ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​នៅ Premier League ប្រឈម​នឹង​ការ​សង​ប្រាក់​យ៉ាងច្រើន​ដល់​ក្រុមហ៊ុន​ផ្សាយ​ទូរទស្សន៍

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស​ ៖ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី BBC បាន​ឲ្យ​ដឹង​ថា​ក្លិប​នៅ​ក្នុង​ក្រប​ខណ្ឌ Premier League ប្រឈម​នឹង​ការ​សង​ប្រាក់​ចំនួន​ចន្លោះ​ពី ៣០០ ទៅ…

ប្រទេស​អង់គ្លេស​ ៖ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី BBC បាន​ឲ្យ​ដឹង​ថា​ក្លិប​នៅ​ក្នុង​ក្រប​ខណ្ឌ Premier League ប្រឈម​នឹង​ការ​សង​ប្រាក់​ចំនួន​ចន្លោះ​ពី ៣០០ ទៅ ៣៥០ លាន​ផោន ដល់​ក្រុមហ៊ុន​ផ្សាយ​ទូរទស្សន៍​ទាំង​ក្នុង និង​ក្រៅ​ស្រុក ប្រ​សិន​ការ​ប្រកួតប្រជែង​លី​គ​ចាប់ផ្តើម​ឡើង​វិញ ដោយ​បិទទ្វារ​កីឡដ្ឋាន (​គ្មាន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់​) ។

មន្ត្រី​មក​ពី​ក្លិប​ទាំង​២០ ក្នុង​ក្រប​ខណ្ឌ Premier League បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ដើម្បី​បន្ត​កិច្ច​ពិភាក្សា​ស្តី​ពី​គំរោង​ស្តារ​ឡើង​វិញ​នៃ​សកម្មភាព​ប្រកួតប្រជែងរ​ដូ​វកាល​នេះ ។ ក្នុង​នោះ​ប្រធាន​លី​គ បាន​និយាយ​ថា ក្លិប​ទាំង​២០ បាន​ធ្វើការ​ជំទាស់ ចំពោះ​ការ​ប្រកួត​ដែល​គ្រោង​លេង​នៅ​កីឡដ្ឋាន​អព្យាក្រឹត (​កីឡដ្ឋាន​រួម​គ្មាន​ក្នុង​ដី ឬ​ក្រៅ​ដី​) ។ ដោយឡែក​ការ​សង​ប្រាក់​ទៅ​កាន់​ក្រុមហ៊ុន​ផ្សាយ​ទូរទស្សន៍​ត្រូវ​បាន​គេ​រំពឹង​ទុក បន្ទាប់​ពី​ការ​ប្រកួត​ត្រូវ​បាន​អនុញ្ញាត​ធ្វើ​ឡើង ដោយ​គ្មាន​អ្នកគាំទ្រ​ក្នុង​កីឡដ្ឋាន ។

នាយក​ប្រតិបត្តិ​នៃ​ក្របខ័ណ្ឌ Premier League លោក Richard Masters ធ្លាប់​បាន​ព្យាករណ៍​ពី​ការ​បាត់បង់​យ៉ាង​ហោច​ណាស់ ១ ពាន់​លាន​ផោន ប្រសិនបើ​ក្របខ័ណ្ឌ Premier League មិន​អាច​បញ្ចប់​ក្នុង​រដូវ​កាល ២០១៩-២០ ។

លោក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា «​យើង​អាច​ធ្វើ​បច្ចុប្បន្នភាព​ក្លិប លើ​ស្ថានភាព​ជាក់ស្តែង​របស់​យើង ជាមួយ​ក្រុមហ៊ុន​ផ្សាយ​ទូរទស្សន៍ ដែល​វា​ជា​ការ​សម្ងាត់​មួយ ។ ទោះ​មាន​អ្វី​កើតឡើង​ក៏​ដោយ វា​នៅ​តែ​ត្រូវ​ខាតបង់​ប្រាក់​ចំណូល​យ៉ាងច្រើន​សម្រាប់​ក្លិប​ទាំងអស់ ដែល​មិន​អាច​ជៀស​ផុត​បាន​» ៕ (ដកស្រង់​ចេញពី ៖ Theguardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ