ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អាច​នឹង​បញ្ចប់​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នៅ​ពាក់កណ្ដាល​ឆ្នាំ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ពិភពលោក​ទាំងមូល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ក្ដី ប៉ុន្តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន នៅ​តែ​បន្ត​ការ​ចរចា​ជា​បន្តបន្ទាប់ ហើយ​ភាគី​ទាំង​ពីរ​នឹង​ជំរុញ​ឱ្យ​ការ​ចរចា​នេះ​បញ្ចប់​នៅ​ត្រឹម​ខែមិថុនា ឆ្នាំ ២០២០​នេះ…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ពិភពលោក​ទាំងមូល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ក្ដី ប៉ុន្តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន នៅ​តែ​បន្ត​ការ​ចរចា​ជា​បន្តបន្ទាប់ ហើយ​ភាគី​ទាំង​ពីរ​នឹង​ជំរុញ​ឱ្យ​ការ​ចរចា​នេះ​បញ្ចប់​នៅ​ត្រឹម​ខែមិថុនា ឆ្នាំ ២០២០​នេះ ហើយ ក៏​ចាប់ផ្ដើម​អនុវត្តន៍​នូវ​កិច្ចព្រមព្រៀង​នេះ​ផង​ដែរ ។

យោង​តាម​អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា លោក ស៊ា​ង ថៃ បានឱ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ ការ​ចរចា​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង ប្រទេស​ទាំង​ពីរ បាន​ឈាន​ដល់​ដំណាក់កាល​ចរចា​ជុំ​ទី ២ ហើយ ហើយ​ការ​ចរចា​ជុំ​ទី ២ នេះ ក៏​បាន​បញ្ចប់​រួចរាល់​កាលពី​ថ្ងៃ​ទី ៩​ខែមេសា ឆ្នាំ ២០២០​តាម​រយៈ​វី​ដេ​អូ​អន​ឡាញ​ព្រោះ តែ​បញ្ហា​កូ​វី​ដ ទើប​ភាគី​មិន​អាច​ជួប​ផ្ទាល់ និង​តម្រូវ​ឱ្យ​ចរចា​តាម​រយៈ​វី​ដេ​អូ​អន​ឡាញ​វិញ ។ ដោយឡែក​កិច្ចចរចា​បន្ទាប់​ភាគី​ទាំង​ពីរ​នឹង​ជំរុញ​ឱ្យ​បាន​លឿន​បំផុត គឺ​នៅ​ត្រឹម​ខែមិថុនា ឆ្នាំ ២០២០​នេះ​ទៅ​តាម​ការ​គ្រោងទុក ។

លោក​បាន​បន្ត​ថា នៅ​ក្នុង​ការ​ចរចា​ជុំ​ទី​ពីរ ភាគី​ទាំង​ពីរ បាន​ផ្លាស់​ប្តូរ​យោបល់ និង ចរចា​យ៉ាង​សកម្ម ហើយ​បាន​ឯកភាព​គ្នា​លើ​ជំពូក​មួយ​ចំនួន ដូច​ជា​ជំពូក​ទាក់ទង​នឹង​កិច្ច សហប្រតិបត្តិការ​វិនិយោគ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស កិច្ច​សហ​ប្រ​តិ ប​ត្តិ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ។ ក្នុង​នោះ ដែរ​ក្រុមការងារ​បាន​ចរចា និង​ឯកភាព​ជា​គោលការណ៍​លើ​បញ្ហា​នានា ដែល​មិន​ទាន់​បាន ដោះស្រាយ​មួយ​ចំនួន ព្រមទាំង​បាន​កំណត់​គោលការណ៍ និង​ដាក់​ទិស​ដៅ​អោយ​ក្រុម​ការ ងារ​តូច​ៗ​ទាំង ១០ យក​ទៅ​ពិភាក្សា​បន្ត​ហើយ​រាយការណ៍​មិន​ឱ្យ​លើស​ពី​ពាក់កណ្ដាល ខែឧសភា ២០២០​នេះ ដើម្បី​ប្រធាន​ក្រុម​ចរចា​នៃ​ភាគី​នីមួយ​ៗ​យក​ទៅ​ពិភាក្សា​ផ្ទៃក្នុង​រៀង​ៗ ខ្លួន ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​កន្លង​មក​លោក ប៉ែន សុ​វិជាតិ អនុ​រដ្ឋ​លេ ខា​ធិ​ការ​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ផង​ដែរ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង កម្ពុជា និង​ចិន និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្ពុជា​នូវ​ឱកាស​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ជា ច្រើន​មុខទំនិញ ហើយនឹង​អាច​ជំរុញ​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ផង ដែរ ។

បើ​តាម​មន្ត្រី​រូប​នេះ​ថា ចិន គឺជា​ទីផ្សារ​ធំ​មួយ​សម្រាប់​ទំនិញ​កម្ពុជា ក៏​ប៉ុន្តែ​កន្លង​មក កម្ពុជា​មិន​បាន​នាំ​ចេញ​ទៅ​ចិន​ច្រើន​នោះ​ទេ គឺ​ដោយសារ​តែ​របាំង​ភូតគាម​អនាម័យ និង ស្ដង់ដារ​ផលិតផល ជាក់ស្ដែង​ទំនិញ​កសិផល​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ចិន​មាន​តែ​ប៉ុន្មាន មុខ​ប៉ុណ្ណោះ ដូច​ជា​អង្ករ ដំឡូង​មី និង ចេក​ជាដើម ខណៈ​កម្ពុជា​នៅ​មាន​ផលិតផល​កសិកម្ម ជា​ច្រើន​ទៀត​ត្រូវការ​ទីផ្សារ​ធំ​ៗ​ដូច​ប្រទេស​ចិន ។

គួរ​បញ្ជាក់​ថា ប្រទេស​ចិន គឺជា​ប្រភព​ធំ​បំផុត​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក៏​ដូច ជា​ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា ។ ចិន ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​បំផុត​របស់​កម្ពុជា​ផង ដែរ​នា​ពេល​បច្ចុប្បន្ន ។ ជាក់ស្ដែង នៅ​ក្នុង​ឆ្នាំ ២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន មាន​ចំនួន​សរុប​ប្រមាណ ៦,៥​ពាន់​លាន​ដុល្លារ កើនឡើង ១៥​ភាគរយ បើ​ធៀប​នឹង ឆ្នាំ ២០១៧ ដែល​មាន​តម្លៃ​ត្រឹមតែ ៥,៦​ពាន់​លាន​ដុល្លារ ។

នៅ​ក្នុង​ឆ្នាំ ២០១៩​នេះ ទំហំ​ពា ណិ​ជ្ជ​កម្ម​សរុប​រវាង​ប្រទេស​ទាំង​ពីរ កើនឡើង​ដល់​ចំនួន ៨,២​ពាន់​លាន​ដុល្លារ ដែល​កើន ឡើង​លើស​ឆ្នាំ ២០១៨ ដល់​ទៅ​ប្រមាណ ២៧​ភាគរយ ។

ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី រវាង​ប្រទេស​កម្ពុជា និង​ចិន នឹង​អាច​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​កាន់ តែ​មាន​សន្ទុះ​កើនឡើង​មួយ​កម្រិត​ទៀត​ផង​ដែរ ជា​ពិសេស គឺ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ កាន់​ប្រទេស​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ