ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ឲ្យ​អភិបាលខេត្ត​ជាប់​ព្រំដែន​ទប់ស្កាត់​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ជិតខាង​តាម​របៀង​នានា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ យោង​តាម​លិខិត​របស់​សម្តេច…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ជិតខាង​តាម​របៀង​នានា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។

យោង​តាម​លិខិត​របស់​សម្តេច ស ខេ​ង ដាក់​ទៅ​កាន់​អភិបាលខេត្ត​នានា​ស្តី​ពី​ការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​ប្រទេស​ជាតិ​ខាង​តាម​ច្រករបៀង​នានា ។

សម្តេច​បញ្ជាក់​ថា​«​ខ្ញុំ​សូម​ជម្រាប​ជូន​លោក លោក​ជំទាវ ជ្រាប​ថា នា​ពេល​ថ្មី​ៗ​នេះ​តប​តាម​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ខណៈ​ត្រូវ​បាន​មេខ្យល់​នាំ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​ក្នុង​ប្រទេស​ជិតខាង ពេល​ដែល​ប្រទេស​ជិតខាង​ទាំងនោះ​កំពុង​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដើម្បី​បង្ការ ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩» ។

សម្តេច​បន្ថែម​ថា ចំពោះ​ករណី​នេះ​ដើម្បី​ពង្រឹង​នូវ​ការ​គ្រប់គ្រង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ចេញចូល​ប្រទេស​ជិតខាង ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការពារ​នូវ​ផលប្រយោជន៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា ក្រសួងមហាផ្ទៃ​សូម​ណែនាំ​ដល់​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ត្រូវ​ចាត់ចែង​អនុវត្ត នូវ​វិធានការ​នានា​ដូច​ខាងក្រោម ៖ ត្រូវ​កោះ​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ជា​បន្ទាន់ ដើម្បី​ណែនាំ​ដល់​កងកម្លាំង​មាន សមត្ថកិច្ច​ទាំងអស់​នៅ​តាម​តំបន់​ព្រំដែន ឲ្យ​ចូលរួម​សហការ​គ្នា​ដាក់​ចេញ​នូវ​វិធានការ ទប់ស្កាត់​ការ​ចេញចូល​ឆ្លង​ដែន​ដោយ​ខុសច្បាប់​តាម​ច្រករបៀង​នៅ​តាម​បណ្តោយ​ព្រំដែន ជាមួយ​ប្រទេស​ជិតខាង​។

ត្រូវ​ស្រាវជ្រាវ ស្វែងរក និង​តាម​ចាប់ខ្លួន​មេខ្យល់​ដែល​ចលនា​អូស​ទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​ប្រទេស​ជិតខាង​តាម​ច្រករបៀង​នានា​។ ក្នុង​ករណី​ដែល​សមត្ថកិច្ច​នៃ​ប្រទេស​ជិតខាង​បាន​ចាប់​ឃាត់ខ្លួន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​ប្រទេស​ជិតខាង​តាម​ច្រករបៀង​នានា រដ្ឋបាល​ខេត្ត​ត្រូវ​ទំនាក់ទំនង និង​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​នៃ​ប្រទេស​ជិតខាង​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​ឲ្យ​បាន​ឆាប់ ដើម្បី​ស្នើ​ឲ្យ​សមត្ថកិច្ច​នៃ​ប្រទេស​ជិតខាង​ចាត់​បញ្ជូន​ពួក​គាត់​វិល​ត្រឡប់​មក​កម្ពុជា​វិញ និង​យកចិត្តទុកដាក់​ត្រួតពិនិត្យ​សុខភាព ការ​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក្តិ និង​ការ​ដឹក​ជញ្ជូន​បងប្អូន​ទៅ​កាន់​លំនៅ​ឋាន​រៀង​ៗ​ខ្លួន​ឱ្យ​បាន​សម​ស្រប​។

បច្ចុប្បន្ន​ប្រទេស​ជិតខាង​នៅ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូដ​១៩ ។ ហេតុនេះ​រដ្ឋបាល​ខេត្ត​ត្រូវ​អប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិតខាង​ក្នុង​រយៈពេល​នេះ​ជា​ដាច់ខាត ត្រូវ បន្ត​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល​ក្នុង​ការ​បង្ការ ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​។

សូម​ជម្រាប​ថា​ការ​ស្នើ​ឲ្យ​អភិបាលខេត្ត​ជាប់​ព្រំដែន​នេះ​បន្ទាប់​ពី​គេ​សង្កេត​ឃើញ​ថា មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​ព្រំដែន​បាន​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​តាម​របៀង​នានា​ជា​បន្តបន្ទាប់​កាល​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ