ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១៣​ថ្ងៃ​នៃ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាត់​បន្ថយ​បាន៤០%

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​អះអាង​ថា​ត្រឹមតែ​១៣ ថ្ងៃ​នៃ​ការ​រឹត​បន្តឹង​ការ​អនុវត្ន​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បាន​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​កាត់​បន្ថយ​បាន​ដល់​ទៅ ៤០ ភាគរយ​ឯណោះ ។…

រាជធានី​ភ្នំពេញ​៖ អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​អះអាង​ថា​ត្រឹមតែ​១៣ ថ្ងៃ​នៃ​ការ​រឹត​បន្តឹង​ការ​អនុវត្ន​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បាន​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​កាត់​បន្ថយ​បាន​ដល់​ទៅ ៤០ ភាគរយ​ឯណោះ ។

ថ្លែង​នា​ឱកាស​អញ្ជើញ​ជួប​ជាមួយ​មន្ត្រី​នៃ​ការិយាល័យ​ចរាចរណ៍ និង​មន្ត្រី​ចរាចរណ៍​តាម
បណ្តា​អធិការ​ខណ្ឌ​ទាំង​១៤ ដែល​មាន​មន្ត្រី​ចូលរួម​សរុប​ចំនួន ៧២៨ នាក់ ( បែក​ចែក​ជា ៤ វេន ផ្សេង​គ្នា ) ដើម្បី​ផ្សព្វផ្សាយ​ការ​ប្រជុំ​ដក​ពិសោធន៍​នៃ​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​បង្ហាញ​នូវ​ការ​កោតសរសើរ​ចំពោះ​កម្លាំង​ទាំងអស់​ដែល​បាន​ខិតខំ​ទាំង​យប់​ថ្ងៃ​ក្នុង​គោលបំណង​ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ​របស់​ប្រជា​ពលរដ្ឋ ដែល​ជា​លទ្ធផល​នៃ​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​រយ​:​ពេល ១៣​ថ្ងៃ​កន្លង​មកនេះ បាន​បង្ហាញ​ជា​លទ្ធផល​វិជ្ជមាន ដោយ​កាត់​បន្ថយ​គ្រោះ​ចរាចរណ៍​បាន​រហូត​ដល់ ៤០% ជា​ពិសេស​ធ្វើ​ឲ្យ​អ្នកបើកបរ​ភាគច្រើន​បាន​ចូលរួម​គោរព​ច្បាប់ ដោយ​ពាក់មួក​សុវត្ថិភាព ពាក់​ខ្សែ​ក្រ​វ៉ា​ត់ គោរព​ភ្លើង និង​ស្លាក​សញ្ញា​ចរាចរណ៍ ។ ល ។

ម្យ៉ាងវិញទៀត​ឯកឧត្តម​ស្នងការ​បាន​ណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ «​ត្រូវ​តែ​មានការ​អត់ធ្មត់​ខ្ពស់ មាន​អាកប្បកិរិយា និង​សំដី​សមរម្យ​ជាមួយ​ប្រជាពលរដ្ឋ » ។ ឯកឧត្តម​ស្នងការ​បាន​សង្កត់ធ្ងន់​ថា ក្នុង​ពេល​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ បើ​មន្ត្រី​ណា​ប្រព្រឹត្តិ​ខុស​ពី​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ មន្ត្រី​នោះ​នឹង​ត្រូវ​ដាក់​ពិន័យ ក៏​ដូច​ជា​ការ​អនុវត្ត​តាម​វិន័យ​កងកម្លាំង ។

ឯកឧត្តម​ស្នងការ ស ថេ​ត ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​គោរព​ច្បាប់​ចរាចរណ៍ ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព មាន​ស្លាក​លេខ ពាក់​ខ្សែ​ក្រ​វ៉ា​ត់ និង​កុំ​និយាយ​ទូរស័ព្ទ​ពេល​បេី​កបរ ( អាច​និយាយ​បាន​ដោយ​ប្រើ​កាស ) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ