ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​អនុញ្ញាត​នាំ​ចេញ​អង្ក​រស​ឡើង​វិញ និង​គាំទ្រ​រោងចក្រ​ផលិត​ម៉ាស់​-​សម្ភារ​ពេទ្យ​នាំ​ចេញ​ទៅ​ក្រៅប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​អនុញ្ញាត​ឲ្យ​នាំ​ចេញ​អង្ករ​សរ​ឡើង​វិញ និង​គាំទ្រ​ឲ្យ​រោងចក្រ​ផលិត​ម៉ាស់ សម្ភារ​ពេទ្យ​សម្រាប់​នាំ​ទៅ​ក្រៅប្រទេស ។ ការ​សម្រេច​អនុញ្ញាត​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​អនុញ្ញាត​ឲ្យ​នាំ​ចេញ​អង្ករ​សរ​ឡើង​វិញ និង​គាំទ្រ​ឲ្យ​រោងចក្រ​ផលិត​ម៉ាស់ សម្ភារ​ពេទ្យ​សម្រាប់​នាំ​ទៅ​ក្រៅប្រទេស ។

ការ​សម្រេច​អនុញ្ញាត​នេះ បន្ទាប់​ពី​ផ្អាក​មួយ​រយៈ ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​គាំទ្រ​ឲ្យ​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផលិត​ម៉ាស់ និង​សម្ភារ​ពេទ្យ​សម្រាប់​ការ​ផ្គត់ផ្គង់ តម្រូវការ​ក្នុងស្រុក និង​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។

យោង​តាម​សេចក្ដី​ជម្រាប​ជូន​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​១៣ ឧសភា ថា «​តាម​សំណើរ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រាជរដ្ឋាភិបាល សម្រេច​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ ការ​នាំ​ចេញ​អង្ក​រស​ជា​បណ្ដើរ​ៗ​ឡើង​វិញ​តាម​កិច្ចសន្យា​បញ្ជា​ទិញ​ពី​ក្រៅប្រទេស​ដោយ​គិត ចាប់ពី​ថ្ងៃ​ទី​២០ ឧសភា​តទៅ​» ។

នៅ​ថ្ងៃ​ដដែល ក្រសួង​សេដ្ឋកិច្ច​ក៏​បាន​ចេញ​សេចក្ដី​ជម្រាប​ជូន​ប្រធាន​សមាគម​រោងចក្រ​កាត់ ដេរ នៅ​កម្ពុជា​ថា ក្នុង​បរិ​កាល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ដែល​កម្ពុជា និង​សកលលោក​កំពុង​មាន​តម្រូវការ​ម៉ាស​គ្រប់​ប្រភេទ សម្ភារ​ពេទ្យ និង​សម្លៀក​បំពាក់​សម្រាប់​ការពារ​ជំងឺឆ្លង ។

ជាមួយ​គ្នា​នោះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​បណ្ដា​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ចូលរួម​ធ្វើការ​ផលិត​ម៉ាស​គ្រប់​ប្រភេទ សម្ភារ​ពេទ្យ និង​សម្លៀក​បំពាក់​សំរាប់​ការពារ​ជំងឺឆ្លង​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​បម្រើ​ការ​នាំ​ចេញ ។
សូមរ​ឮ​កថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា​មាន​រោងចក្រ​ផលិត​សម្ភារ​ពេទ្យ ដែល​មា​នទី​តាំងនៅ​ខេត្តកំពង់ចាម និង​ស្វាយ​រៀង ។

ជា​ពិសេស​នោះ កម្ពុជា​បាន​ត្រៀម​រោងចក្រ​ផលិត​ម៉ាស​ខ្លួនឯង ដែល​មាន​លទ្ធភាព​ផលិត​ចាប់ពី ១​លា​២​សែន​ម៉ាស ផលិត​ទឹក​អាល់កុល​សម្លាប់​មេរោគ (SKD) ជាង​៥​ពាន់​លី​ត្រ និង​សម្ភារ​ពេទ្យ​ដូច​ជា ខោ អាវ មួក ។ នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​ស​.​អ​.​ក​) បាន​ជូនដំណឹង​ដល់​សមាជិក សមាជិកា ជា​ពិសេស​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុននាំចេញ​ថា តប​តាម​សំណើ​របស់ ស​.​អ​.​ក រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ធ្វើការ​នាំ​ចេញ​អង្ក​រស​ជា​បណ្ដើរ​ៗ​ឡើង​វិញ តាម​កិច្ចសន្យា​បញ្ជា​ទិញ​ពី​ក្រៅប្រទេស ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២០ ឧសភា​តទៅ ។

សូ​ជម្រាប​ថា ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ពេល​ថ្មី​ៗ​នេះ​រាជរដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ផ្អាក​ការ​នាំ​ចេញ​អង្ក​រស និង​ស្រូវ​ទៅ​ក្រៅប្រទេស ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​ដោយ​បញ្ហា​កូ​វី​ដ​-១៩ ដែល​កើត​មាន​ឡើង​នៅ​កម្ពុជា ប៉ុន្ដែ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​នាំ​ចេញ​អង្ករ​ក្រអូប​ដោយ​អនុវត្ត​កាលពី​ថ្ងៃ​ទី​៥ មេ​សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ