ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ថ្ងៃសន្យា​«លាចាកសិក្ខាបទ» បែរ​បាត់​​ដំណឹង​​ភិក្ខុ ឡុង ចន្ថា ឈឹង​

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​ព្រឹក​ថ្ងៃ​ទី​១៤ ​ឧសភា នេះ គឺជាថ្ងៃ​ដែល​​​ ភិក្ខុ​ ឡុង ចន្ថា ​​សុំ​មកលាចាក​សិក្ខាបទ​(​សឹក​)​ដោយ​ខ្លួនឯង​នៅវត្តភ្នំបុរី…

ខេត្តតាកែវ ៖ ​ព្រឹក​ថ្ងៃ​ទី​១៤ ​ឧសភា នេះ គឺជាថ្ងៃ​ដែល​​​ ភិក្ខុ​ ឡុង ចន្ថា ​​សុំ​មកលាចាក​សិក្ខាបទ​(​សឹក​)​ដោយ​ខ្លួនឯង​នៅវត្តភ្នំបុរី ប៉ុន្តែ​គិត​​មកត្រឹម​​ម៉ោង០៩ព្រឹកថ្ងៃនេះ គឺមិនមានកម្មវិធីសឹកបាន​កើត​ឡើង​​​ឡើយ ។

​​កោះសន្តិភាពជួបផ្ទាល់​ជាមួយ​ព្រះ​សង្ឃនៅវត្តភ្នំបុរីស្ថិតក្នុង​កន្លែង​ត្រូវធ្វើពិធីសឹក​បាន​មានសង្ឃដីកាបញ្ជាក់​ថា ​​លោក​ឡុង ចន្ថា ​បាន​ចេញ​ទៅ​​វត្ត «គោក​ពោធិ៍» ​ជាស្រុកកំណើត​លោក​ មាន​រយៈពេល៣ថ្ងៃ​មកហើយ ដោយ​មិន​បាន​ដឹង​ដំណឹង​យ៉ាង​ណា​នោះ​ទេមកទល់ថ្ងៃនេះ​ ។

យោងតាម​ព្រះអង្គនៅវត្ត​ភ្នំបុរី មានសង្ឃដីកា​ទៀតថា លោកឡុង ចន្ថា ទើប​​មកគង់នៅវត្តភ្នំបុរីនេះ បាន​រយៈ​​ជាង​១ឆ្នាំប៉ុណ្ណោះ ។ ហើយ​បើតាមលោក​ឡុង ចន្ថា ធ្លាប់​មាន​សង្ឃដីកាប្រាប់កន្លងមកថា បើ​លោក​បួស​ឧបជ្ឈានៅ​វត្តណា នោះ​លោកត្រូវទៅសឹកវត្តនោះវិញ ។ ក៏ប៉ុន្តែ​មិនមានប្រភពច្បាស់លាស់ណាមួយ​ថា គាត់​​សឹកនៅវត្តណានោះឡើយ ។

ទោះបីជាយ៉ាងណា សន្តិភាពនឹង​មានផ្សាយជូនបន្ត ។

សូមរំលឹកថា ​ភិក្ខុ ឡុ​ង ច​ន្ថា គង់នៅ​វត្ត​ភ្នំ​បុរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ កាលពី​រសៀល​ថ្ងៃ​ទី​៤ ​ឧសភា ឆ្នាំ​២០២០​ បាន​សម្រេចចិត្ត​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង ក្រោយ​មានការ​បែក​ធ្លាយ​វី​ដេ​អូ​ឆាត​ញ៉ែស្រី​តាម Facebook ។ ​

នៅក្នុង​កិច្ចសន្យា​ដែល​បាន​ធ្វើ​ឡើង​នៅ​វត្ត​តុំ ជាវត្ត​ព្រះ​មេគណ មា​នទី​តាំងនៅ​ភូមិ​តុំ សង្កាត់​រកាក្រៅ ស្រុក​ដូន​កែវ ភិក្ខុ ឡុ​ង ច​ន្ថា មាន​សង្ឃដីកាថា «​បើ​គិត​ជា​ទោស​ក្នុង​ព្រះ​វិន័យ មិន​ដល់​ថ្នាក់សឹក​ទេ ប៉ុន្តែ​កុំឱ្យ​ខូច​តម្លៃ​ព្រះពុទ្ធ​សាសនា ភិក្ខុ ឡុ​ងច​ន្ថា សម្រេច​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០​ខាង​មុខ​នេះ​»

កាលពី​ថ្ងៃ​ទី​៤ ខែឧសភា​ផង​ដែរ សម្តេច ន​ន្ទ ង៉ែត សម្តេច​គណៈសង្ឃ​នាយក បាន​ស្នើ​ឲ្យ​មេគណ​ខេត្តតាកែវ និមន្ត​ភិក្ខុសង្ឃ ឡុ​ង ច​ន្ថា ចូល​ទៅ​ដោះស្រាយ​ក្នុង​រឿងអាស្រូវ​ដែល​ផ្ទុះ​ឡើង​នេះ ។ ក្រោយ​ឆ្លងកាត់​ការ​ដោះស្រាយ​ជាមួយ​គ្នា​សង្ឃ ឡុ​ង ច​ន្ថា ក៏​សរសេរ​កិច្ចសន្យា​ពី​ការ​សុខចិត្ត​លាចាក​សិក្ខាបទ​(​សឹក​)។

ការ​ប្រព្រឹត្ត​ខុសឆ្គង​៤​យ៉ាង ដែល​នាំ​ឲ្យ​ភិក្ខុ​អង្គ​នេះ​ត្រូវ​អាបត្តិ​បារាជិក រួម​មានការ​សេពសន្ថវៈ​ជាមួយ​ស្ត្រី​ដែល​គេ​ហៅ​ថា «​រួមរ័ក​មេត្រី​ស្នេហ៍​» ការ​លួច​ទ្រព្យ​របស់​គេ ការ​សម្លាប់​មនុស្ស និង​ការ​អួត​ពី​ឧត្តរិមនុស្ស​ធម្ម ។ ការ​អួត​ពី​ឧត្តរិមនុស្ស​ធម្ម គឺជា​ការ​អួត​ថា​ ខ្លួន​ជា​មនុស្ស​មានគុណ​វិសេស​ជាង​មនុស្ស​ធម្ម​តា ហើយ​បាន​សម្រេច​ធម៌​វិសេស ដើម្បី​ទទួល​បាន​លាភ​សក្ការ ពី​បរិស័ទ ដែល​មាន​ជំនឿ​ពី​ការ​អួតនោះ ។

សង្ឃ ឡុ​ង ច​ន្ថា អះអាង​ថា លោក​គ្រាន់តែ​ប្រើ​ពាក្យ​សម្តី​លេងសើច​ជាមួយ​នារី​ម្នាក់​នោះ តែ​ពុំ​ធ្លាប់​បាន​ប៉ះពាល់​រាង​កាយ​នាង​ឡើយ ។ បច្ចុប្បន្ន​លោក​គង់នៅ​វត្ត​ភ្នំ​បុរី ។

ភិក្ខុ ឡុ​ង ច​ន្ថា ត្រូវ​បាន​អ្នក​មិន​ពេញចិត្តនិងលោក​បាន​និយាយ​ថា​ ជា​សង្ឃ​មួយ​អង្គ​មាន​ដីកា​មិនសូវ​ពីរោះ​ទេ និង​លេងសើច​ច្រើន​ ក្លាយជា​អ្នក​កំប្លែង​ពេល​សម្តែង​ធម្មទេសនា ​។

អត្ថបទសរសេរ ដោយ