ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​ស្រី​រូប​ស្រស់​បើកហាង​ម៉ាស្សា បែរ​ជា​លួច​បង្កប់​ឱ្យ​នាង​ៗ​រកស៊ី

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០ បាន​ចុះ​បង្ក្រាប​ករណី​បំរើសេវា​ផ្លូវភេទ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា ដោយ​បាន​ឃាត់ខ្លួន​ថៅកែ​ហាង​ស្រី​ម្នាក់…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០ បាន​ចុះ​បង្ក្រាប​ករណី​បំរើសេវា​ផ្លូវភេទ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា ដោយ​បាន​ឃាត់ខ្លួន​ថៅកែ​ហាង​ស្រី​ម្នាក់ និង​រំដោះ​នារី​បំរើសេវា​ផ្លូវភេទ ចំនួន​៤​នាក់​ផង​ដែរ​។

បើ​តាម​លោក​ប្រធាន​កា​រិ​យ​ល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត បានឱ្យ​ដឹង​ថា ទីតាំង​ហាង​ម៉ាស្សា​ដែល​បាន​ចុះ​បង្ក្រាប​ខាងលើ​យីហោ «​រស្មីរ​ត្ន័​១៦៨» ស្ថិត​នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ហើយ​ហាង​ម៉ាស្សា​នេះ បាន​រកស៊ី​ដោយ​បង្កប់​សេវា​ផ្លូវភេទ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា ។

លោក​បន្ត​ថា ក្នុង​ពេល​បង្ក្រាប យើង​បាន​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​អនីតិជន​អាយុ​១៧​ឆ្នាំ​ម្នាក់ និង​ចាប់​បាន​ថៅកែ​ម្នាក់​ឈ្មោះ ទន់ សា​រ័​ត្ន ភេទ​ស្រី អាយុ​៣២ ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​-​សង្កាត់​ខាងលើ​។ ហើយ​ក្នុង​នោះ​ដែរ កម្លាំង​ជំនាញ បាន​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ដូច​ជា ស្រោមអនាម័យ​ប្រើ​រួច និង​មិន​ទាន់​ប្រើ​មួយ​ចំនួន​ធំ​ផង​ដែរ​។

លោកនាយ​ការិយាល័យ​បាន​បន្ថែម​ថា បើ​តាម​ចម្លើយ​សារភាព​របស់​ថៅកែ​ស្រី​ហាង​ម៉ាស្សា​ខាងលើ បាន​សារភាព​ថា ខ្លួន​ពិ​ជា​បាន​អនុញ្ញាត្ត​ឱ្យ​ស្រី​ៗ​រកស៊ី​ផ្លូវភេទ​នៅ​ក្នុង​ហាង​ម៉ាស្សា​របស់​ខ្លួន ដោយ​បំរើ​ផ្លូវភេទ​ជាមួយ​ភ្ញៀវ​ម្តង​តំលៃ​ចាប់ពី​២៥ $ ទៅ ៣០$ ហើយ​ខ្លួន​ដក​យក ១០០០០ រៀល​។

ក្រោយ​ពេល​សាកសួរ​រួច ស្ត្រី​រកស៊ី​ផ្លូវភេទ​ទាំង​៤​នាក់ គឺ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​ខេត្ត​។ ចំណែក​ស្ត្រី​ថៅកែ​ហាង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ នា​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា​នេះ ដោយ​ចោទប្រកាន់​ពី​បទ «​សញ្ចារ​កម្ម​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ