ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! ចេះ​តែ​ឈឺ​អញ្ចាញ​អាច​មក​ពី​មូលហេតុ​ស្មាន​មិន​ដល់​ទាំងនេះ

3 ឆ្នាំ មុន

ក្រៅពី​របៀបរបប​ក្នុង​ការ​រស់នៅ​និង​អ្វី​ដែល​អ្នក​ទទួលទាន​ហើយ​នោះ ក៏​នៅ​មាន​មូលហេតុ​ច្រើន​ផ្សេង​ទៀត​ដែល​អាច​បណ្ដាល​ឱ្យ​អញ្ចាញធ្មេញ​ឈឺចាប់​។ថា​តើ​មូលហេតុ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ស្មាន​មិន​ដល់​នៃ​បញ្ហា​ឈឺ​អញ្ចាញធ្មេញ ៖ ១. ការ​ដុសធ្មេញ​ខ្លាំង​ៗ​ពេក ជា​ញឹកញាប់​ទម្លាប់​នៃ​ការ​ដុសធ្មេញ​ខ្លាំង​ៗ​អាច​ជា​មូលហេតុ​នៃ​បញ្ហា​ឈឺ​អញ្ចាញ​។ ការ​ដុសធ្មេញ​ខ្លាំង​ៗ​ពេក​អាច​បង្ក​គ្រោះ​ថ្នាក់លើ​អញ្ចាញ​ដែល​អាច​បណ្ដាល​ឱ្យ​ឈឺចាប់ រលាក…

ក្រៅពី​របៀបរបប​ក្នុង​ការ​រស់នៅ​និង​អ្វី​ដែល​អ្នក​ទទួលទាន​ហើយ​នោះ ក៏​នៅ​មាន​មូលហេតុ​ច្រើន​ផ្សេង​ទៀត​ដែល​អាច​បណ្ដាល​ឱ្យ​អញ្ចាញធ្មេញ​ឈឺចាប់​។ថា​តើ​មូលហេតុ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ស្មាន​មិន​ដល់​នៃ​បញ្ហា​ឈឺ​អញ្ចាញធ្មេញ ៖

១. ការ​ដុសធ្មេញ​ខ្លាំង​ៗ​ពេក

ជា​ញឹកញាប់​ទម្លាប់​នៃ​ការ​ដុសធ្មេញ​ខ្លាំង​ៗ​អាច​ជា​មូលហេតុ​នៃ​បញ្ហា​ឈឺ​អញ្ចាញ​។ ការ​ដុសធ្មេញ​ខ្លាំង​ៗ​ពេក​អាច​បង្ក​គ្រោះ​ថ្នាក់លើ​អញ្ចាញ​ដែល​អាច​បណ្ដាល​ឱ្យ​ឈឺចាប់ រលាក និង​ជួនកាល​ចេញ​ឈាម​ទៀត​ផង​។ ដើម្បី​ជា​ការ​ប្រសើរ​ក្រៅពី​ដុសធ្មេញ​ថ្នម​ៗ​ហើយ​នោះ អ្នក​គួរ​ជ្រើសរើស​ប្រើប្រាស់​ច្រាស​ដុសធ្មេញ​ដែល​មាន​ស​សៃ​ទន់​ផង​។

២. ប្រតិកម្ម​អា​ឡែក​ស៊ី

ពេល​ខ្លះ​គ្រឿងផ្សំ​មួយ​ចំនួន​ក្នុង​ថ្នាំដុសធ្មេញ​អាច​បង្ក​ប្រតិកម្ម​បណ្ដាល​ឱ្យ​រលាក​អញ្ចាញធ្មេញ​បង្ក​ការ​ឈឺចាប់​។ ចូរ​សាកល្បង​ផ្លាស់​ប្ដូរ​ថ្នាំដុសធ្មេញ​ថ្មី ប្រសិនបើ​មាត់​របស់​អ្នក​មិន​ត្រូវ​នឹង​ថ្នាំដុសធ្មេញ​ចាស់​។

៣. ជំងឺ​អញ្ចាញធ្មេញ

អញ្ចាញ​ឡើង​ក្រហម រលាក ហើយ​តែង​ហូរ​ឈាម​រាល់ពេល​ដុស​សម្អាត​ធ្មេញ​សូ​ម្បី​តែ​ដុស​ថ្នម​ៗ​នោះ​វា​អាច​ជា​រោគ​សញ្ញា​បញ្ជាក់​ថា​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​នៃ​ជំងឺ​អញ្ចាញធ្មេញ​មិន​ខាន​។ ក្នុង​ករណី​នេះ​ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិនិត្យ​ជាមួយ​ពេទ្យធ្មេញ​ដើម្បី​ចៀសវាង​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​។

៤. អ​តុល្យភាព​នៃ​អ័រម៉ូន

អ​តុល្យភាព​នៃ​អ័រម៉ូន​ក៏​អាច​បង្ក​ឱ្យ​អញ្ចាញធ្មេញ​ប្រែជា​ឈឺ​បាន​ផង​ដែរ​។ ហើយ​បញ្ហា​អ​តុល្យភាព​នៃ​អ័រម៉ូន​តែង​កើត​មាន​ឡើង​អំឡុង​ពេល​មក​រដូវ​និង​អស់​រដូវ​។

៥. អា​ឡែក​ស៊ី​នឹង​ចំនីអាហារ

ក្នុង​ករណី​មួយ​ចំនួន​អញ្ចាញ​ឈឺ គឺ​បណ្ដាល​មក​ពី​អ្វី​ដែល​អ្នក​ទទួលទាន​។ អ្នក​គួរ​ផ្អាក​ទទួលទាន​អាហារ​គួរ​ឱ្យ​សង្ស័យ​សម្រាប់​រយៈពេល​ពី​រស​ប្តា​ហ៍​។ ប្រសិនបើ​អញ្ចាញធ្មេញ​ប្រែជា​ឈឺចាប់​វិញ​ក្រោយ​ពេល​ទទួលទាន​វា​ម្ដងទៀត នោះ​អាច​បញ្ជាក់​បាន​ថា​ការ​ឈឺចាប់ គឺ​មក​ពី​អាហារ​។ ចូរ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ប្រសិនបើ​អ្នក​មិន​អាច​ដឹង​ថា​អាហារ​មួយ​ណា​ដែល​បង្ក​បញ្ហា​ឈឺ​អញ្ចាញ​។

៦. មហារីក​មាត់

មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ទូទៅ​បំផុត​មួយ​នៃ​ជំងឺមហារីក​មាត់ គឺ​ការ​លេចឡើង​នូវ​ដំបៅ​ឈឺចាប់​ក្នុង​មាត់​មិន​ព្រម​ជា​សះស្បើយ​និង​អាច​កើត​មាន​លើ​អញ្ចាញ​ដែល​បណ្ដាល​ឱ្យ​រមាស់​និង​ឈឺចាប់​។ ត្រូវ​ប្រាកដ​ថា​អ្នក​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​ពេទ្យធ្មេញ​ប្រសិនបើ​អាកា​រៈ​មិន​ព្រម​បាត់​ទៅ​វិញ​សោះ​ក្រោយ​រយៈពេល ២ ស​ប្តា​ហ៍​។

ប្រយ័ត្ន​! មាន​មូលហេតុ​ច្រើន​ផ្សេង​ៗ​ពី​គ្នា​ដែល​បណ្ដាល​ឱ្យ​អញ្ចាញ​ប្រែជា​ឈឺចាប់​។ ប្រសិនបើ​ស្ថានភាព​នៃ​បញ្ហា​ហាក់ដូចជា​មិន​ប្រសើរ​ឡើង​សោះ ចូរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​ពេទ្យធ្មេញ​ដែល​គួរ​ឱ្យ​ទុកចិត្ត​បានជា​បន្ទាន់​៕ ប្រភព ៖ Health.com.kh

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ