ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ប្រឈម​នឹង​កូ​វី​ដ​-១៩ តើ​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ជាមួយ​លុយ ?

3 ឆ្នាំ មុន

ការ​ផ្ទុះ​ជម្ងឺ​កូ​វី​ដ ១៩ បាន​បង្ក​ឲ្យ​អាជីវកម្ម​ជា​ច្រើន​ខាតបង់ និង​មនុស្ស​ជា​ច្រើន​អ្នកផង​ដែរ​បាត់បង់​ការងារ​ធ្វើ ។ ក្នុង​ពេល​ដែល​ដ៏​គួរ​ឲ្យ​សោកស្តាយ​នេះ មនុស្ស​ត្រូវ​តែ​រៀន​សម្រប​ខ្លួន​ទៅ​នឹង​ស្ថាន​ការ​ថ្មី​ប្រសិនបើ​ចង់​ការពារ​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​បាន​ខិតខំ​កសាង​កន្លង​មក ។ ក្នុង​ពេល​ដែល​អ្នក​បាន​បាត់បង់​ការងារ​ត្រូវ​ខិតខំ​រក​ប្រភព​ចំណូល​ថ្មី អ្នក​ដែល​មានសំណាង​មានការ​ងារ​ធ្វើ​នឹងនរ​ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន…

ការ​ផ្ទុះ​ជម្ងឺ​កូ​វី​ដ ១៩ បាន​បង្ក​ឲ្យ​អាជីវកម្ម​ជា​ច្រើន​ខាតបង់ និង​មនុស្ស​ជា​ច្រើន​អ្នកផង​ដែរ​បាត់បង់​ការងារ​ធ្វើ ។ ក្នុង​ពេល​ដែល​ដ៏​គួរ​ឲ្យ​សោកស្តាយ​នេះ មនុស្ស​ត្រូវ​តែ​រៀន​សម្រប​ខ្លួន​ទៅ​នឹង​ស្ថាន​ការ​ថ្មី​ប្រសិនបើ​ចង់​ការពារ​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​បាន​ខិតខំ​កសាង​កន្លង​មក ។

ក្នុង​ពេល​ដែល​អ្នក​បាន​បាត់បង់​ការងារ​ត្រូវ​ខិតខំ​រក​ប្រភព​ចំណូល​ថ្មី អ្នក​ដែល​មានសំណាង​មានការ​ងារ​ធ្វើ​នឹងនរ​ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន និង​ត្រៀមខ្លួន​សម្រាប់​កាលៈទេសៈ​មិនល្អ​ដែរ ។ ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ជាមួយ​លុយ​របស់​អ្នក​ប្រសិនបើ​អ្នក​នៅ​មានការ​ងារ​ធ្វើ​ក្នុង​កំឡុង​ពេល​ប្រទេស​ប្រឈម​មុខ​នឹង​កូ​វី​ដ ១៩ ៖

១. ប្តូរ​ចំណាយ​ទៅ​ជា​ប្រាក់​សន្សំ
កូ​វី​ដ ១៩ បាន​បង្ក​ឲ្យ​មនុស្ស​ទូ​ទាំង​ប្រទេស​ចៀសវាង​កន្លែង​ដែល​អ៊ូអរ ដែល​ធ្វើ​ឲ្យ​មានការ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត កន្លែង​ហាត់​កីឡា​ជា​ច្រើន​ក៏​ត្រូវ​បាន​បិទ​ដំណើរការ ហើយ​មនុស្ស​កាន់តែ​ច្រើន​ចាប់ផ្តើម​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​នៅ​ខាងក្រៅ​ដើម្បី​ការពារ​ខ្លួន ។ ជាក់ស្តែង វា​មាន​ន័យ​ថា​អ្នក​អាច​កាត់​បន្ថយ​ការ​ចំណាយ​របស់​អ្នក​បាន តែ​ប្រសិនបើ​អ្នក​មិន​ប្រុង​ប្រយ័ត្ន​ទេ​នោះ អ្នក​អាច​ចាយវាយ​វា​លើ​អ្វី​ដែល​មិន​ចាំបាច់​យ៉ាង​លឿន ។

ដោយហេតុ​ដូចនេះ​ទើប​អ្នក​គួរតែ​ទុក​លុយ​នៅ​សល់​ក្នុង​គណនី​សន្សំ​មួយ​ដែល​មិន​ងាយស្រួល​ក្នុង​ការ​ដក ។ ជា​ទូទៅ អ្នកជំនាញ​ផ្តល់​យោបល់​ឲ្យ​អ្នកមាន​លុយ​យ៉ាងតិច​ណាស់​ស្មើ​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​ក្នុង​រយៈពេល​ពី ៣ ទៅ ៦​ខែ ។

២. វិនិយោគ​សម្រាប់​ថ្ងៃ​អនាគត
ប្រសិនបើ​អ្នកមាន​ប្រាក់​ស​ន្នំ​សម្រាប់​គ្រាអាសន្ន​គ្រប់គ្រាន់​ហើយ អ្នក​គួរតែ​គិត​វែង​ឆ្ងាយ​និង​ទុក​ថវិកា​មួយ​ចំនួន​ទៀត​សម្រាប់​ការ​វិនិយោគ​ផង​ដែរ ។ ទោះជា​វិនិយោគ​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​មិន​នឹងនរ​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ដែរ ប៉ុន្តែ​អ្នកជំនាញ​មិន​ផ្តល់​យោបល់​ឲ្យ​អ្នក​បោះបង់​ការ​វិនិយោគ​របស់​អ្នក​ដោយ​ងាយ​ៗ​ទេ ។ ក្នុង​ពេល​ដែល​មនុស្ស​មួយ​ចំនួន​អាច​ជួប​បញ្ហា​ហិរញ្ញវត្ថុ អ្នក​អាច​នឹង​រក​ឃើញ​ឱកាស​វិនិយោគ​ល្អ​ៗ​ដែរ ។

៣. ចូលរួម​ដល់​សហគមន៍​របស់​អ្នក
បន្ទាប់​ពី​អ្នក​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ អ្នក​មិន​គួរ​មើល​រំលង​ភាពរឹងមាំ​របស់​សហគមន៍​អ្នក​ទេ ។ ប្រសិនបើ​អ្នក​មិន​ជួបនឹង​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ក្នុង​កំឡុង​ពេល​នេះ អ្នក​គួរ​ចូលរួម​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ដែល​កំពុង​ជួប​ការ​លំបាក ជា​ពិសេស​អាជីវករ​តូច​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ