ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញអ្នកជិតខាងកំពុងឆាយដីក្រោមផ្ទះសុខៗ ស្រាប់តែ​​ទាញពូថៅកា.ប់រួចដើរធ្វើ​ព្រងើយ​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរសម្នាក់​បានរងរបួសធ្ងន់ ខណៈ​កំពុង​តែ​ឆាយដី​ក្រោមផ្ទះសុខៗ​ ស្រាប់តែ​​មាន​ជនសង្ស័យ​ម្នាក់​​​យក​ពូថៅ​កាប់​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ​ចំណែកជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ ។ ​ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១២និង​១០​នាទីថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែឧសភា…

ខេត្តកំពង់ធំ ៖ បុរសម្នាក់​បានរងរបួសធ្ងន់ ខណៈ​កំពុង​តែ​ឆាយដី​ក្រោមផ្ទះសុខៗ​ ស្រាប់តែ​​មាន​ជនសង្ស័យ​ម្នាក់​​​យក​ពូថៅ​កាប់​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ​ចំណែកជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ ។

​ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១២និង​១០​នាទីថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្រោមផ្ទះរបស់​​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​ ។

ជន​រង​គ្រោះ​ឈ្មោះ សង សូត្រ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុខាងលើ​ ត្រូវ​ជន​បង្ក​កាប់​នឹង​ពូថៅ​ បណ្តាលឱ្យ​រង​​របួសធ្ងន់​ចំនួន​២​កន្លែង ​ដោយត្រូវ​​ចំ​ដើម​ខាង​ដៃ​ឆ្វេងមួយកន្លែង​ និង​​​មួយកន្លែងទៀត​ត្រូវ​​ចំ​សាច់​ជន្ល​ក​ខាងឆ្វេង​ផ្នែក​ខាង​ខ្នង ​ត្រូវ​បាន​សាច់​ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ស្វាយ ​។​ ចំណែក​ជន​បង្ក​ឈ្មោះ ឃួ​ន ខន ភេទ​ប្រុស​៣០​ឆ្នាំ​ រស់នៅ​ផ្ទះ​ជាប់​របង​គ្នា​ជាមួយនឹង​ជន​រង​គ្រោះ ។

ចំពោះ​មូលហេតុ គឺ​ជន​បង្ក​​មាន​សតិ​មិនសូវ​គ្រប់​ ហើយ​​កន្លង​មក​ជន​រង​គ្រោះ​ធ្លាប់​មាន​ទំនាស់​ជាមួយ​ឪពុក​ម្តាយរបស់​​ជន​បង្កផងដែរ ​ពាក់ព័ន្ធការ​​ប្រើប្រាស់​អណ្តូងទឹក​រួម​គ្នា ។​

តាម​ប្រភព​ពី​ក​ន្លែ​ង​កើតហេតុ​​បាន​ប្រាប់​​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ ជន​បង្ក​ឃើញ​រង​គ្រោះ​កំពុង​ឆាយដី​នៅ​ក្រោមផ្ទះ ក៏​ទាញ​ពូថៅ​ស្ទុះ​ទៅ​កាប់​ជន​រង​គ្រោះ​ចំនួន​ពី​ពូថៅ​ បណ្តាល​ឱ្យ​ដួល​សន្លប់​នៅ​នឹង​កន្លែង ​បន្ទាប់មក​​ជន​បង្ក​ដើរមក​ផ្ទះ​វិញ​ធ្វើ​ព្រងើយ​​ ។​ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​​បាន​ចុះ​អន្តរាគមន៍ ​និង​​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ