ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅ​កង់​បី​ជិះថាទៅយកលុយត្រូវឆ្នោត បែរជា​លេងល្បិចម៉ាស្អាតដាក់ម្ចាស់​កង់បី​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​ ខណៈ​កូន​ទើបតែ​ទិញ​ទូរស័ព្ទ​ឱ្យប្រើ​ ស្រាប់តែ​​មានបុរសម្នាក់ និង​ស្ត្រីម្នាក់​ហៅ​ឱ្យ​ដឹក​​ថាទៅយកលុយត្រូវឆ្នោត​ បន្ទាប់មក​​បុរសជា​ជនសង្ស័យ​​បានសុំ​​​ខ្ចី​ទូរស័ព្ទ​​របស់ជនរងគ្រោះ ហើយ​រត់​គេចខ្លួន​ចូល​ក្នុង​ផ្សារ​ទំនើប​បាត់ ​ដោយ​​បន្សល់ទុក​ស្ត្រី​ម្នាក់​នៅ​លើ​ម៉ូតូ​កង់​បី​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនយកទៅសួរនាំ…

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​ ខណៈ​កូន​ទើបតែ​ទិញ​ទូរស័ព្ទ​ឱ្យប្រើ​ ស្រាប់តែ​​មានបុរសម្នាក់ និង​ស្ត្រីម្នាក់​ហៅ​ឱ្យ​ដឹក​​ថាទៅយកលុយត្រូវឆ្នោត​ បន្ទាប់មក​​បុរសជា​ជនសង្ស័យ​​បានសុំ​​​ខ្ចី​ទូរស័ព្ទ​​របស់ជនរងគ្រោះ ហើយ​រត់​គេចខ្លួន​ចូល​ក្នុង​ផ្សារ​ទំនើប​បាត់ ​ដោយ​​បន្សល់ទុក​ស្ត្រី​ម្នាក់​នៅ​លើ​ម៉ូតូ​កង់​បី​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនយកទៅសួរនាំ ។​

ហេតុការណ៍ខាងលើ​បាន​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៣ ​ខែមេសា​ ឆ្នាំ​២០២០ នៅ​ចំណុច​កា​រាស់​សាំង​​មួយកន្លែង​ តាម​បណ្តោយ​ផ្លូវ​២១៧​​កែង​ផ្លូវ​១៨២​ ស្ថិត​ក្នុង​សង្កាត់​អូរ​ឫ​ស្សី​២ ខណ្ឌ​​៧មករា ។

ជន​រង​គ្រោះ​ឈ្មោះ​ឃុ​ត សា​រឿ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​រត់​រ៉ឺម៉កម៉ូតូ​កង់​បីឥណ្ឌា​ ស្នាក់​នៅ​​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ឃុំ​អូ​សា​រ៉ាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ ​។ ចំណែកបុរសជាជនសង្ស័យម្នាក់ដែលរត់គេចខ្លួន​បាត់ មិនស្គាល់អត្ត​សញ្ញាណនោះទេ រីឯស្ត្រីម្នាក់ដែលត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក៏មិនស្គាល់អត្ត​សញ្ញាណដែរ ។​

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​ជនសង្ស័យ​២​នាក់​(ប្រុស​ម្នាក់ និង​ស្រី​​ម្នាក់​) បាន​ហៅជនរងគ្រោះ​អោយ​ដឹក​​ពីមុខ​វត្ត​អង្គត​បុរី​ ផ្លូវ​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ទៅ​កាន់​​ម្តុំ​ចាក់​អង្រែ​ ក្នុង​តំលៃ៣​ម៉ឺន​រៀល​ ក្នុង​គោលបំណ​ង​ទៅ​បើក​លុយត្រូវ​​ឆ្នោត​​ចំនួន​៨០​ម៉ឺន​រៀល​ បន្ទាប់​មក​​ក៏​ធ្វើ​ដំណើរ​​កាត់​តាម​ផ្សារ​ដេប៉ូ​ ហើយ​បុរសជាជនសង្ស័យ​បាន​ខ្ចី​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ ខណ​ៈពេល​មក​ដល់​​មុខ​ផ្សារ​ទំនើប​មួយកន្លែង ស្រាប់តែ​បុរសជា​ជនសង្ស័យ​​បាន​រត់គេចខ្លួន​​ចូល​ក្នុង​ផ្សារ​ទំនើប​បា​ត់​ នៅ​សល់​ស្ត្រី​​ម្នាក់​ដែលជិះជាមួយ ត្រូវ​​សមត្ថកិច្ច​​ឃាត់​​ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​អូរ​ឬ​ស្សី​២ ។

តាម​ប្រភពពី​អ្នក​ចាក់​សាំង​នៅ​​ចំណុចកើតហេតុ​​ខាងលើ​បាន​និយាយ​ថា កន្លង​មក​តែងតែមាន​​ជនសង្ស័យ​ធ្វើ​សកម្មភាព​បែប​នេះ​២​ទៅ​៣​ដង​មក​ហើយ​ ។

ចំណែក​ជនរងគ្រោះ​ជា​​អ្នក​រត់​កង់​បី​ឥណ្ឌា​បាន​និយាយ​​ថា ​ទូរស័ព្ទ​​មួយគ្រឿង​ដែលត្រូវជនសង្ស័យ​យកទៅបាត់នោះ ​គឺ​កូន​របស់​គាត់​ទើបតែ​ទិញ​ក្នុង​តម្លៃ​​២១៥ដុល្លារ​​យក​មក​អោយ​គាត់​ប្រើ​ទុក​ដឹក​ភ្ញៀវ​ ។

ក្រោយ​ពេល​កើតហេតុ​ ​ស្ត្រីជាជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅ​តាម​នី​តិ​វិធី រីឯ​បក្ខ​ពួក​​ម្នាក់​ដែល​ធ្វើ​សកម្មភាពរួចរត់គេចខ្លួនបាត់ ​ត្រូវ​បានសមត្ថកិច្ច​​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ដើម្បី​យក​មក​ផ្តន្ទាទោស​​តាមច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ