ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ត្រឹមម៉ោង៥ល្ងាចនេះ បើ​មិន​បង្ហាញ​វត្ត​មានទៀត ដាក់កម្លាំងតាមស្វែងរក

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ប្រភពពី​គណៈកម្មាធិការ​អា​ច្យា​រ​វត្ត​ភ្នំ​បូ​រី ស្រុក​អង្គ​បូ​រី បានឱ្យកោះសន្តិភាព​ដឹង​ថា​ ភិក្ខុ ឡុ​ង ច​ន្ថា គឺ​មិន​បាន​គង់​ក្នុង​វត្ត​ភ្នំ​បូ​រី​នេះ​ដើម្បីលាចាកសិក្ខាបទ​ (​សឹក)នោះទេ…

ខេត្តតាកែវ ៖ ប្រភពពី​គណៈកម្មាធិការ​អា​ច្យា​រ​វត្ត​ភ្នំ​បូ​រី ស្រុក​អង្គ​បូ​រី បានឱ្យកោះសន្តិភាព​ដឹង​ថា​ ភិក្ខុ ឡុ​ង ច​ន្ថា គឺ​មិន​បាន​គង់​ក្នុង​វត្ត​ភ្នំ​បូ​រី​នេះ​ដើម្បីលាចាកសិក្ខាបទ​ (​សឹក)នោះទេ គិតត្រឹមម៉ោង០១និង១៥នាទី​រសៀលថ្ងៃទី​១៤ ឧសភា នេះ ផ្ទុយពី​​ដែល​លោក​ឡុង ចន្ថា​ បាន​សរសេរលិខិតជាលាយអក្សរ​ដោយ​ផ្ទាល់​ដៃ​ថា​ នឹង​សឹកវិញ​នៅ​ថ្ងៃ​ទី១៤ ​ឧសភា នេះ ។

​ប្រភព​​​បន្តទៀតថា ​លោកឡុង ចន្ថា ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​ស្រុក​កំណើត​ ដោយចាក​ចេញពី​វត្ត​ភ្នំ​បុរី​នេះ រយៈ​ពេល​​ថ្ងៃ​មកហើយ ដែល​សង្ស័យថា លោក​​ទៅ​វត្ត​ដែល​លោក​បាន​បួស​កាលពី​នៅ​តូច នៅ​ក្នុង​ស្រុក​​បូ​រី​​ជលសារ ។

ប្រភពចុងក្រោយពី​លោកជួង វ៉ាង ប្រធានមន្ទីរ​ធម្មការនិងកិច្ចការសាសនា​បាន​បញ្ជាក់ដែរ​ថា ទុក​ពេលឱ្យ​​ត្រឹម​ម៉ោង៥ល្ងាចថ្ងៃទី១៤ ឧសភា ​នេះ ប្រសិន​លោក​ឡុង ចន្ថា មិនបង្ហាញ​វត្ត​មានទៀតនោះ​ គឺ​ចាត់​កម្លាំង​ ​បើក​ស្រាវជ្រាវ​តាម​រកលោក (ឡុង ចន្ថា)​ហើយ ​។

សូមរំលឹកថា ៖ ដល់​ថ្ងៃសន្យា​«លាចាកសិក្ខាបទ» បែរ​បាត់​​ដំណឹង​​ភិក្ខុ ឡុង ចន្ថា ឈឹង​

អ្វីដែលភ្ញាក់ផ្អើលទៀតនោះ កាលពី២ម៉ោងមុន អាក់ខោនហ្វេសបុក​​​មានឈ្មោះ ​(Long Chantha) បាន​ បង្ហោះសារ​មានដូចខាងក្រោម​នេះថា ៖

អត្ថបទសរសេរ ដោយ