ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​ដេក​ននៀល​តាមផ្លូវ​ទាំង​បែកពពុះមាត់ប្រមាណ​ជាង​២​ម៉ោង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ជាជន​អនា​ថា​ម្នាក់​​មានអាការៈមិន​ស្រួលខ្លួន​បាន​ដេក​ដួល​នៅ​លើ​ដងផ្លូវ លុះ​ប្រមាណ​ជាង​២​ម៉ោង ទើ​ប​រថយន្ត​សង្គ្រោះ​​មក​ដល់ ​ប៉ុន្តែ​ហួស​​ពេល​ទៅ​ហើយ ព្រោះជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ​ ។ ហេតុការណ៍​​ខាងលើ​នេះ​​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃ​ទី​១២ ខែ…

រាជធានី​ភ្នំពេញ​ ៖ បុរស​ជាជន​អនា​ថា​ម្នាក់​​មានអាការៈមិន​ស្រួលខ្លួន​បាន​ដេក​ដួល​នៅ​លើ​ដងផ្លូវ លុះ​ប្រមាណ​ជាង​២​ម៉ោង ទើ​ប​រថយន្ត​សង្គ្រោះ​​មក​ដល់ ​ប៉ុន្តែ​ហួស​​ពេល​ទៅ​ហើយ ព្រោះជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ​ ។

ហេតុការណ៍​​ខាងលើ​នេះ​​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃ​ទី​១២ ខែ ឧសភា ឆ្នាំ ២០២០ នៅ​តាម​ផ្លូវ​លេខ​៥៩៨ (​តំបន់​ត្រឡោក​បែក​) ស្ថិត​​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

បុរស​​រងគ្រោះ​ខាងលើ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុ​ប្រមាណ​ជាង​៥០​ឆ្នាំ ជា​​ជន​អនា​ថា ដើរ​ត្រេច​ចរ​សុំទាន​​នៅ​តាម​ដងផ្លូវ​ ដោយ​មាន​បង្វិច​ខោអាវ​នៅ​ជាប់​ខ្លួនផងដែរ ។

តាម​​ប្រភពពី​អ្នក​ក្បែរ​ខាង​បានអោយ​ដឹង​ថា មុនពេលកើតហេតុ បុរស​​រងគ្រោះ​​ខាងលើ​​មានអាការៈ​​មិន​ស្រូល​ខ្លួន​ និង​បាន​ដេក​ដួល​បែកពពុះមាត់​នៅ​លើ​ដងផ្លូវ​រយៈ​​ពេល​ប្រមាណ​ជាង​២​ម៉ោង ទើប​បាត់បង់​ជី​វីត ខ​ណៈ​ពេល​ដែល​សមត្ថកិច្ច​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សង្គ្រោះ​មិនឃើញ​មក លុះ​នៅ​ពេលរថយន្តសង្គ្រោះ​​មកហួសពេលទៅហើយ ព្រោះជនរងគ្រោះ​បាន​បាត់បង់​ជីវី​តទៅ​ហើយ ។

តាម​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក អ្នក​ភូមិបាន​ឃើញ​បុរសរងគ្រោះ​​ម្នាក់​នោះ​ស្ថិត​ក្នុង​ទឹកមុខ​​ស្លេកស្លាំង ដេក​នៅ​លើ​គ្រែ​លក់ដូរ​ក្បែរ​កន្លែង​កើតហេតុ​នៅ​ខាងជើង​ផ្លូវ​រថភ្លើង ​ខ​ណៈនោះ អ្នក​ភូមិក៏​បាន​អោយ​បាយ​ពិសារ ក្រោយមក​​បុរសរងគ្រោះ​ក៏​បាន​ដើរ​សុំទាន​បាត់​ទៅ ។

តាម​​ប្រភពពី​អ្នកដំណើរ​ម្នាក់​បានអោយ​ដឹង​ថា នៅ​វេ​លា​ម៉ោង​ប្រមាណ​៩​ទៅ​១០​ព្រឹក គេ​ឃើញ​បុរសរងគ្រោះ​​នោះ​​ដើរ​សុំទាន​រហូត​ជិត​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា (​សាលា​តិច​ណូ​)​ ហើយ​គាត់​ក៏​បានអោយ​ប្រាក់​៥​ពាន់​រៀល​ ។ ​លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​១​រសៀល ក៏បាន​ឃើញ​បុរសរងគ្រោះ​​រូប​នោះ​បាន​មក​ដេក​ដួល​នៅ​លើ​ដងផ្លូវ ដោយ​បែកពពុះមាត់ ។​

តាម​ប្រភពដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ អ្នក​ភូមិ រួម​ជាមួយ​នគរបាល​ក៏​បាន​ហៅ​រថយន្ត​សា​មុ​យ ដើម្បី​សង្គ្រោះ រួម​ជាមួយ​អ្នក​ព័ត៌មាន​កំពុង​តែ​ឡាយ​ព្រោងព្រាត ​ប៉ុន្តែ​ការ​ដ​ង្ហើ​យ​ហៅ អ្នក​សង្គ្រោះ ហាក់ដូចជា​មានការ​យឺតយ៉ាវ ដោយ​បុរស​រងគ្រោះ​រូប​នោះ​ដេក​ននៀល​ចុះឡើងៗទាំង​បែកពពុះមាត់ ។​ ខ​ណៈ​នោះ​គេ​ឃើញ​រថយន្ត​សា​មុយ​របស់​មន្ទី​ពេទ្យ​ព្រះ​កុ​សុ​មៈ​​ដែល​នៅ​ជិត​នោះ​បាន​បើក​ឆ្លងកាត់​ដែរ ​ប៉ុន្តែ​​បាន​ទៅ​ហួស ។​

តាមប្រភពដដែល​បាន​បន្តទៀត​ថា លុះ​ក្រោយមក នៅ​វេលា​ម៉ោង​ប្រមាណ​៣​និង​៥០​នាទី​រសៀល ទើប​ឃើញ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​មក​ដល់ ហើយ​ធ្វើការ​ស្ទង់​ជីពចរ​ និង​ធ្វើ​ចលនា​បេះ​ដូ​ង ​ដែរ ​ប៉ុន្តែ​ជា​អកុសល​​បុរសរងគ្រោះ​បាន​លាចាក​លោក​ទៅ​បាត់​។​

​ក្រោយពេលកើតហេតុ នគរបាល​មូលដ្ឋាន​ក៏​បាន​យក​ខ្សែ​មក​ព័ទ្ធ​ជុំវិញកន្លែងកើតហេតុ​ ដើម្បី​រង​់ចាំ នគរបាល​ជំនាញ​ចុះ​មក​ត្រួតពិនិត្យ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ