​ការ​ដាក់​ជី​ទៅ​លើ​ដើម​សាវម៉ាវ​នេះ គឺ​លោក​បាន​ផលិត​ជី​ធម្មជាតិ​ដោយ​ខ្លួនឯង មិន​ប៉ះពាល់​សុខភាព​ភ្ញៀវ​ដែល​ទិញ​ទៅ​ទទួលទាន​នោះ​ឡើយ ។

លោក​បន្ត​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ សាវម៉ាវ​របស់​លោក ចាប់ផ្តើម​ទុំ​ជា​បណ្តើរ​ៗ ជិត​ពេញ​ក្នុង​ចម្ការ​ហើយ បើសិនជា​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ដែល​ជិះ​ម៉ូតូ ឬ​បើករថយន្ត​ឆ្លងកាត់​ទៅ​លេង​រមណីយដ្ឋាន អាច​ចូល​ទៅ​ទិញ និង​ថតរូប​លេង​ជា​លក្ខណៈ​​គ្រួសារ​ក៏​បាន ខណៈ​ដើម​សាវម៉ាវ​នេះ បញ្ចេញ​ពណ៌​ខៀវខ្ចី​គួរ​ឱ្យ​ចង់​គយគន់​ផង​ដែរ ។

ចំពោះ​ផល​ផ្លែ​សាវម៉ាវ​នៅ​ឆ្នាំ​២០២០​នេះ ហាក់ដូចជា​មានការ​ធ្លាក់​ចុះ​បន្តិច ដោយសារ​តែ​ចុងឆ្នាំ​មុន​មានការ​រាំង​ស្ងួត​ហួតហែង​រយ​:​ពេល​យូរ​ពេក អត់​មានទឹក​បូម​ស្រោច ។ លុះ​បន្ទាប់​ពី​សាវម៉ាវ​ផ្លែ​រួច ក៏​បន្ត​អត់​មានទឹក​បូម​ស្រោច ទើប​បណ្តាល​ឱ្យ​ជ្រុះ​ផ្កា និង​ក្តិ​ប អស់​ជា​ច្រើន និង​អត់​សូវ​មាន​ផ្លែ​ជាប់​នឹង​ដើម​នោះ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ