លោក Bill Gates ព្រួយបារម្ភខ្លាំងខ្លាចខ្វះដបធ្វើពីកែវសម្រាប់ដាក់វ៉ាក់សាំង
លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) បានព្រមានដល់រដ្ឋាភិបាល និងសាធារណជនម្តងហើយម្តងទៀតពីការគំរាមកំហែងនៃការរាតត្បាតជំងឺ ។ នៅឆ្នាំ ២០១៧…
លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) បានព្រមានដល់រដ្ឋាភិបាល និងសាធារណជនម្តងហើយម្តងទៀតពីការគំរាមកំហែងនៃការរាតត្បាតជំងឺ ។ នៅឆ្នាំ ២០១៧…
លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) បានព្រមានដល់រដ្ឋាភិបាល និងសាធារណជនម្តងហើយម្តងទៀតពីការគំរាមកំហែងនៃការរាតត្បាតជំងឺ ។ នៅឆ្នាំ ២០១៧ បន្ទាប់ពីបានចែករំលែកថាពិភពលោកមិនទាន់បានត្រៀមខ្លួនរួចសម្រាប់ការផ្ទុះជំងឺថ្មីទេនោះ លោកបានប្រកាសពីគម្រោង Coalition for Epidemic Preparedness Innovations ។
ក្នុងឆ្នាំនោះ មូលនិធិរបស់លោកបានចំណាយ ៧% នៃការចំណាយទាំងអស់ដែលស្មើ ១.៣ប៊ីលានដុល្លារលើការបង្កើតវ៉ាក់សាំង ។ ប៉ុន្តែលោក ហ្គេតស៍ មិនបានគិតថាលោកជោគជ័យទេ ។
ក្នុងបទសម្ភាសន៍មួយជាមួយ The Wall Street Journal លោកបាននិយាយថា លោកមិនមានអារម្មណ៍ល្អទេ។ លោកបានបន្តថា មូលហេតុក្នុងការនិយាយពីវាគឺដើម្បីពួកយើងអាចចេញសកម្មភាព និងកាត់បន្ថយផលប៉ះពាល់ ។
ដោយបច្ចុប្បន្ននេះមានមនុស្សប្រមាណ ៤.១លាននាក់ដែលមានផ្ទុកវីរុសកូវីដ ១៩ និងការខាតបង់សេដ្ឋកិច្ចរាប់ទ្រីលានដុល្លារមកហើយ លោក ហ្គេតស៍ មិនសង្ឃឹមថាពិភពលោកអាចឆ្លងផុតវិបត្តិនេះបានដោយរលូនទេ ។
លើសពីនេះទៅទៀត លោកបាននិយាយថា វិស័យឱសថមិននដែលបង្កើតវ៉ាក់សាំងថ្មីក្នុងរយៈពេលតិចជាង ៥ឆ្នាំទេ ប៉ុន្តែលោកមានសង្ឃឹមថាវ៉ាក់សាំងសម្រាប់កូវីដ ១៩ អាចនឹងសម្រេចដោយជោគជ័យបានក្នុងរយៈពេល ១៨ខែ ។
មូលនិធិសប្បុរសធម៌របស់លោកបានទុកថវិកា ១០០លានដុល្លារសម្រាប់ការឆ្លើយតបនឹងកូវីដ ១៩ ។ ប៉ុន្តែក្នុងពេលដែលវ៉ាក់សាំងកាន់តែច្រើនបង្ហាញនូវលទ្ធផលវិជ្ជមាន លោក ហ្គេតស៍ បានចែករំលែកថាលោកកំពុងតែសហការជាមួយនឹងនាយកក្រុមហ៊ុនឱសថផ្សេងទៀតដើម្បីដោះស្រាយបញ្ហាធំមួយដែលអាចប៉ះពាល់ដល់ការចែកចាយវ៉ាក់សាំងបាន នោះគឺការរកដបធ្វើពីកែវសម្រាប់វ៉ាក់សាំង ។
ទោះជាវាកែវទាំងនេះមិនស្មុគស្មាញពិតមែន ប៉ុន្តែវាមិនងាយក្នុងការផលិតសម្រាប់ប្រជាជនប្រមាណ ៧ប៊ីលាននាក់ទេ ព្រោះមិនដែលមាននរណាដែលព្យាយាមផលិតវ៉ាក់សាំងសម្រាប់មនុស្ស ៧ប៊ីលាននាក់កន្លងមកឡើយ ៕
ចែករំលែកព័តមាននេះ