ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ហែល​ទឹក​តម្លៃ​ជិត​2​លាន​ដុល្លារ​សាងស​ង់​បាន​ប្រមាណ​60​ភាគរយ​ហើយ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ដោយ​បានការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដើម្បី​ជំរុញ​លើក​ស្ទួយ​វិស័យ​កីឡា​មួយ​នេះ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ខ្លាំងឡើង​ថែម​ទៀត​នោះ សហព័ន្ធ​បាន​សាងសង់អាង​ហែល​ទឹក​មួយ​កន្លែង​ទៀត​នៅ​ទីរួមខេត្តបាត់ដំបង​ដែល​មាន​តម្លៃ​ជិត​២​លាន​ដុល្លារ ។​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ហែម គី​រី អគ្គ​លេខាធិ​ការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក…

ខេត្តបាត់ដំបង ៖ ដោយ​បានការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដើម្បី​ជំរុញ​លើក​ស្ទួយ​វិស័យ​កីឡា​មួយ​នេះ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ខ្លាំងឡើង​ថែម​ទៀត​នោះ សហព័ន្ធ​បាន​សាងសង់អាង​ហែល​ទឹក​មួយ​កន្លែង​ទៀត​នៅ​ទីរួមខេត្តបាត់ដំបង​ដែល​មាន​តម្លៃ​ជិត​២​លាន​ដុល្លារ ។​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ហែម គី​រី អគ្គ​លេខាធិ​ការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក កាលពី​ព្រឹកថ្ងៃ​ទី​១៣ ឧសភា​។

លោក​អគ្គលេខាធិការ​រូប​នេះ​បានឱ្យ​ដឹង​ទៀតថា អាង​ហែល​ទឹក​នេះ​មាន​លក្ខណៈ​ស្តង់ដា​អន្តរ
ជាតិ​ត្រឹមត្រូវ តួ​អាង​មាន​៣ ក្នុង​នោះ​អាង​ហែល​កម្តៅ​សាច់ដុំ​មាន​៦​ខ្សែបន្ទាត់ អាង​លោត និង​អគារ​ស្នាក់​នៅ​របស់​កីឡាករ​ដែល​ពេល​នេះ​បាន​ចេញ​ជា​រូបរាង​ហើយ ។ គម្រោង​សាងសង់​អាង​ហែល​ទឹក​មួយ​នេះ​មាន​រយៈពេល​២៤​ខែ​(២​ឆ្នាំ​)​ដោយ​បាន​សាងសង់​ឡើង​តាំងពី​ថ្ងៃ​ទី​១៥​ខែ​សីហា ឆ្នាំ​២០១៩ មក​ម៉្លេះ គិត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ជាង​៨​ខែ​ហើយដោយ​សម្រេច​បាន​ប្រមាណ​៦០%​ហើយ​ដែរ ។

លោក​បញ្ជាក់ថា អាង​ហែល​ទឹក​មួយ​នេះ​មាន​បំពាក់​ប្រព័ន្ធទុយោ​ដែល​មានគុណ​ភាពល្អ មាន​លក្ខណៈ​ស្តង់ដា​ត្រឹមត្រូវ ។ ចំពោះ​ថវិកា​ដែល​ត្រូវ​យក​មកសាងសង់​វិញ​នោះ​គឺ​បាន​មក​ពី​ការ​រៃ​អង្គាស​របស់លោក​ប្រធាន​សហព័ន្ធ​ពី​បណ្ដា​សប្បុរសជននានា និង​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក​មួយចំណែក​ផង​ដែរ ។

គួរ​រំលឹក​ផង​ដែរ​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​យើង​មាន​អាង​ហែល​ទឹក​ដែល​មាន​លក្ខណៈ​ស្តង់​ដា​ត្រឹមត្រូវ​ចំនួន​៥​កន្លែង​រួម​មាន អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក អាង​ហែល​ទឹក​មរតក​តេ​ជោ​ក្នុង​សង្កាត់​ព្រែក​តា​សេក អាង​ហែល​ទឹក​ខេត្តកំពង់ចាម អាង​ហែល​ទឹក​ស្រុក​កោះធំ ខេត្ត​កណ្ដាល និង​អាង​ហែល​ទឹក​ខេត្តបាត់ដំបង​ដែល​កំពុង​ដំណើរការ​សាងសង់​នា​ពេល​នេះ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ