ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតលោកមេភូមិណាស់ ​អង្គុយ​ស្រក់​ទឹកភ្នែក​ ព្រោះ​ថ្លែង​មិនចេញ

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​៖ ពិតជា​គួរ​ឱ្យ​សោកស្ដាយ​ ដោយ​លំនៅឋាន​សង់​ពី​ឈើ​ប្រក់​ក្បឿង​មួយ​ខ្នង​ជា​ផ្ទះ​របស់​លោក​មេ​ភូមិ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​សន្ធោសន្ធៅ​ភ្លើង​ឡើង​ក្រហម​ច្រើន​ទៅ​លើ​អាកាស​ ។ ​ហេតុការណ៍​នេះ​បាន​​កើតឡើង​នៅ​វេលា​ម៉ោង​២ និង​៥០​នាទី​រសៀលថ្ងៃ​ទី​១៣ ឧសភា ២០២០ នៅ​ភូមិ​តា​ប៉ា​ង…

ខេត្ត​ត្បូងឃ្មុំ​៖ ពិតជា​គួរ​ឱ្យ​សោកស្ដាយ​ ដោយ​លំនៅឋាន​សង់​ពី​ឈើ​ប្រក់​ក្បឿង​មួយ​ខ្នង​ជា​ផ្ទះ​របស់​លោក​មេ​ភូមិ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​សន្ធោសន្ធៅ​ភ្លើង​ឡើង​ក្រហម​ច្រើន​ទៅ​លើ​អាកាស​ ។ ​ហេតុការណ៍​នេះ​បាន​​កើតឡើង​នៅ​វេលា​ម៉ោង​២ និង​៥០​នាទី​រសៀលថ្ងៃ​ទី​១៣ ឧសភា ២០២០ នៅ​ភូមិ​តា​ប៉ា​ង ឃុំ​ពាមជី​លាំង ស្រុក​ត្បូងឃ្មុំ សំណាងល្អមិន​មាន​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​​ទេ​។

លោក​ឆ​យ វុ​ទ្ធី នាយ​ប៉ុស្តិ៍​ឃុំ​ពាមជីលាំងបាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​រូប​លោក ​ក៏​បាន​រាយការណ៍​មក​កាន់​លោក​អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដើម្បី​សុំ​អន្តរាគមន៍​រថយន្ត​ពន្លត់អគ្គិភ័យ​ចេញ​មក​បាញ់​ទឹក​។ ​បន្ទាប់​មក​ រូប​លោក​ក៏​បាន​ដឹកនាំ​មន្ត្រី​ចុះ​ទៅ​កាន់​ផ្ទះ​មេ​ភូមិ​តា​ប៉ា​ង ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​ខណៈ​ពេល​ទៅ ដល់​ភ្លើង​បាន​ឆាបឆេះ​ប្រ​ហែល​ជា​៨០​ភាគរយ​ទៅ​ហើយ​សសរផ្ទះ​បាន​ចាប់ផ្ដើម​រលំ​។

លោកនាយ​​បន្ត​​ថា ផ្ទះ​ដែល​ឆេះ​នោះ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​សុ​ី​ន សយ​ ភេទ​ប្រុស ​អាយុ​៧៧​ឆ្នាំ មាន​តួនាទី​ជា​មេ​ភូមិ មាន​ប្រពន្ធ​ឈ្មោះ​ហួ​ន ថេ​ន​ អាយុ​៧៣​ឆ្ន ​។ ​​​ផ្ទះមានទំហំ​​8×12=3​ខ្នង​ ធ្វេ​ី​ពី​ឈេ​ី​ប្រក់​ក្បឿង​ជញ្ជាំង​​ក្តារ ​(​ខូចខាត​ទាំងស្រុង​) ។ បាត់បង់​សំភារៈ​រួម​មានខ្សែ​ក​​មាស​២​ដំឡឹង, ប្រាក់​ខ្មែ​២.៥​លាន​រៀល
ស្រូវ​២៥​បេ សំភារៈ​ផ្សេង​ៗ​ទៀត​សំលៀក​បំពាក់ ចានឆ្នាំង​។​

ភ្លើង​មិន​បាន​ឆាបឆេះ​ទៅ​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ​ ដោយសារ​តែ​គម្លាត​ផ្ទះ​ពី​មួយ​ទៅ​មួយ​រាង​ឆ្ងាយ​។​នៅ​ក្នុង​ហេតុការណ៍​នេះ ​មិន​បណ្ដាល​ឱ្យ​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​។ ​បើ​តាម​ការ​សួរនាំ​ពី​ម្ចាស់ផ្ទះ​ប្រាប់​មក​សមត្ថកិច្ច​ថា​ដំបូង​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ចេញពី​ក្នុង​បន្ទប់​កូន​នៅ​លើ​ផ្ទះ​ដោយសារ​តែ​ទូ​ស្សេ​ខ្សែភ្លើង​។​នៅ​ក្នុង​ខេត្ត​កាលនោះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ អ្នក​ជិតខាង​បាន​បង​ទឹក​មក​ជួយ​ពន្លត់​ដែរ​តែ​មិន​អាច​ពន្លត់​កើត​ដោយសារ​តែ​ភ្លើង​ឆេះ​យ៉ាង​ពេញបន្ទុក​ទៅ​ហើយ​។

លោក​គង់ សុ​ី​ហុង អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ពេល​ដែល​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​នោះ​លោកនាយ​ប៉ុស្តិ៍​បាន​រាយការណ៍​មក​រូប​លោក​ ដើម្បី​សុំ​អន្តរាគមន៍​រថយន្ត​ពន្លត់អគ្គិភ័យ​ជួយ​បាញ់​ទឹក​ពន្លត់​។​ ប៉ុន្តែ​ដោយសារ​តែ​ផ្លូវ​ឆ្ងាយ​លំនៅ​ឋាន​នោះ ​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​ ។​ចំពោះ​មាស​ដែល​បាត់បង់​ដោយសារ​ភ្លើង​ឆេះ​ត្រូវ​បាន​រក​ឃើញ​១​ដំឡឹង​វិញ​ ។ ​

ក្រោម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ​បែន រ័​ត្ន ​ស្នងការ​នគរបាល​ខេត្ត ដោយ​ឲ្យ​កម្លាំង​ពន្លត់​អគ្គិភ័​យរបស់​អធិការដ្ឋាន​គ​របាល​ស្រុក​ត្បូងឃ្មុំ​ត្រូវ​យាម​ប្រចាំការ២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ចេញ​អន្តរា​គមន៍​ពេល​ដែល​មាន​សភាព​​ការ​កើតឡើងដើម្បី​ងាយស្រួល​ចេញ​ទៅ​អន្តរាគមន៍​ទាន់​ពេលវេលា​តែ​ករណី​ខាងលើ​នេះ​ដោយសារ​តែ​ផ្លូវ​ឆ្ងាយ​ពេក​៕​

អត្ថបទសរសេរ ដោយ