ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ជី​លី​ន ចាក់សោរ​ម្តងទៀត ក្រោយ​​ផ្ទុះ​​កូ​វី​ដ​១៩ សារ​ជា​ថ្មី

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ទីក្រុង​ជី​លី​ន បាន​ក្លាយជា​ទី​ក្រុង​​របស់​ប្រទេស​ចិន ដែល​ត្រូវ​បាន​បិទទ្វារ​សារ​ថ្មី​ក្នុង​ពេល​ថ្មី​ៗ​នេះ ដោយសារ​តែ​មានការ​ព្រួយ​បារម្ភ​នៅ​តែ​បន្ត​កើត​មាន​ចំពោះ​រលក​ទី​២ នៃ​ជំងឺ​កូ​វី​ដ​១៩…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ទីក្រុង​ជី​លី​ន បាន​ក្លាយជា​ទី​ក្រុង​​របស់​ប្រទេស​ចិន ដែល​ត្រូវ​បាន​បិទទ្វារ​សារ​ថ្មី​ក្នុង​ពេល​ថ្មី​ៗ​នេះ ដោយសារ​តែ​មានការ​ព្រួយ​បារម្ភ​នៅ​តែ​បន្ត​កើត​មាន​ចំពោះ​រលក​ទី​២ នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ភាគ​ឥ​សាន​នៃ​ប្រទេស​ចិន​។

ជី​លី​ន ស្ថិត​នៅ​ក្នុង​ខេត្ត​ដែល​មានឈ្មោះ​ដូច​គ្នា ជិត​នឹង​ទីក្រុង​ស៊ូ​ឡាន ដែល​បាន​ជាប់​គាំង​កាល​ពីដើម​ស​ប្តា​ហ៍​នេះ បន្ទាប់​ពី​ករណី​កូ​វី​ដ​១៩ ចំនួន​១២​ករណី ត្រូវ​បាន​រក​ឃើញ​។ ក្រោយ​ពី​បាន​ធ្វើការ​តាមដាន​រក​ប្រភព​ឆ្លង​ទៅ គេ​ឃើញ​ថា ករណី​នេះ​គឺ​មក​ពី​អ្នក​បោក​អ៊ុត​ម្នាក់ នៅ​ទីក្រុង​ស៊ូ​ឡាន​។

ករណី​នៅ​ក្នុង​ជី​លី​ន ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ជាប់​ទាក់ទង​ជាមួយ​កម្មករ​បោក​អ៊ុត​ដែរ​។ មាន​ករណី​ថ្មី​ចំនួន​៧ ត្រូវ​បាន​រាយការណ៍​ក្នុង​រយៈពេល ២​ថ្ងៃ​កន្លង​មក​។

ជា​ការ​ឆ្លើយ​តប ទីក្រុង​ជី​លី​ន ត្រូវ​បាន​គេ​បិទ​ឱ្យ​អ្នក​ខាងក្រៅ​ចូល ខណៈ​ដែល​អ្នកស្រុក​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​ចាកចេញ ប្រសិនបើ​ពួក​គេ​បាន​ធ្វើតេស្ត​អវិជ្ជមាន​សម្រាប់​កូ​វី​ដ​១៩ ហើយ​បាន​ចំណាយពេល​នៅ​ដាច់​ពី​គេ​។

ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​របស់​ទីក្រុង​ត្រូវ​បាន​បិទ ជាមួយនឹង​កន្លែង​កម្សាន្ត និង​សាលារៀន​ទាំងអស់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ