ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រប​ខ័​ណ្ឌ Serie A ​កំណត់​កាលបរិច្ឆេទ​ចាប់ផ្តើម​លី​គ​ឡើង​វិញ

3 ឆ្នាំ មុន

ប្រទេស​អុីតា​លី​៖ ក្របខ័ណ្ឌ​កំពូល Serie A គ្រោង​នឹង​ចាប់ផ្តើម​រដូវ​កាល​របស់​ខ្លួន​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ប្រសិនបើ​រដ្ឋាភិបាល​អុីតា​លី​យល់ព្រម ។ ក្លិប​ទាំង​២០​នៅ​ក្រប​ខណ្ឌ​កំពូល​ខាងលើ បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ពុធ​តាម​រយៈ​ខ្សែអាត់​វី​ដេ​អូ…

ប្រទេស​អុីតា​លី​៖ ក្របខ័ណ្ឌ​កំពូល Serie A គ្រោង​នឹង​ចាប់ផ្តើម​រដូវ​កាល​របស់​ខ្លួន​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ប្រសិនបើ​រដ្ឋាភិបាល​អុីតា​លី​យល់ព្រម ។

ក្លិប​ទាំង​២០​នៅ​ក្រប​ខណ្ឌ​កំពូល​ខាងលើ បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ពុធ​តាម​រយៈ​ខ្សែអាត់​វី​ដេ​អូ (Videoconference) ដោយ​ព្រមព្រៀង​គ្នា​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បន្ត​លី​គ​ឡើង​វិញ ប៉ុន្តែ​ឲ្យ​ស្រប​តាម​ការ​សម្រេច​របស់​រដ្ឋាភិបាល និង​ពិធីសារ​ផ្នែក​វេជ្ជសាស្ត្រ​ជាតិ ។

យើង​បានឃើញ​ថា​ក្លិប​មួយ​ចំនួន​ក្នុង​ក្រប​ខណ្ឌ Serie A បាន​វិល​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​វិញ​រៀងខ្លួន​កាលពីដើម​ខែឧសភា ប៉ុន្តែ​កីឡាករ​ទាំងអស់​អនុញ្ញាត​ឲ្យ​ធ្វើការ​ហ្វឹកហាត់​តែ​ម្នាក់ឯង​ដាច់​ដោយឡែក​ពី​គ្នា ។

សូម​រំលឹក​ថា​ក្របខ័ណ្ឌ Serie A ត្រូវ​បាន​ផ្អាក​កាលពី​ថ្ងៃ​ទី​៩ ខែមីនា បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស​ពិភពលោក​កូ​វី​ដ​-១៩ ។ ក្រុម​សេះបង្កង់ Juventus ដែល​មាន ៦៣​ពិន្ទុ​កំពុង​តែ​ឈរ​នៅ​លើ​កំពូល​តារាង​បណ្តោះអាសន្ន ដោយ​នាំមុខ​ក្រុម Lazio តែ​១​ពិន្ទុ​ប៉ុណ្ណោះ មុន​ពេល​លី​គ​ត្រូវ​បាន​ផ្អាក ។

តាម​ការ​បញ្ជាក់​ពី​សមាគម​បាល់ទាត់​ប្រទេស​អុី​តា​លី​បាន​ឲ្យ​ដឹង​ថា ក្រុម​ទាំងអស់​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើការ​ហ្វឹកហាត់​លក្ខណៈ​ជា​ក្រុម​ឡើង​វិញ ចាប់ពី​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​ក្រោយ​តទៅ ។

ប្រទេស​អុី​តា​លី គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​វីរុស​កូ​វី​ដ​-១៩ ដោយ​មាន​អ្នក​ឆ្លង​គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែឧសភា​មាន​ជាង ២២២,០០០​ករណី និង​អ្នក​ស្លាប់​សរុប​ចំនួន ៣១,១០៦​នាក់ ខណៈ​ដែល​អ្នកជា​សះស្បើយ​មាន ១១២,៥៤១​នាក់​នេះ​បើ​យោង​តាម​ទិន្នន័យ​ពី worldometers៕ (ដកស្រង់​ចេញពី ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ