ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់សត្វ​មាន​បាប​មិនដូចគ្នា​ទេ

3 ឆ្នាំ មុន

សត្វ​ទាំងពួង​ទាំងឡាយ​ក្នុង​លោក​នេះ​ទោះជា​តូច​ក្តី​ធំ​ក្តី​រមែង​ខ្លាច​អាជ្ញា​គឺ​សេចក្តីស្លាប់ ឯការ​សម្លាប់សត្វ​មានជីវិត​គង់​នឹង​មាន​ពៀរ​វេរា មាន​បាប មានទោស​មិន​ខាន តែ​ទោស​នោះ​ទៅ​តាម​សត្វ​តូច​និង​ធំ សត្វ​មានគុណ​វិសេស ឬ​មិន​មានគុណ​វិសេស ។ សម្រាប់​ទោស​ដែល​ត្រូវ​ទទួល​អំពី​ការ​សម្លាប់សត្វ​ដែល​មាន​រាង​កាយ​ធំ និង​មានគុណ​ធម៌​ផង​ដូច​ជា…

សត្វ​ទាំងពួង​ទាំងឡាយ​ក្នុង​លោក​នេះ​ទោះជា​តូច​ក្តី​ធំ​ក្តី​រមែង​ខ្លាច​អាជ្ញា​គឺ​សេចក្តីស្លាប់ ឯការ​សម្លាប់សត្វ​មានជីវិត​គង់​នឹង​មាន​ពៀរ​វេរា មាន​បាប មានទោស​មិន​ខាន តែ​ទោស​នោះ​ទៅ​តាម​សត្វ​តូច​និង​ធំ សត្វ​មានគុណ​វិសេស ឬ​មិន​មានគុណ​វិសេស ។ សម្រាប់​ទោស​ដែល​ត្រូវ​ទទួល​អំពី​ការ​សម្លាប់សត្វ​ដែល​មាន​រាង​កាយ​ធំ និង​មានគុណ​ធម៌​ផង​ដូច​ជា គោ ក្របី ដំរី សេះ​ជាដើម មានទោស​ច្រើន តែបើ​សត្វ​ដែល​ងាប់​នោះ ជា​សត្វ​តូចតាច មាន​ស្រមោច សង្អារ មូស សង្កើច​ជាដើម ក៏​មានទោស​តិច ។

រវាង​សត្វ​តិរច្ឆាន​និង​មនុស្ស ការ​សម្លាប់​មនុស្ស​មានទោស​ច្រើន​ជាង​ការ​សម្លាប់សត្វ​តិរច្ឆាន ព្រោះ​មនុស្ស​ជា​សត្វ​វិសេស​ជាង​សត្វ​តិរច្ឆាន ។ សម្រាប់​មនុស្ស​និង​មនុស្ស​ដូច​គ្នា បើ​សម្លាប់​អ្នកមាន​សីល និង​មានគុណ​ធម៌​ផង​ដូច​ជា ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា នឹង​មានទោស​ច្រើន តែបើ​មនុស្ស​ដែល​គេ​សម្លាប់​នោះ ជា​អ្នក​មិន​មាន​សីលធម៌​ដូច​ជា ជនល្មើស ពួក​ចោរ ជន​ចាប់រំលោភ ឬ​អ្នក​ដែល​មាន​ចរិត​កាច​សាហាវ​ដោយ​គ្រឿង ញៀន​ជាដើម ក៏​មាន​បាប​តិច​ទៅ​តាម​នឹង ។

សម្រាប់​កូន​តិរច្ឆាន​សម្លាប់​ឪពុក​ម្តាយ រមែង​មានទោស​ធ្ងន់​ក្រៃ​លែង គឺ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​អនន្តរិយកម្ម ។ តែបើ​អ្នក​ដែល​ត្រូវ​សម្លាប់​នោះ មានគុណ​ធម៌​ដូច​គ្នា ក៏​ត្រូវ​កាត់​តាម​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ការ​សម្លាប់​នោះ គឺ​បើ​ការ​សម្លាប់​ប្រើ​សេចក្ដី​ព្យាយាម​ច្រើន ក៏​មានទោស​ច្រើន តែបើ​ព្យាយាម​តិច ក៏​មានទោស​តិច ។

ទោស​ទាំងនេះ​គឺ​កាត់សេចក្តី​ទៅ​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា​ដែល​សំដៅ​យកទោស​បាប​ទៅ​ក្នុង​អនាគតជាតិ​។ តែ​សម្រាប់​ច្បាប់​របស់​ប្រទេស​ដូច​បច្ចុប្បន្ន​ប្រហែលជា​មិន​គិត​ពី​មនុស្ស​ដែល​មាន​សីល ឬ​អត់​សីល​នោះ​ទេ គឺ​គិត​ទៅ​លើ​ការ​សម្លាប់​នោះ​មានទោស​តិច​ច្រើន​ទៅ​តាម​មាន​ចេតនា​និង​មិន​មាន​ចេតនា​ទៅ​វិញ ។

បើ​អ្នក​សម្លាប់​គេ​នោះ​ប្រកបដោយ​ចេតនា នឹង​មានទោស​ច្រើន​អាច​ជាប់គុក​អស់​មួយ​ជីវិត ចំណែកឯ​ការ​ស្លាប់​នោះ​ដោយ​អ​ចេតនា​ក៏​មានទោស​តិច តែ​ក៏​ចៀស​មិន​ផុត​ពី​ការ​ជាប់​ពន្ធនាគារ​ដូច​គ្នា ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ