ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទេ? បញ្ហាឈឺប្រអប់ជើងមិនពិបាកដោះស្រាយឡើយ!

3 ឆ្នាំ មុន

ការ​ឈឺចាប់​ប្រអប់ជើង​អាច​បណ្ដាល​មក​ពី​ការ​ដើរ ការ​រត់ ឬ​ឡើងជណ្ដើរ​ច្រើន​ពេក​ខុសធម្មតា​។ ប៉ុន្តែ​កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាពយើងនឹង​បង្ហាញ​ឲ្យ​ដឹង​ពី​វិធី​ងាយ​ៗ​បំបាត់​អាកា​រៈ​ហើម​ឈឺ​ជើង និង​កជើង ៖ ១. ប្រេងល្ង អ្វី​ដែល​អ្នក​ត្រូវធ្វើ…

ការ​ឈឺចាប់​ប្រអប់ជើង​អាច​បណ្ដាល​មក​ពី​ការ​ដើរ ការ​រត់ ឬ​ឡើងជណ្ដើរ​ច្រើន​ពេក​ខុសធម្មតា​។ ប៉ុន្តែ​កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាពយើងនឹង​បង្ហាញ​ឲ្យ​ដឹង​ពី​វិធី​ងាយ​ៗ​បំបាត់​អាកា​រៈ​ហើម​ឈឺ​ជើង និង​កជើង ៖

១. ប្រេងល្ង

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ប្រអប់ជើង​ជាមួយ​ប្រេងល្ង​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ៣ ដង​ក្នុង​មួយ​ថ្ងៃជា​ការ​ស្រេច​។

២. ត្រាំ​ជើង​ជាមួយ​ទឹក​ក្ដៅ​និង​ទឹក​ត្រជាក់

ជាដំបូង​ត្រាំ​ជើង​ជាមួយ​ទឹក​ត្រជាក់​សម្រាប់​រយៈពេល ៥ នាទី​សិន សឹម​ត្រាំ​ជើង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ម្ដង​។ ផ្លាស់​ប្ដូរ​គ្នា​បែប​នេះ​រាល់ ៥ នាទី​ម្ដង​ដើម្បី​សម្រួល​ចរន្តឈាម​ហូរ​ត្រង់​ផ្នែក​នេះ​នៃ​រាង​កាយ​។

៣. ម្សៅ baking soda

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ Baking soda កន្លះ​ពែង ឬ ៨ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ ១ ចានគោម​ធំ​។ កូរ​ឱ្យ​សព្វ សឹម​ប្រើប្រាស់​ទឹក​ល្បាយ​នេះ​ត្រាំ​ជើង​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​។

៤. ទឹកកក

ភាព​ត្រជាក់​ជួយ​បំបាត់​អាកា​រៈ​ឈឺចាប់​ឆាប់រហ័ស​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រុំ​ទឹកកក​ពីរ​បី​ដុំ​ក្នុង​ក្រណាត់​ស្អាត​មួយ រួច​ស្អំ​លើ​ប្រអប់ជើង​ដែល​ឈឺ​។ រូបមន្ត​នេះ​ក៏​ជួយ​បំបាត់​ការ​ហើម​ផង​ដែរ​។

៥. ម៉ាស្សា

ការ​ម៉ាស្សា​ជួយ​សម្រួល​ដល់​លំហូរ​ឈាម​បន្ថយ​អាកា​រៈ​ហើម​ឈឺចាប់​គួរ​ឱ្យ​កត់សម្គាល់​៕ ប្រភព ៖ Health.com.kh

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ