ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ ​សម្រេច​បង្កើត​នាយកដ្ឋាន​កីឡា​​ថ្មី​​2​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស សុខា រដ្ឋ​លេខាធិ​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ពេល​ដឹកនាំ​អង្គប្រជុំ​ការងារ​ប្រចាំខែ​នា​ថ្ងៃ​ទី​១១ ឧសភាជាមួយ​នាយកដ្ឋាន​ចំណុះ​អគ្គនាយកដ្ឋាន​កីឡា​ទាំង​៤…

រាជធានី​ភ្នំពេញ ៖ លោក ស សុខា រដ្ឋ​លេខាធិ​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ពេល​ដឹកនាំ​អង្គប្រជុំ​ការងារ​ប្រចាំខែ​នា​ថ្ងៃ​ទី​១១ ឧសភាជាមួយ​នាយកដ្ឋាន​ចំណុះ​អគ្គនាយកដ្ឋាន​កីឡា​ទាំង​៤ បាន​បង្ហើប​ឲ្យ​ដឹង​ថា នាយកដ្ឋាន​កីឡាចំនួន​២​ទៀត​ដែល​គ្រោង​បង្កើត​នោះ គឺ​នាយកដ្ឋា​ន​រៀបចំ​និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា និងមជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡា​។

សូម​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​នាយកដ្ឋាន​កីឡាទាំង​៤​ចំណុះ​ឲ្យ​អគ្គនាយកដ្ឋាន​កីឡា​នោះ មាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស​-​និស្សិត មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​។

នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ទទួល​បន្ទុកគ្រប់គ្រង​សហព័ន្ធ​ជាតិ នាយកដ្ឋាន​អប់រំ​កាយនិង​កីឡា​សិស្ស​-​និស្សិត​ទទួល​បន្ទុក​លើ​ការ​ប្រកួតកីឡា​ចាប់ពី​បឋម​សិក្សា​រហូត​ដល់​ឧត្ដម​សិក្សា​។
មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ទទួល​បន្ទុក​គ្រប់គ្រង​កីឡា​ជម្រើសជាតិ និង​កីឡា​ថ្នាល (​ដែល​ក្នុងនោះ​មាន​ទាំង​ការ​បំប៉ន និង​ការ​ហ្វឹកហាត់​)​។

វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​ដែល​កំពុង​តែអភិវឌ្ឍន៍​ខ្លួន​ទៅ​ជា​សាកលវិទ្យាល័យ​កីឡា​នោះ
ទទួល​បន្ទុក​បណ្ដុះបណ្ដាល​គ្រូ​អប់រំ​កាយ និងកីឡា ។ ពេល​នេះ វិទ្យាស្ថាន​នេះ កំពុង​តែ​ដំណើរ​ការ​សាកល្បង​គ្រូ​អប់រំ​កាយ និង​កីឡា​កម្រិត​បរិញ្ញាបត្រ​។

បញ្ហា​កូ​វី​ដ​-១៩ ដែល​នៅ​មិន​ទាន់​ស្ងប់​នោះលោក​រដ្ឋលេខាធិការ​សំណូមពរ​ឲ្យ​នាយកដ្ឋានកីឡា​ទាំង​៤​ត្រូវ​បន្ត​រក្សា​អនាម័យ​គ្រប់ពេលវេលា ។ ទន្ទឹម​នោះ នាយកដ្ឋាន​កីឡា​ទាំង​៤​ត្រូវ​រក្សា​អនា​ម័យ​គ្រប់​ទីកន្លែង​តាម​នាយកដ្ឋាន​កីឡា​នីមួយ​ៗ​មិន​ថា រដូវ​កាល​មេរោគ​កូ​រ៉ូ​ណាគឺ​គ្រប់ពេលវេលា​ទាំងអស់ ។ នា​ពេល​ខាង​មុខនេះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បង្កើតនាយកដ្ឋាន​ថ្មី​២​ទៀត គឺ​នាយកដ្ឋាន​រៀបចំនិង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា និង​មជ្ឈមណ្ឌលជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡា ដើម្បី​ជំរុញដល់​ការងារ​គ្រប់គ្រង​ការ​ប្រកួត និង​ព័ត៌មានសម្រាប់​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេ​មដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)