ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​​ម៉ាស្សា​៖ រួមភេទម្តង​​25$ទៅ30$ ហើយ​ខ្លួន​ដក​1ម៉ឺន​រៀល

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​កម្លាំង​នគរបាល​កា​រិ​យាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន កាលពី​រសៀល​ថ្ងៃ​ទី​១២ ​ឧសភា បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​បំរើសេវា​ផ្លូវភេទ ជ្រក​ក្រោម​ស្លាក​ម៉ាស្សា ដោយ​ឃាត់ខ្លួន​បាន​ថៅកែ​ហាង​ម្នាក់ និង​រំដោះ​នារី​បំរើសេវា​ផ្លូវភេទ​៤នាក់​ផង​ដែរ​…

ខេត្ត​សៀម​រា​ប ៖ ​កម្លាំង​នគរបាល​កា​រិ​យាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន កាលពី​រសៀល​ថ្ងៃ​ទី​១២ ​ឧសភា បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​បំរើសេវា​ផ្លូវភេទ ជ្រក​ក្រោម​ស្លាក​ម៉ាស្សា ដោយ​ឃាត់ខ្លួន​បាន​ថៅកែ​ហាង​ម្នាក់ និង​រំដោះ​នារី​បំរើសេវា​ផ្លូវភេទ​៤នាក់​ផង​ដែរ​ នៅក្នុង​ក្រុង​សៀមរាប ។

បើ​តាមលោក​វរ​ស​នី​យ៍​ឯក ជា ហេង ប្រធាន​កា​រិ​យ​ល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្តបានឱ្យ​ដឹង​ថា ទីតាំង​ហាង​ម៉ាស្សា​យីហោ «​រស្មីរ​ត័្ន១៦៨» ដែល​បាន​ចុះ​បង្ក្រាប គឺស្ថិត​នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ។

ហាង​ម៉ាស្សា​នេះ​ បាន​រក​សុ​ី​បង្កប់​សេវា​ផ្លូវភេទ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា ។ លោក​បន្ត​ថា ក្នុង​ពេល​បង្ក្រាប យើង​បាន​ប្រមូល​ស្ត្រី​រក​សុ​ី​ផ្លូវភេទ​បាន​ចំនួន៤​នាក់ ក្នុង​នោះ​ មាន​អនីតិជន អាយុ១៧ឆ្នាំម្នាក់ និងចាប់​បាន​ថៅកែ​ម្នាក់​ឈ្មោះទន់ សារ​ត្ន័ ភេទ​ស្រី អាយុ៣២ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួលភូមិសង្កាត់ខាងលើ​។

ក្នុង​នោះ​ដែរ កម្លាំង​ជំនាញបាន​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ស្រោមអ​នាម័​យ​ប្រើ​រួច និង​មិន​ទាន់​ប្រើ​មួយ​ចំនួន​ធំ​ ។ ជនសង្ស័យ​គឺ​បាន​ឃាត់ខ្លួន​តាម​បញ្ជា​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀម​រាប​។ លោកនាយ​កា​រិ​យា​ល័យបន្ថែម​ថា តាម​ចម្លើយ​សារភាព​របស់ស្ត្រីសង្ស័យ​ថា​ ខ្លួន​ពិ​ជា​បាន​អនុញ្ញាត​ឱ្យ​ស្រី​ៗ​រក​សុ​ី​ផ្លូវភេទ ​នៅ​ក្នុង​ហាង​ម៉ាស្សា​របស់​ខ្លួន ដោយ​បំរើ​ផ្លូវភេទ​ជាមួយ​ភ្ញៀវ​ម្តង​តំលៃចាប់ពី២៥$ ទៅ៣០$ ហើយ​ខ្លួន​ដក​យក១០០០០រៀល​ ។

ក្រោយ​ពេល​សាកសួរ ស្ត្រី​រក​សុ​ី​ផ្លូវភេទ​ទាំង​៤នាក់​គឺ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​ខេត្ត ។​ចំណែក​ស្ត្រី​ថៅកែ​ហាងបាន​បញ្ជូន​ទៅ​តុលាការ នា​រសៀល​ថ្ងៃ​ទី ១៣​ខែឧសភា​នេះ ដោយ​ចោទប្រកាន់ពី​បទសញ្ចារ​កម្ម​ ៕​​

អត្ថបទសរសេរ ដោយ